មន្រ្តីជាន់ខ្ពស់ៈ រដ្ឋាភិបាលមិនអាចទុកឲ្យវិស័យសំណង់ និងអចលនទ្រព្យដួលរលំទេ

0

 ដោយៈ ជេស៊ីកា

       ភ្នំពេញៈ មន្រ្តីជាន់ខ្ពស់រដ្ឋាភិបាលបានថ្លែងថា ជាជម្រើស យើងមិនអាចឲ្យវិស័យសំណង់ និងអចលនទ្រព្យដួលរលំទេ ព្រោះវាជាជន្ទល់សេដ្ឋកិច្ចមួយធំណាស់។

រដ្ឋមន្រ្តីប្រតិភូអមនាយករដ្ឋមន្រ្តី និងជារដ្ឋលេខាធិការប្រចាំការនៃក្រ​សួងសេដ្ឋកិច្ច និងហិរញ្ញវត្ថុ លោកវង្ស៊ី វិស្សុតបានថ្លែងក្នុងវេទិកាសាធារ ណៈកាលពីថ្ងៃម្សិលម៉ិញនេះថា សំណង់ និងអចលនទ្រព្យរួមចំណែកជួយ​សេដ្ឋកិច្ចមួយធំណាស់ ដោយវាជួយដល់ផលទុនជាតិសរុប១០ភាគរយ។ លោកបន្តថា សព្វថ្ងៃវិស័យកាត់ដេររួមចំណែក១០ភាគរយ សំណង់១០ភាគរយ​ ទេសចរណ៍១០ភាគរយ ស្រូវ៧ភាគរយ កម្មមន្តសាលមិនមែនកាត់ដេរ១០ភាគរយ ដែលបានរួមចំណែកដល់ផលទុនជាតិសរុប។

លោកបន្តថា “មានក្រុមហ៊ុនអភិវឌ្ឍន៍តែ២០ភាគរយ អាចរស់ដោយខ្លួនឯងបាន ក្រៅពីនេះពឹងធនាគារ និងពឹងពីលំហូរសាច់ប្រាក់លើការលក់”។ លោកបន្តថា “ខ្ញុំនិយាយឲ្យត្រង់ វាមិនមែនជាបញ្ហារបស់អ្នកណាទេ តែត្រូវចូលរួមទាំងអស់គ្នា”។

វិស័យសំណង់ ត្រូវបានធនាគារជាតិនៃកម្ពុជាព្យាករណ៍ថា អាចមានកំនើន៧ភាគរយនៅឆ្នាំ២០២៣នេះ ខណៈអ្នកវិនិយោគក្នុងស្រុកភាគច្រើនកំពុងជាប់គាំងហិរញ្ញវត្ថុ ហើយពួកគេកំពុងរង់ចាំវត្តមាន នៃការវិលត្រលប់មកវិញរបស់អ្នកវិនិយោគចិន។

លោកច្រឹក សុខនីមអតីតប្រធានសមាគមអ្នកវាយតម្លៃ និងភ្នាក់ងារអចលនវត្ថុកម្ពុជាបានថ្លែងថា ក្នុងត្រីមាសចុងក្រោយនៃឆ្នាំ២០២២ និងដើម​ត្រីមាសទី១នៃឆ្នាំនេះ វិស័យនេះពិតជាមានសភាពយឺតយ៉ាវ ដោយសា​រចរន្តនៃការទិញលក់មិនសូវមាន។

លោកបន្តថា “បញ្ហាទាំងអស់នេះ នឹងមានរយៈពេលខ្លី ហើយអ្វីៗនឹងអាចដោះស្រាយបាននាពេលខាងមុខ”៕

LEAVE A REPLY

Please enter your comment!
Please enter your name here