បុរីHK Residence ផ្តល់ជូននូវវីឡាជាប់ដីដ៏ស្រស់ស្អាតជាមួយតម្លៃត្រឹម៤៨,០០០ដុល្លារ និងលក្ខខ័ណ្ឌបង់ប្រាក់ងាយស្រួល

0

  ដោយៈ គង់ សូរិយា

       ភ្នំពេញៈ លក្ខខ័ណ្ឌបង់ប្រាក់ងាយស្រួល ជាមួយជម្រើសដ៏ច្រើន បុរីHK Residenceបាននិងកំពុងសាងសង់ ផ្ទះវីឡាជាប់ដីដ៏ស្រស់ស្អាត និងមានតម្លៃត្រឹម៤៨,០០០ដុល្លារអាមេរិកប៉ុណ្ណោះ។

អ្នកទិញលំនៅដ្ឋានក្នុងបុរីនេះ ក៏នឹងទទួលបានប័ណ្ណកម្មសិទ្ឋ(ប្លង់រ៉ឹង)ភ្លាមៗផងដែរ ដោយសារក្រុមហ៊ុនបានរៀបចំជាស្រេចសម្រាប់អតិថិជន។

គម្រោងបុរីHK Residence មានទីតាំងស្ថិតនៅភូមិកណ្ដឹងតូច ឃុំកណ្ដឹងតូច ស្រុកបាទី ខេត្តតាកែវ ស្ថិតនៅព្រំប្រទល់រវាងខេត្តកណ្តាល និងរាជធានីភ្នំពេញ មានទំហំរហូតដល់៥ហិចតា ដែលជំហានទី១ កំពុងសាងសង់លើផ្ទៃដីទំហំ២ហិចតាជាមុនសិន ហើយនឹងបន្តពង្រីកការអភិវឌ្ឍបន្ថែ​មទៀត នាពេលខាងមុខ។

លោកចាប ពៅអគ្គនាយកបុរី HK Residenceបានមានប្រសាសន៍ ឲ្យដឹងកាលពីពេលថ្មីៗនេះថា បុរីនេះមានប្រភេទផ្ទះវីឡា ដែលមានទំហំផ្ទះ១៣,៥ម៉ែត្រគុណ៧,២ ដែលមាន៣បន្ទប់គេងនិង៣បន្ទប់ទឹក អមជាមួយសួនច្បារដ៏ស្រស់ស្អាត នៅក្នុងផ្ទះនីមួយៗដាច់ដោយឡែកពីគ្នា។ ជាពិសេ​ស ផ្លូវនៅក្នុងបុរីមានទំហំចន្លោះពី២០ ទៅ៣០ម៉ែត្រ និងមានសួនច្បារ ទីលានកំសាន្តសម្រាប់កុមារ កន្លែងហាត់ប្រាណ ។ល។

លោកបានបន្តថា “បុរី HK Residence មានទីតាំងស្ថិតនៅក្នុងតំបន់សក្តានុពលខ្ពស់ មិនត្រឹមតែមានទីតាំងនៅជិតរាជធានីភ្នំពេញ ដោយធ្វើដំណើរតាមរយៈផ្លូវជាតិលេខ២ នៅជិតផ្លូវក្រវាត់ក្រុងទី៤ និងទីតាំងរមណី​យដ្ឋានភ្នំតាម៉ៅផងដែរ”។

លោកចាប ពៅបានបន្តថា បន្ថែមលើសនេះ គម្រោងវិនិយោគធំៗជាច្រើនគ្រោងមកបណ្ដាក់ទុន ដូចជា គម្រោងរមណីយដ្ឋានខ្នាតអន្តរជាតិលំដាប់ខ្ពស់ ទំហំជាង៥០ហិចតា និងគម្រោងបុរីរបស់ក្រុមហ៊ុនផ្សេងៗទៀត។ អ្វីដែលសំខាន់ជាងនេះ ការអភិវឌ្ឍលើបណ្ដាញហេដ្ឋារចនាសម្ព័ន្ធ ផ្លូវ ទឹក ភ្លើង គឺមានគ្រប់គ្រាន់ ដោយមិនមានភាពខ្វះខាតឡើយ ដែលនេះនឹងបង្កលក្ខណៈកាន់តែងាយស្រួលដល់ការរស់នៅរបស់អតិថិជន។

លោកអះអាងថា  “ទីតាំងនេះមានសក្តានុពលល្អបំផុតនេះ នឹងជំរុញឱ្យការវិនិយោគនៅលើបុរី HK Residence ក្នុងរយៈពេល៥ឆ្នាំខាងមុខនេះ នឹងអាចផ្តល់ផលចំណេញខ្ពស់ មួយគុណនឹងពីរ”។

សម្រាប់អតិថិជនដែលមានចំណាប់អារម្មណ៍ទិញ អញ្ចើញមកមើលទីតាំងថ្ងៃនេះ នឹងអាចរើសទីតាំងល្អបានមុនគេ។ សម្រាប់ការបង់ប្រាក់ អតិថិជនអាចទទួលបានការសម្រួលឯកសារ រត់ការធ្វើប្លង់ជូន សម្រាប់ការខ្ចីពីធនាគារក្នុងអត្រាការប្រាក់ទាបបំផុត ពីធនាគារដៃគូរជាច្រើនរបស់បុរី៕

LEAVE A REPLY

Please enter your comment!
Please enter your name here