អ្នកអភិវឌ្ឍន៍ៈកំណើនជីវភាពប្រជាជននឹងធ្វើឲ្យទីផ្សារដីលំហែរនឹង បន្តរីកចម្រើន

0

ដោយៈ ច្រាយ ចំណាន

       ភ្នំពេញៈ អ្នកអភិវឌ្ឍន៍ដីលំហែរ នៅតែមានសុទិដ្ឋិនិយមលើទីផ្សារដីបែបនេះ នឹងមានទីផ្សារទូលំទូលាយ និងបន្តរីកច្រើននាពេលអនាគត។

ជាអ្នកអភិវឌ្ឍន៍គំរោងដីលំហែរ ទទួលបានជោគជ័យមួយរូប លោកCooler Tanអគ្គនាយកក្រុមហ៊ុនYoungsia Real Estateបានមានប្រសាសន៍ឲ្យដឹងកាលពីសប្តាហ៍មុនថា ការកើនឡើងនៃជីវភាពរបស់ប្រជាពលរដ្ឋ នឹងធ្វើឲ្យពួកគាត់នឹកដល់ការលំហែរ ស្របពេលជីវភាពពួកគាត់ល្អ មានផ្ទះរួចហើយ ពួកគាត់ចាប់ផ្តើមគិតពីការលំហែរកាយ ដើម្បីកាត់បន្ថយសម្ពាធនៅក្នុងការងារប្រចាំថ្ងៃ។

លោកបន្តថា “ប៉ុន្តែអ្នកអភិវឌ្ឍន៍ត្រូវតែមានទុនច្រើន រៀបចំហេដ្ឋារច​នា​សម្ព័ន្ឋឲ្យស្អាត និងគិតដល់ការលំហែរកាយពិតប្រាកដ”។ លោកបន្តថា “ប្រសិនជាអ្នកអភិវឌ្ឍន៍មិនធ្វើអ្វី គ្រាន់តែឈូសផ្លូវចាក់ថ្មម៉ិច និងគ្រាន់តែបោះបង្គោល វានឹងសម្លាប់ទីផ្សារដីបែបនេះ ប៉ុន្តែសម្រាប់អ្នកធ្វើពិតប្រាកដ នឹងមិនបរាជ័យទេ”។

ជាក់ស្តែងក្រុមហ៊ុនYoungsia Real Estateបានបោះទុនវិនិយោគដីលំហែរបូកគោលែន១ បូកគោលែន២ បូកគោលែន៣ គំរោងឆ្នេរសមុទ្រកោងកាង និងគំរោងឋានសួគ៌លំហែរ សុទ្ឋតែទទួលបានជោគជ័យនិងការគាំទ្រពីអតិថិជន។

លោកCooler Tanបានបន្តថា ជាក់ស្តែងគំរោងឋានសួគ៌លំហែរ យយើងបាននិងកំពុងពន្លឿន ការសាងសង់ហេដ្ឋារចនាសម្ព័ន្ឋ ក្លោងទ្វារ និងត្រៀមដាំផ្កាលឿងរាជ២០០០ដើម ព្រមទាំងសួនច្បារ និងសួនទឹកកំសាន្ត ដែលតំបន់នេះស្ថិតនៅទីតាំងមួយ ដែលមានសក្តានុពលសម្រាប់ការលំហែរ ដោយសារទី១ មានជួរភ្នំវែងអន្លាយ ខៀវស្រងាត់ ទី២ ជាតំបន់ប្រជុំដោ​យ​រមណីយដ្ឋានលំហែរកាយដូចជាត្រីមាស កំពូលពេជ្រ ជាដើម ទី៣ យើងជាក្រុមហ៊ុនមានបទពិសោធន៍ លើការអភិវឌ្ឈន៍គំរោងធំៗ។

ទី៤ ក្រុមហ៊ុនបានចំណាយទុនច្រើន លើការអភិវឌ្ឍន៍ហេដ្ឋារចនាសម្ព័ន្ឋ និងទី៥ លក្ខខ័ណ្ឌបង់ប្រាក់ល្អ ដោយអតិថិជនបង់ត្រឹម៥០ដុល្លារប៉ុណ្ណោះក្នុងមួយខែ។

ជាមួយគ្នានេះ លោកឌិន សុមេធារិទ្ឋអ្នកអភិវឌ្ឍន៍ភូមិផ្កាត្រកួននៅរាជរាជធានីភ្នំពេញ និងស្រុកស្វាយអន្ទរ ក្នុងខេត្តព្រែវែង បានមើលឃើញទីផ្សារដី និងផ្ទះលំហែរនៅតែមានសក្តានុពល ដោយសារការរីកចម្រើននៃសេដ្ឋកិច្ចជាតិ និងការអភិវឌ្ឍន៍របស់វិស័យឯកជន ដែលបានរួមចំណែកជាមួយ   រដ្ឋាភិបាលក្នុងការផ្តល់ការងារដល់ប្រជាពលរដ្ឋ។

លោកបន្តថា “ក្នុងនាមជាអ្នកអភិវឌ្ឍន៍យើងបានធ្វើរហូត ទោះបីវិបត្តិកូវីដ១៩ក្តី ហើយយើងធ្វើក្នុងនាមជាអ្នកស្នេហាជាតិ ដែលផ្តល់ការងារដល់​ប្រជាពលរដ្ឋ”។ លោកបន្តថា “អ្វីដែលលោកអភិវឌ្ឍន៍ គឺចង់ផ្តល់កន្លែងលំហែរកំសាន្តស្តង់ដាមួយ មិនឲ្យចាញ់ប្រទេសជិតខាងរបស់យើង ដែលថា យើងគ្មានកន្លែងដើរកំសាន្ត និងផ្ទះលំហែរស្តង់ដា”៕

LEAVE A REPLY

Please enter your comment!
Please enter your name here