ដោយ: គង់ លាងហួរ
អន្តរជាតិ: ក្រុមហ៊ុនអភិវឌ្ឍន៍អចលនទ្រព្យ Sansiri Plc ដែលចុះបញ្ជីក្នុងផ្សារហ៊ុន SET គ្រោងអភិវឌ្ឍគម្រោងថ្មីចំនួន៥២ ដែលមានតម្លៃសរុបប្រមាណ២,២៧ពាន់លានដុល្លារ នៅឆ្នាំ២០២៣នេះ។
លោកស្រី Srettha Thavisin ប្រធាន និងជានាយកប្រតិបត្តិក្រុមហ៊ុន Sansiri Plc បានមានប្រសាសន៍ថា “យុទ្ធសាស្ត្ររបស់ក្រុមហ៊ុននៅឆ្នាំ២០២៣នេះ ត្រូវបានគាំទ្រដោយការព្យាករណ៍ ពីការស្ទុះងើបឡើងវិញនៃសេដ្ឋកិច្ច”។
លោក Wichan Wiriyaphusit ប្រធានផ្នែកហិរញ្ញវត្ថុរបស់ក្រុមហ៊ុន Sansiriបានមានប្រសាសន៍ថា ផែនការអភិវឌ្ឍន៍ប្រកបដោយសុទិដ្ឋិនិយមនៅឆ្នាំនេះ ផ្តើមចេញពីការទិញយកដីឡូត៍ដ៏ខ្លាំងក្លា ក្នុងឆ្នាំ២០២០-២០២២។
លោកបន្តថា “យើងអាចចាប់ផ្តើមគម្រោងថ្មី ដែលមានចំនួនច្រើនជាងការប្រកាសនៅថ្ងៃនេះ ប៉ុន្តែវានឹងអាស្រ័យលើស្ថានភាពទីផ្សារ”។
លោកបញ្ជាក់ថា “យើងក៏មានដើមទុនគ្រប់គ្រាន់ ក្នុងការធ្វើដូច្នេះដែរ ខណៈដែលយើង បានបោះផ្សាយប័ណ្ណបំណុលដ៏ធំបំផុត ក្នុងវិស័យអចលនទ្រព្យនេះ”។
លោក Uthai Uthaisangsuk ប្រធានផ្នែកប្រតិបត្តិការរបស់ក្រុមហ៊ុន Sansiri បានមានប្រសាសន៍ថា ក្រុមហ៊ុនគ្រោងសម្រេចការលក់ជាមុន(Presale) ចំនួន១២ពាន់លានបាតពីអតិថិជនបរទេស ដែលកើនឡើងពី៧,៨ពាន់លានបាតកាលពីឆ្នាំមុន។
លោកបន្តថា “យើងនឹងទាញយកទីផ្សារដ៏មានសក្ដានុពលថ្មី ដូចជា កម្ពុជា វៀតណាម មីយ៉ាន់ម៉ា និងឡាវ បន្ថែមលើទីផ្សារដ៏ខ្លាំងរបស់យើងដូចជា ប្រទេសចិន តៃវ៉ាន់ ហុងកុង និងរុស្ស៊ី”៕