ផ្លូវជាតិលេខ១០ពីបាត់ដំបងទៅកោះកុងសម្រេចវឌ្ឍនភាពជិត៧០ភាគរយហើយ

0

ដោយ៖ សុផារី

បាត់ដំបង៖ គម្រោងផ្លូវជាតិលេខ១០ ដែលមានប្រវែង១៩៧គីឡូម៉ែត្រ ពីខេត្តបាត់ដំបង ទៅខេត្តកោះកុង សម្រេចវឌ្ឍនភាពការសាងសង់ជិត៧០ភាគរយ ហើយនឹងរួចរាល់នៅឆ្នាំ២០២៤។

លោក សុខ លូ អភិបាលខេត្តបាត់ដំបង បានបញ្ជាក់ក្នុងសន្និសីទ​សារព័ត៌មាន​ ស្ដីពី​ “ភាពជោគជ័យ​ក្នុង​រយៈ​ពេល​៥​ឆ្នាំ​កន្លងមក​” របស់​រដ្ឋបាល​ខេត្ត​បាត់​ដំបង នៅថ្ងៃទី២៤ ​ខែមករានេះថា គម្រោងសាងសង់ផ្លូវជាតិលេខ១០ នេះមានប្រវែងសរុបចំនួន១៩៧,៣៣​គីឡូម៉ែត្រ តភ្ជាប់ពីសំឡូត-វាលវែង-អូរសោម ដល់ខេត្តកោះកុង។

គិតរហូតមកទល់ពេលនេះ ការសាងសង់ផ្លូវនេះសម្រេចបានជាង ៦៩% ហើយ ក្រោយបើកការដ្ឋានសាងសង់កាល ពីថ្ងៃទី០៩ ខែមីនា ឆ្នាំ២០២០។ ផ្លូវជាតិលេខ១០នេះ មានប្រវែងសរុបជាង១៩៧គីឡូម៉ែត្រ ដែលនឹងត្រូវចំណាយថវិកាសរុបប្រមាណជាង១៨៨លានដុល្លារអាមេរិក ក្រោមហិរញ្ញប្បទានពីរដ្ឋាភិបាលចិន។

ផ្លូវជាតិលេខ១០ ត្រូវបានរាជរដ្ឋាភិបាលជ្រើសរើសកែពង្រីក និងកែលម្អឡើងវិញ ដើម្បីងាយស្រួលដល់ប្រជាពលរដ្ឋ ធ្វើដំណើរ និងដឹកជញ្ជូនទំនិញ និងងាយស្រួលសម្រាប់ប្រជាពលរដ្ឋដែលនៅខេត្តជិតខេត្តបាត់ដំបង់ចង់ធ្វើដំណើរទៅលេងសមុទ្រ៕

 

LEAVE A REPLY

Please enter your comment!
Please enter your name here