ការបញ្ចប់និងដាក់ឲ្យដំណើរការផ្លូវក្រវ៉ាត់ក្រុងទី៣នឹងទាក់ទាញមនុស្ស និងការអភិវឌ្ឍកាន់តែច្រើន

0

  ដោយៈគង់ សូរិយា

       ភ្នំពេញៈ ការសាងសង់ផ្លូវក្រវ៉ាត់ក្រុងទី៣ សម្រេចបានប្រមាណ៨០ភាគរយហើយ ដែលការបញ្ចប់ហេដ្ឋារចនាសម្ព័ន្ឋដ៏សំខាន់នេះ នឹងទាក់ទាញគំរោងអភិវឌ្ឍថ្មីៗ និងចំនួនប្រជាជនចូលទៅរស់នៅតំបន់នេះ កាន់តែច្រើននាពេលអនាគត។

ជាក់ស្តែងបច្ចុប្បន្នប្រជាពលរដ្ឋមួយចំនួន បានចូលទៅរស់នៅផ្ទះអាជីវកម្មនានាក្នុងបុរី GB Residenceរួចទៅហើយ ខណៈដែលកំពុងដំណើរការសាងសង់ និងលក់ជូននូវលំនៅដ្ឋានប្រណីត ជាច្រើនជម្រើសសម្រាប់ការរស់នៅ និងការវិនិយោគល្អបំផុតសម្រាប់អតិថិជន។

គម្រោងនេះ មានទីតាំងស្ថិតនៅក្នុងភូមិស្រុកធំ ឃុំជើងកើប ស្រុកកណ្តាលស្ទឹង ខេត្តកណ្តាល មានចម្ងាយប្រមាណ៥គីឡូម៉ែត្រ ពីព្រលានយន្តហោះអន្តរជាតិភ្នំពេញថ្មី និងមានចម្ងាយប្រមាណ៥គីឡូម៉ែត្រ ពីផ្សារទំនើប AEON Mall៣ ជាគម្រោងមានគុណភាព ដោយមានការសិក្សាយ៉ាងច្បា ស់លាស់ ដោយមានការសាងសងតាមស្តង់ដា បច្ចេកទេសសំណង់ ប្រើប្រាស់សម្ភារៈមានគុណភាពល្អ និងធានាប្រើបានរយៈពេលយូរ និងផ្តល់នូវគេហដ្ឋានរចនាពោពេញដោយគុណភាព ប្រណិតភាព និងស៊ីវិល័យ។

អ្វីជាចំណុចពិសេសរបស់គម្រោងនេះ រួមមាន ទី១ មានទីតាំងអាចប្រកបអាជីវកម្មបាន នាពេលអនាគតខាងមុខ ទី២ បុរីនេះត្រូវបានឌីសាញដោយស្ថាបត្យករ ជំនាញលំដាប់ពិភពលោក ដែលធ្លាប់ឈ្នះពានរង្វាន់ពីទីក្រុងដូបៃ ទី៣ ជាគំរោងដែលគិតពីផាសុខភាពដល់អ្នករស់់នៅ ដោយមាន​ការសាងសង់សួនច្បារនៅចំកណ្តាលគម្រោង ដែលផ្តល់ឲ្យអ្នករស់នៅអាចប្រកដអាជីវកម្ម ហាត់ប្រាណ និងសំរាកលំហែរបាន។

អ្វីកាន់តែពិសេស ហេដ្ឋារចនាសម្ព័ន្ធក្នុងបុរី ផ្លូវថ្នល់ សួនច្បារ ប្រព័ន្ធទឹក ភ្លើង និងរុក្ខជាតិដើមឈើបៃតងខាងមុខផ្ទះ តាមបណ្តោយផ្លូវបុរី យ៉ាងស្រស់បំព្រងតាមបែបធម្មជាតិ។ ប្រព័ន្ធរំដោះទឹក ស្របតាមបទដ្ឋានបច្ចេក​ទេសត្រឹមត្រូវ ធ្វើអោយចរន្តទន្ទឹមនឹងនេះ បុរីក៏យកចិត្តទុកដាក់លើគ្រប់ចំណុ​ច នៃការសាងសង់ ចាប់ពីផ្នែកមូល​ដ្ធានគ្រឿងបង្គំ នៃសំណង់រហូតដល់ការងារដេកគ័រ បំពាក់គ្រឿងទាន់សម័យ និងសន្សំ​សំចៃភ្លើនិងគុណភាព ក៏ដូចជាសោភ័ណភាពដ៏ស្រស់ស្អាត នៃគម្រោងទាំងមូលដែរ​។

លោកឧកញ៉ាតាំង គួងហាវអគ្គនាយកបុរីGB Residenceបានមានប្រសាសន៍ឲ្យដឹងកន្លងមកថា លោកសម្រេចចិត្តវិនិយោគបុរីនេះឡើង ដោយផ្តោតលើគុណភាព ប្រណិតភាព និងភាពស៊ីវិល័យ ដោយសារមើលឃើញសក្តានុពល និងភាពរីកចំរើនដ៏ឆាប់រហ័សនៅជុំវិញតំបន់នេះ ជាប់នឹងផ្លូវក្រវ៉ាត់ក្រុងទី៣ ហើយមិនឆ្ងាយពីព្រលានយន្តហោះអន្តរជាតិភ្នំពេញថ្មី និងការកើនឡើងនូវជីវភាពរបស់ប្រជាពលរដ្ឋ។

លោកឧកញ៉ាបានបន្តថា “ជាមួយនឹងការរចនាលំនៅដ្ឋាន មានម៉ូតផ្ទះស្អាត ប្លែក ប្រកបដោយស៊ីវិល័យ ពិសេសផ្តល់ជូនអ្នករស់នៅប្រកប​ដោ​យផាសុកភាព”។

អ្នកជំនាញអចលនទ្រព្យសុទ្ឋតែសុទិដ្ឋិនិយមចំពោះតំបន់នេះ ដោយ​សារផែនការអភិវឌ្ឍន៍ហេដ្ឋារចនាសម្ព័ន្ឋរបស់រដ្ឋាភិបាល។

អ្នកស្រីអាន សុធីតាអគ្គនាយិកាក្រុមហ៊ុនPropNeX Cambodiaបានមានប្រសាសន៍ឲ្យដឹងថា ការអភិវឌ្ឍន៍ហេដ្ឋារចនាសម្ព័ន្ឋរបស់រដ្ឋាភិបាលពិតជាបានជួយច្រើន ដល់អ្នកអភិវឌ្ឍន៍ដែលអាចពង្រីកទីតាំងអភិវឌ្ឍន៍​របស់ពួកគេទៅតំបន់ជាយក្រុង ដែលមានសក្តានុពល។

អ្នកស្រីបន្តថា “ការរីកចម្រើនហេដ្ឋារចនាសម្ព័ន្ឋទាំងនេះ បានជួយលើកកំពស់តម្លៃដីធ្លី និងជំរុញទីផ្សារលំនៅដ្ឋាន កាន់តែរីកចម្រើនថែមទៀត”៕

 

LEAVE A REPLY

Please enter your comment!
Please enter your name here