ស្វែងយល់ពីអាជ្ញាប័ណ្ណបីប្រភេទដែលចេញដោយប្រកាសរបស់រដ្ឋាភិ បាលលើការគ្រប់គ្រងលើអាជីវកម្មអចលនវត្ថុ

0

 ដោយៈ ច្រាយ ចំណាន

       ភ្នំពេញៈ រដ្ឋាភិបាលតាមរយៈអាជ្ញាធរសេវាហិរញ្ញវត្ថុ មិនមែនធនាគារ បានចេញប្រកាសថ្មីកំណត់វិធាន និងនីតិវិធីនៃការគ្រប់គ្រង និងការត្រួតពិនិត្យអាជីវកម្មផ្តល់សេវាកម្មអចលនវត្ថុនៅក្នុងព្រះរាជាណាចក្រកម្ពុជា។

យោងតាមប្រកាសថ្មី លេខ ០៦៤ អ.ស.ហ ប្រក ចុះថ្ងៃទី២៧ ខែធ្នូ ឆ្នាំ២០២២បានឱ្យដឹងថា សេវាកម្មអចលនវត្ថុ គឺសំដៅដល់សេវាកម្មគ្រប់​គ្រងអចលនវត្ថុ សេវាកម្មវាយតម្លៃ និងសេវាកម្មភ្នាក់ងារអចលនវត្ថុ។ប្រកាសនេះបានចែងថា រាល់អាជីវកម្មផ្តល់សេវាកម្ម អចលនវត្ថុទាំងអស់ ត្រូវមានអាជ្ញាប័ណ្ណ និង/ឬវិញ្ញាបនបត្រវិជ្ជាជីវៈពីនិយ័តករអាជីវកម្មអចលនវត្ថុ និងបញ្ចាំ (ន.អ.ប)។

ក្នុងនោះអាជ្ញាបណ្ណ ត្រូវផ្តល់ជូនចំពោះនីតិបុគ្គលណាមួយ ប្រកបអាជីវកម្មផ្តល់សេវាកម្មអចលនវត្ថុ ដែលចែកចេញជា៣ប្រភេទ ដូចជា..

អាជ្ញាបណ្ណគ្រប់គ្រងអចលនវត្ថុ

អាជ្ញាប័ណ្ណនេះ ផ្តល់ជូនក្រុមហ៊ុន ឬសាខាក្រុមហ៊ុន ដែលធ្វើអាជីវកម្មផ្តល់សេវាកម្ម គ្រប់​គ្រង​អចល​នវត្ថុណាមួយ ដើម្បីទទួលបានកម្រៃសេវាវិជ្ជាជីវៈ។

អាជ្ញាបណ្ណវាយតម្លៃអចលនវត្ថុ

អាជ្ញាប័ណ្ណនេះ ផ្តល់ជូនក្រុមហ៊ុន ឬសាខាក្រុមហ៊ុន ដែលធ្វើអាជីវកម្មផ្តល់សេវាកម្មវាយតម្លៃជូនអតិថិជ​ន ដើម្បីទទួលបានកម្រៃសេវាវិជ្ជាជីវៈ។

អាជ្ញាបណ្ណភ្នាក់ងារអចលនវត្ថុ

អាជ្ញាប័ណ្ណនេះ ផ្ដល់ជូនក្រុមហ៊ុន ឬសាខាក្រុមហ៊ុនដែលធ្វើអាជីវកម្ម    ផ្តល់សេវាកម្ម ភ្នាក់ងារអចលនវត្ថុជំនួសអតិថិជន ដើម្បីទទួលបានកម្រៃជើងសាវិជ្ជាជីវៈ៕

LEAVE A REPLY

Please enter your comment!
Please enter your name here