ដោយៈ គង់ សូរិយា
ភ្នំពេញៈ ជាមួយនឹងការគិតគូ ដល់បែបផែននៃការរស់នៅសម័យថ្មី និងមានភាពស៊ីវិល័យ បុរីវិមានសំណាងបាន និងកំពុងគិតពីផាសុខភាពដល់អ្នករស់នៅ និងចូលរួមលើកកំពស់ស្តង់ដាបៃតង និងគុណភាពជីវិតរបស់អ្នកទិញលំនៅដ្ឋានក្នុងបុរីទំហំជាង២០ហិកតានេះ។
លោកឧកញ៉ាបណ្ឌិតគីម ហ៊ាងប្រធានKW Cambodia និងកំពុងអភិវឌ្ឍន៍បុរីវិមានសំណាង បានមានប្រសាសន៍ឲ្យដឹងលើផេកផ្លូវការរបស់លោកាលពីពេលថ្មីៗនេះថា បុរី វិមានសំណាងបានសាងសង់ លើផ្ទៃដី២៥ហិកតា មានព្រែកធម្មជាតិហូរកាត់ប្រវែង១០០០ម៉ែត្រ ដែលយើងនឹងមើលថែរអោយបានល្អ និងស្អាត ដើម្បីជាផលប្រយោជន៍រួមសម្រាប់បងប្អូន ពុកម៉ែ ពូមីង និងមិត្តភក្តិ ដែលរស់នៅក្នុងបុរី វិមានសំណាងផ្ទាល់តែម្តង។
-->

លោកបន្តថា បុរីវិមានសំណាង ស្ថិតនៅភាគខាងជើងក្រសួងរៀបចំដែនដី នគរូបនីយកម្ម និងសំណង់ថ្មីចម្ងាយប្រមាណ២៥០០ម៉ែត្រ និងជាទីតាំងមួយដែលព័ទ្ឋជុំវិញដោយផ្សារទំនើប ផ្សារសហគមន៍ រមណីយដ្ឋានធម្មជាតិ និងធ្វើដំណើរប្រមាណ១០នាទី ទៅដល់ពហុកីឡាដ្ឋានមរតកតេជោ ដែលជាទីតាំងនឹងរៀបចំកីឡាស៊ីហ្គេម នៅឆ្នាំ២០២៣ខាងមុខនេះ។
លោកឧកញ៉ាបណ្ឌិតគីម ហ៊ាងបានបន្តថា តំបន់ភាគខាងជើង ជាតំបន់ ដែលមានក្រុមអភិជនចាប់ផ្តើមចូលទៅរស់នៅច្រើន ដោយសារតំបន់

មានហេដ្ឋារចនាសម្ព័ន្ឋល្អប្រសើរ ក្រសួងធំៗមួយចំនួនបានបោះទីតាំងនៅតំបន់នេះ ពិសេសផ្សារទំនើបលំដាប់អន្តរជាតិដូចជា AEON Mall2 , Global House, Makro, និងគំរោងអភិវឌ្ឍន៍ជាច្រើនបាន និងកំពុងលេចរូបរាង និងត្រៀមបង្ហាញវត្តមាននៅតំបន់នេះ។

លោកឧកញ៉ាបានបន្តថា “អ្វីកាន់តែពិសេសតំបន់នេះ ជាតំបន់តភ្ជាប់រវាងផ្លូវជាតិលេខ៥ មហាវិថីឈ្នះៗ និងផ្លូវជាតិលេខ៦អា ដែលជាតំបន់មានការអភិវឌ្ឍន៍លឿន និងជាតំបន់ត្រៀមសម្រាប់ ការចាប់ផ្តើមប្រារពកីឡាស៊ីហ្គេមនាឆ្នាំ២០២៣ខាងមុខ ដែលធ្វើឲ្យតំបន់នេះកាន់តែទាក់ទាញការចាប់អារម្មណ៍ពីក្រុមអ្នកមានលុយកាន់តែច្រើន ចូលមករស់នៅតំបន់នេះ៕
