សណ្ឋាគារលំដាប់ពិភពលោក ibis hotel និងបើកដំណើរការនៅកម្ពុជាក្នុងត្រីមាសទី១ឆ្នាំ២០២៣

0

ដោយ: សុផារី

ភ្នំពេញ: ក្រុមហ៊ុន OCIC ដែលជាម្ចាស់នៃសណ្ឋាគារibis hotel ដំបូងគេបង្អស់នៅក្នុងប្រទេសកម្ពុជា បានប្រកាសពីផែនការក្នុងការបើកដំណើរការសណ្ឋាគារ តម្លៃសមរម្យលំដាប់ពិភពលោកនេះ នៅក្នុងត្រីមាសទី១ ឆ្នាំ២០២៣។

យោងតាមសារព័ត៌មាន Travel News Asia ចេញផ្សាយនៅក្នុងខែមករានេះបានឲ្យដឹងថា ក្រុមហ៊ុនAccor គឺជាក្រុមហ៊ុនមេនៃសណ្ឋាគារ Ibis Budget Phnom Penh Riverside ដោយសណ្ឋាគារ ibis នេះគឺជាស្លាកយីហោសណ្ឋាគារមានតម្លៃសមរម្យ ធំបំផុតរបស់ពិភពលោក ដែលមានចំនួន៦៣៥សាខាទូទាំង២០ប្រទេស ជុំវិញពិភពលោក។

សណ្ឋាគារនេះ មានទីតាំងស្ថិតនៅក្នុងសង្កាត់ទន្លេបាសាក់ ខណ្ឌចំការមន រាជធានីភ្នំពេញ និងមានចំនួន៣០៥បន្ទប់។

លោក ប៊ុន គានអ៊ាប តំណាងក្រុមហ៊ុន OCIC ទទួលបន្ទាប់ភាពជាដៃគូជាមួយ Accor បានមានប្រសាសន៍ថា ក្រុមហ៊ុនមានភាពរីករាយតែអាចឲ្យអ្នកធ្វើដំណើរ សម្រាប់អាជីវកម្ម និងលំហែរកាយ ទទួលបាននូវឱកាសក្នុងការច្រើសរើសសណ្ឋាគារ ដែលមានតម្លៃសមរម្យថ្មីមួយ នៅក្នុងរាជធានីភ្នំពេញ។

ក្រុមហ៊ុន Accor គឺជាក្រុមហ៊ុនអន្តរជាតិឈានមុខគេមួយ ដែលមានប្រតិបត្តិការនៅក្នុងប្រទេសកម្ពុជា ដោយមានស្លាកយីហោសណ្ឋាគារចំនួនប្រាំ រួមមាន Sofitel, Raffles, Sofitel, Tribe, និង ibis styles នៅក្នុងខេត្តសៀមរាប និងក្រុងភ្នំពេញ ព្រមទាំងមានគម្រោងចំនួន ៤ផ្សេងទៀតនៅទូទាំងប្រទេស៕

LEAVE A REPLY

Please enter your comment!
Please enter your name here