ក្រុមហ៊ុនអចលនទ្រព្យ Marriott គ្រោងបើកដំណើរការអចលនទ្រព្យថ្មីចំនួន៨បន្ថែមនៅឆ្នាំ២០២៣

0

ដោយ: គង់ លាងហួរ

អន្តរជាតិ: ក្រុមហ៊ុន Marriott International គ្រោងបន្ត​បង្កើនអត្រាចំនួនបន្ទប់ ដើម្បី​ធានា​កំណើន​ក្នុង​ប្រទេស​ថៃ​ ក្នុង​ឆ្នាំ​២០២៣នេះ ខណៈ​ដែល​ខ្លួន​គ្រោងបើក​ដំណើរការអចលនទ្រព្យ​ចំនួន៨បន្ថែម​ទៀត។

លោក Jakob Helgen អនុប្រធានតំបន់នៃប្រទេសថៃ វៀតណាម កម្ពុជា និងមីយ៉ាន់ម៉ា នៅក្រុមហ៊ុន Marriott International បានមានប្រសាសន៍ថា “យើងមានទំនុកចិត្តយ៉ាងខ្លាំង នៅក្នុងប្រទេសថៃ”។

លោក Helgen បានបន្តថា “ការបើកដំណើរការឡើងវិញរបស់ប្រទេសថៃ ដោយគ្មានការរឹតបន្តឹង ដែលអាចទទួលបានភ្ញៀវទេសចរបរទេសលើសពី១១លាននាក់ កាលពីឆ្នាំមុន ពិតជាបានធ្វើឱ្យប្រទេសនេះក្លាយជាគោលដៅ ដែលគួរឱ្យចង់បាន”។

លោកបានអះអាងថា “ក្រុមហ៊ុននឹងបង្កើនការពង្រីករបស់ខ្លួន បន្ទាប់ពីប្រឈមនឹងការពន្យារពេលក្នុងការសាងសង់ និងការគ្រប់គ្រងផលិតផល ក្នុងរយៈពេលពីរឆ្នាំកន្លងមកនេះ”។

អត្រាចំនួនបន្ទប់ជាមធ្យម នៃអចលនទ្រព្យ Marriott ក្នុងប្រទេសថៃ នៅក្នុងខែធ្នូឆ្នាំ២០២២ បានកើនឡើង១៥ភាគរយ ពីកម្រិតមុនជំងឺរាតត្បាត ទោះបីជាអត្រាស្នាក់នៅជាមធ្យមនៅតែមានភាពយឺតយ៉ាវយ៉ាងណាក្តី។

ក្រុមហ៊ុននឹងបន្តស្វែងរកឱកាសកំណត់តម្លៃ តាមរយៈផ្នែកមួយចំនួន ដូចជា ការកក់ដោយផ្ទាល់ អតិថិជនបណ្តោះអាសន្ន និងអ្នកធ្វើដំណើរអាជីវកម្ម។ ទោះបីមានវិបត្តិសេដ្ឋកិច្ចក៏ដោយ ក្រុមហ៊ុនរំពឹងថា នឹងមានភាពប្រសើរឡើងនៅឆ្នាំ២០២៣នេះ ដែលជំរុញដោយតម្រូវការកើនឡើងពីអ្នកធ្វើដំណើរជនជាតិចិន។

ក្រុមហ៊ុន ដែលមានគម្រោងបើកអចលនទ្រព្យចំនួន៨ នៅក្នុងប្រទេសថៃនេះ នឹងបើកដំណើរការម៉ាកយីហោថ្មីចំនួន២ គឺ សណ្ឋាគារ Moxy និងសណ្ឋាគារ Autograph Collection៕

LEAVE A REPLY

Please enter your comment!
Please enter your name here