គំរោងបូកគោលែន២ និងបូកគោលែន៣បង្ហាញសម្រស់ស្របពេល ហេដ្ឋារចនាសម្ព័ន្ឋនានាត្រៀមបញ្ចប់

0

 ដោយៈ គង់ សូរិយា

       កំពតៈ សាធារណៈជនអាចចូលកំសាន្ត និងនាំកូនតូចៗចូលទស្សនា និងរត់លេងកំសាន្តនៅគំរោងបូកគោលែន២ និងបូកគោលែន៣បានបណ្តើរៗហើយ ខណៈសួនច្បារ ខ្លោងទ្វារ និងស្ពានសាងសង់ពត់ពេនតាមជើងភ្នំ បានសាងសង់បញ្ចប់រួចហើយ។

ក្រុមហ៊ុនYoungsia Real Estate ដែលបានអភិវឌ្ឈន៍គំរោងបូកគោលែន១ បូកគោលែន២ បូកគោលែន៣ គម្រោងឆ្នេរសមុទ្រកោងកាង និងគំរោងឋានសួគ៌លំហែរ បានចំណាយទុនរាប់លានដុល្លារ ដើម្បីអភិវឌ្ឈន៍គំរោងអភិវឌ្ឍន៍ដីលំហែររបស់ខ្លួន ឲ្យមានភាពទាក់ទាញ និងផ្តល់ទំនុកចិត្តដល់អតិថិជន។

លោកCooler Tanអគ្គនាយកក្រុមហ៊ុនYoungsia Real estateបានសរសេរលើបណ្តាញ ទំនាក់ទំនងសង្គមរបស់ខ្លួន កាលពីសប្តាហ៍មុនថា សួនលំហែរគម្រោងBokor Land(2) ជិតរួចរាល់ហើយ ត្រូវតែបញ្ចប់100%ក្នុងខែ7ខាងមុខនេះ  បងប្អូនអាចនាំកូនតូចៗមកលេងកំសាន្តបាន។

លោកបន្តថា “រស់នៅជាមួយធម្មជាតិ ធ្វើឲ្យជីវិតយើងកាន់តែស្រស់​ស្រាយBokor Land(3)”។ លោកបន្តថា “រហូតមកទល់ពេលនេះ យើងបានបិទបញ្ចប់ការលក់ ដីលំហែរលើគំរោងទាំងបីនេះហើយ ខណៈគំរោងឆ្នេរសមុទ្រកោងកាង បានត្រៀមបញ្ចប់ការលក់ផងដែរ ដោយបច្ចុ​ប្បន្នគំរោងរបស់យើង បានលក់អស់ប្រមាណ៦០ភាគរយហើយ”។

គំរោងបូកគោលែនទី២ និងទី៣ ស្ថិតនៅលើ់ផ្លូវលេខ៤៣ ដែលមានចម្ងាយប្រមាណ១៥គីឡូម៉ែត្រពីទីក្រុងកំពត ខេត្តកំពត។

លោកCooler Tanបានបន្តថា ទស្សនវិស័យនៃការអភិវឌ្ឍរបស់យើង ផ្តោតលើការរៀបចំអភិវឌ្ឈន៍ដីលំហែរពិតប្រាកដ និងជួយសម្រេចក្តីសុបិន​របស់អតិថិជន ដែលចង់បានទីតាំងលំហែរ ដីលំហែរពិតប្រាកដ ហើយយើងបានធ្វើពិតប្រាកដជូនអតិថិជន”៕

 

LEAVE A REPLY

Please enter your comment!
Please enter your name here