ការផ្តល់ហិរញ្ញប្បទានដល់បណ្តាក្រុមហ៊ុនអចលនទ្រព្យចិនហក់ឡើងជាង៣៣ភាគរយក្នុងខែធ្នូ ឆ្នាំ២០២២

0

ដោយ: គង់ លាងហួរ

ប៉េកាំង: ក្រុមហ៊ុនអចលនទ្រព្យចិន បានបង្កើនទឹកប្រាក់សរុបចំនួន១០១,៨ពាន់លានយ័ន(១៤,ឭពាន់លានដុល្លារ) នៅក្នុងខែធ្នូ ឆ្នាំ២០២២ ដែលកើនឡើង៣៣,៤ភាគរយពីមួយឆ្នាំទៅមួយឆ្នាំ។

ការកើនឡើងនេះ ត្រូវបានជំរុញដោយការគាំទ្រពីរដ្ឋ កាន់តែច្រើនសម្រា ប់វិស័យអចលនទ្រព្យដែលជាប់ផុងក្នុងបំណុលដ៏ខ្ពស់។ នេះបើយោងតាមអ្នកស្រាវជ្រាវទីផ្សារ CRIC ។

ធនាគារកណ្តាលចិនបានអះអាងថា សម្រាប់ទីក្រុងណា ដែលតម្លៃលក់ផ្ទះថ្មីធ្លាក់ចុះ ពីមួយខែទៅមួយខែ និងពីមួយឆ្នាំទៅមួយឆ្នាំសម្រាប់រយៈពេល៣ខែជាប់ៗគ្នា នោះអត្រាការប្រាក់កម្ចីទិញផ្ទះ អាចត្រូវបានបញ្ចុះ ឬលុបចោល សម្រាប់អ្នកទិញផ្ទះលើកដំបូងជាដំណាក់កាលៗ។

សារពត៌មាន Bloomberg News បានរាយការណ៍ថា ប្រទេសចិនក៏គ្រោងនឹងបន្ធូរបន្ថយការរឹតបន្តឹង  លើការខ្ចីប្រាក់សម្រាប់អ្នកអភិវឌ្ឍន៍អច លនទ្រព្យ តាមរយៈការកាត់បន្ថយគោលនយោបាយ“បន្ទាត់ក្រហមបី”។

នៅក្នុងខែវិច្ឆិកា និងខែធ្នូ ឆ្នាំ២០២២ ក្រុមនិយតករចិនបានដាក់ចេញនូវវិធានការជាបន្តបន្ទាប់ ដើម្បីជំរុញសាច់ប្រាក់ងាយស្រួល ក្នុងវិស័យអច លនទ្រព្យនេះ ។

ចំណែកធនាគាររដ្ឋដ៏ធំបំផុតរបស់ប្រទេសចិន ក៏បានសន្យាផ្តល់ឥណទានថ្មី យ៉ាងហោចណាស់១៦២ពាន់លានដុល្លារ ដើម្បីបន្ធូរបន្ថយវិបត្តិសាច់ប្រាក់ក្នុងវិស័យនេះផងដែរ។

វិស័យអចលនទ្រព្យ ដែលគ្របដណ្តប់រហូតដល់១/៤នៃសេដ្ឋកិច្ចរបស់ប្រទេសចិន បានរងផលប៉ះពាល់យ៉ាងធ្ងន់ធ្ងរ កាលពីឆ្នាំ២០២២ ដោយសារក្រុមហ៊ុនអភិវឌ្ឍន៍ជាច្រើន មិនអាចបញ្ចប់គម្រោងសាងសង់របស់ពួកគេបាន។

លើសពីនេះ ការបិទខ្ទប់ និងវិធានការគ្រប់គ្រងចលនារបស់ពលរដ្ឋ ដើម្បីគ្រប់គ្រងការរីករាលដាលនៃជំងឺកូវីដ19 ក៏បានជះផលប៉ះពាល់ដល់អារម្មណ៍អ្នកទិញផងដែរ៕

LEAVE A REPLY

Please enter your comment!
Please enter your name here