អ្នកវិនិយោគគំរោងភូមិផ្កាត្រកួនធ្វើពិពិធកម្មគំរោងអភិវឌ្ឍន៍ ខណៈគំរោងនេះក្លាយជាទីកន្លែងទាក់ទាញភ្ញៀវទេសចរណ៍នាថ្ងៃចុងសប្ដាហ៍

0

ដោយៈ វឌ្ឍនៈ

ភ្នំពេញៈ ភូមិផ្កាត្រកួន ជាគម្រោងអភិវឌ្ឍន៍លំនៅឋានលំហែរកាយដ៏ទាក់ទាញមួយ នៅតំបន់ជាយរាជធានីភ្នំពេញ។ អ្នកអភិវឌ្ឍន៍គម្រោងនេះកំពុងបន្តការអភិវឌ្ឍរបស់ខ្លួន ដោយសម្រេចចិត្តបោះទុនអភិវឌ្ឍន៍គម្រោងបុរីដ៏ស្រស់ស្អាតមួយទៀត ដើម្បីធ្វើឱ្យតំបន់នេះ ក្លាយទីរមណីយដ្ឋាននាថ្ងៃចុងសប្ដាហ៍ដ៏ទាក់ទាញមួយ។

ក្រៅពីទីរមណីយដ្ឋានដ៏ទាក់ទាញហើយ តំបន់ជុំវិញភូមិផ្កាត្រកួនក៏ទាក់ទាញខ្លាំង លើការអភិវឌ្ឍលំនៅឋានលំហែកាយផងដែរ។

ក្រៅពីរមណីយដ្ឋាននេះ លោកឌិន សុមេធារិទ្ឋ ម្ចាស់គំរោងភូមិផ្កាត្រកួន ដែលបានពង្រីកគំរោងនេះ រហូតដល់ទំហំដីជាង២០០ហិកតាបានអភិវឌ្ឍន៍បុរី “មង្គលវីឡា” មានភាពទាក់ទាញ និងស័ក្តិសមសម្រាប់ប្រជាពលរដ្ឋដែលត្រូវការលំនៅដ្ឋាន ដែលអាចប្រកបអាជីវកម្ម និងសំរាប់សំរាកលំហែរកាយផងដែរ។

មិនត្រឹមតែមានប្រព័ន្ធហេដ្ឋារចនាសម្ព័ន្ធស្អាត និងប្រកបដោយគុណភាពខ្ពស់ ដូចជាប្រព័ន្ធទឹក ភ្លើង និងផ្លូវទៅកាន់ទីតាំងនៃគម្រោង គម្រោងបុរីមង្គលវីឡាក៏គិតគូរបីសុខុមាលភាព នៃការរស់នៅ ដោយកសាងបន្ថែមនូវផ្សារបែបសហគមន៍ និងទីកន្លែងកំសាន្តសប្បាយ អមដោយសួនច្បារដ៏ស្រស់ត្រកាល ដែលអនុញ្ញាតិឱ្យបងប្អូនអាចមកកំសាន្តសប្បាយ ស្រូបយកខ្យល់អាកាសបរិសុទ្ធបានរៀងរាល់ចុងសប្ដាហ៍។

លោកឌិន សុមេធារិទ្ឋបានមានប្រសាសន៍ឲ្យដឹងថា លោកមានភរិយាជាជនជាតិថៃ ដែលកន្លងមកមានប្រជាជនថៃមួយចំនួនថា កម្ពុជាមិនសូវមានរមណីយដ្ឋានកែច្នៃសម្រាប់កំសាន្ត ហេតុនេះទើបលោកសម្រេចចិត្តអភិវឌ្ឍន៍គំរោងនេះឡើង ដើម្បីរៀបចំកន្លែងកំសាន្ត និងសំរាកលំហែរកាយមួយ មានស្តង់ដាមិនចាញើប្រទេសថៃមួយ ដើម្បីឲ្យពួកគេមើលវិញម្តង។

បច្ចុប្បន្នរមណីយដ្ឋានភូមិផ្កាត្រកួន មានមានលំហូរនៃភ្ញៀវទេសចរក្នុងស្រុក និងភ្ញៀវអន្តរជាតិរាប់រយនាក់ បានទៅកម្សាន្តនៅរមណីយដ្ឋាននេះ រៀងរាល់ថ្ងៃចុងសប្តាហ៍។

លំនៅឋានប្រភេទលំហែកាយ នៅក្នុងប្រទេសកម្ពុជានាពេលបច្ចុប្បន្ននេះ កំពុងមានភាពទាក់ទាញ និងកាន់តែពេញនិយម ជាពិសេសនៅពេលប្រជាពលរដ្ឋ កាន់តែមានប្រាក់ចំណូលកើនឡើង ដោយពួកគេចង់បានផ្ទះទី២សម្រាប់លំហែកាយ ក្រោយពីធ្វើការហត់នឿយពេញមួយសប្ដាហ៍។

លោកឌិន សុមេធារិទ្ឋបានបន្តថា បុរីមង្គលវីឡាបានគិតគូរលើប្លង់​ស្ថាបត្យកម្មសហសម័យ និងប្រកបដោយប្រណីតភាព ដែលអាចឲ្យប្រជាពល​រដ្ឋទិញសម្រាប់ស្នាក់នៅផង និងអាចធ្វើអាជីវកម្មបានផងដែរ ពីព្រោះតំបន់នេះមានភាពទាក់ទាញភ្ញៀវទេសចរ ដូច្នេះអតិថិជនដែលទិញផ្ទះពីបុរីមង្គលវីឡារួចហើយ មិនត្រឹមតែបានស្នាក់នៅ និងសម្រាកលំហែរនោះទេ តែក៏អាចប្រកបអាជីវកម្ម ដើម្បីរកប្រាក់ចំណូលបានថែមទៀតផង៕

 

LEAVE A REPLY

Please enter your comment!
Please enter your name here