ដោយ៖ សហការី
ភ្នំពេញ៖ សម្ដេចតេជោ ហ៊ុន សែន បានជំរុញឱ្យបន្តដោះស្រាយបញ្ហាទំនាស់ដីធ្លីនៅក្រៅប្រព័ន្ធតុលាការ នៅតាមមូលដ្ឋានឱ្យបាន កាន់តែមានប្រសិទ្ធភាពខ្ពស់។
ថ្លែងក្នុងពិធីបិទសន្និបាតក្រសួងរៀបចំដែនដី នគររូបនីយកម្ម និងសំណង់ នៅរសៀលថ្ងៃទី២៧ ខែធ្នូ ឆ្នាំ២០២២នេះ សម្ដេចតេជោ ហ៊ុន សែន បានផ្តល់អនុសាសន៍ដល់ក្រសួងរៀបចំដែនដី នគរូបនីយកម្ម និងសំណង់ ត្រូវពង្រឹងប្រសិទ្ធភាពលើការងារជំនាញរបស់ខ្លួន និងមន្ត្រីជំនាញ ត្រូវបន្តអនុវត្តចុះបញ្ជីដីធ្លីទាំងអស់ ដើម្បីធានានូវសុវត្ថិភាពនៃការកាន់កាប់ដីធ្លី។







