ដោយៈ ស៊ីវ ម៉េង
ភ្នំពេញៈ គំរោងដ៏ធំ ស្ថិតនៅកណ្តាលទីក្រុងកោះពេជ្រD.I RIVIERAត្រូវបានក្រុមហ៊ុនOCIC សម្រេចប្តូរឈ្មោះ Diamond Bay Garden ដែលតាមផែនការគំរោងនេះ នឹងបញ្ចប់នៅពាក់កណ្តាលឆ្នាំ២០២៤ខាងមុខនេះ។

ដោយៈ ស៊ីវ ម៉េង
ភ្នំពេញៈ គំរោងដ៏ធំ ស្ថិតនៅកណ្តាលទីក្រុងកោះពេជ្រD.I RIVIERAត្រូវបានក្រុមហ៊ុនOCIC សម្រេចប្តូរឈ្មោះ Diamond Bay Garden ដែលតាមផែនការគំរោងនេះ នឹងបញ្ចប់នៅពាក់កណ្តាលឆ្នាំ២០២៤ខាងមុខនេះ។

ប្រធាននាយកដ្ឋានផ្នែកលក់នៃក្រុមហ៊ុនOCIC អ្នកស្រីរី ណាវីបានមានប្រសាសន៍ឲ្យដឹងតាមទូរស័ព្ទ នារសៀលថ្ងៃទី២៣ ធ្នូកន្លងមកថា ក្រុមហ៊ុនOCIC បានសម្រេចបង្កើតក្រុមហ៊ុនDBG ដើម្បីសាងសង់គំរោងនេះបញ្ចប់តាមផែនការ ដែលគ្រោងនឹងបញ្ចប់នៅឆ្នាំ២០២៤ខាងមុខនេះ ប្រសិនេះជាគ្មានអ្វីប្រែប្រួលទេនោះ។
អ្នកស្រីបន្តថា “បច្ចុប្បន្នយើងបាន និងកំពុងដំណើរការសាងសង់អាគារA &B កំពស់៣៩ជាន់។ ចំណែកអាគារCនឹងសាងសង់នាពេលខាងមុខ អាស្រ័យលើស្ថានភាពសេដ្ឋកិច្ចរបស់យើង មានភាពអំណោយផលឬយ៉ាងណា”។ អ្នកស្រីបន្តថា “ខុនដូនៅគំរោងនេះ បាននិងកំពុងលក់ជាមួយនឹងតម្លៃ២៩០០ដុល្លារក្នុងមួយម៉ែត្រការ៉េ”។

ជាមួយគ្នានេះ ក្រុមហ៊ុនកំពុងរៀបចំទីសាញឡើងវិញ នូវអាគារកណ្តាលគំរោងនេះ ដែលវាមិនមែនជាផ្សារទំនើបនោះទេ ប៉ុន្តែជាការអភិវឌ្ឍន៍បែបចម្រុះ ដោយអាគារកណ្តាលនេះ នឹងមានការិយាល័យ កន្លែងហាត់ប្រាណ អាហារ និងភេសជ្ជៈជាដើម។
អ្នកស្រីរី ណាវីបានបន្តថា តាមផែនការផ្សារបែបចម្រុះនេះ នឹងបញ្ចប់ការសាងសង់ និងបើកដំណើរការដំណាលគ្នា នឹងអាគារខុនដូផងដែរ ខណៈបច្ចុប្បន្នក្រុមហ៊ុនកំពុងRenovate អាគារនេះឲ្យមានភាពស្រស់ស្អាត តាមរយៈការដាំដើមឈើបែបធម្មជាតិ និងប្រភេទវល្លរ៍ ដើម្បីធ្វើយ៉ាងណាឲ្យមានភាពស្រស់ស្អាត និងទាក់ទាញការចាប់អារម្មណ៍៕
