រដ្ឋាភិបាលអនុម័តសាងសង់កំពង់ផែពហុបំណងធំមួយនៅក្នុងខេត្តកំពង់ឆ្នាំង

0

ដោយ: សុផារី

 

កំពង់ឆ្នាំង: រដ្ឋាភិបាលកម្ពុជា កាលពីពេលថ្មីៗនេះ បានសម្រេចឯកភាព ឲ្យរដ្ឋបាលខេត្តកំពង់ឆ្នាំង សាងសង់កំពង់ផែពហុបំណងមួយ ដើម្បីសម្រួល និងជម្រុញការដឹកជញ្ជូន នៅក្នុងខេត្តកំពង់ឆ្នាំង។

នេះបើយោងតាមប្រសាសន៍របស់លោក ស៊ុន សុវណ្ណរិទ្ធអភិបាលខេត្តកំពង់ឆ្នាំង នៅក្នុងសន្និសីទ​សារព័ត៌មាន​ ស្ដីពី​ “ភាពជោគជ័យ​ក្នុង​រយៈ​ពេល​ ៥​ឆ្នាំ​កន្លងមក​” របស់​រដ្ឋបាល​ខេត្តកំពង់ឆ្នាំង នៅថ្ងៃទី២៦ ខែមករា ឆ្នាំ២០២៣។

យោងតាមប្រសាសន៍លោកអភិបាលខេត្ត កំពង់ផែនេះត្រូវបានរាជរដ្ឋាភិបាលសម្រេចអនុម័តកាលពីប្រមាណ២សប្តាហ៍កន្លងមកនេះ ហើយគម្រោងនឹងត្រូវបានសាងសង់នាពេលខាងមុខ។

លោកអភិបាលមានប្រសាសន៍ថា “ថ្មីៗនេះ រដ្ឋាភិបាលបានឯកភាពជាគោលការណ៍ឲ្យមានការធ្វើផែពហុបំណង។ ឥឡូវនេះបានចេញលិខិតប្រមាណ១អាទិត្យ ២អាទិត្យនេះ គឺយើងបានធ្វើផែពហុបំណងមួយ”។

លោកបានលើកឡើងថា រដ្ឋាភិបាល ការអនុញ្ញាតឱ្យមានការសាងសង់កំពង់ផែពហុបំណងនេះ ជាកត្តាជំរុញការដឹកជញ្ជូនតាមរយៈផ្លូវទឹក និងសម្រួលការដឹកជញ្ជូនទំនិញទៅមកកាន់ខេត្តកំពង់ឆ្នាំង៕

LEAVE A REPLY

Please enter your comment!
Please enter your name here