លោកឧកញ៉ាបណ្ឌិតគីម ហ៊ាងប្រកាសតែងតាំងអ្នកនិពន្ឋល្បីជាទូតសុឆន្ទៈបុរីវិមានសំណាង

0

ដោយៈ ស៊ីវ ម៉េង

ភ្នំពេញៈ ឧកញ៉ាបណ្ឌិតគីមហ៊ាង ប្រកាសទូតសុឆន្ទៈរបស់ខ្លួនជាអ្នកនិពន្ធចម្រៀងដ៏ឆ្នើមម្នាក់ គឺលោក សួន ពិសិដ្ឋ ធ្វើជាទូតសុឆន្ទៈផ្លូវការរបស់បុរីវិមានសំណាង កាលពីរសៀលថ្ងៃពុធ ទី៨ ខែកុម្ភៈ ឆ្នាំ២០២៣កន្លងមកនេះ។

ប្រធានក្រុមហ៊ុនKW Cambodiaនិងជាម្ចាស់បុរីវិមានសំណាង ឧកញ៉ាបណ្ឌិតគីមហ៊ាង បានថ្លែងថា បុរីរបស់យើងគឺជាបុរីលំដាប់ខ្ពស់មួយ។ ហេតុដូច្នេះហើយ ទើបយើងត្រូវការBA ឬ ទូតសុឆន្ទៈដែលមិនមែនតែយកសម្រស់ជាគោលនោះទេ ដោយការលក់បុរីវិមានសំណាង គឺយើងលក់ទៅលើសោភ័ណភាព និងគុណតម្លៃ។

លោកឧកញ៉ា បណ្ឌិត បន្តថា អ្នកដែលតំណាងទូតសុឆន្ទៈ របស់បុរីវិមានសំណាង ជាបុគ្គលមានគំនិតពាណិជ្ជកម្ម ជំនាញទីផ្សារ មានផ្នត់គំនិតទីផ្សារ ខណៈដែលការលក់បុរីវិមានសំណាង គឺលក់ជូនទាំងអតិថិជនទាំងក្រៅប្រទេសទាំងនៅក្នុងស្រុក ដែលតម្រូវឲ្យមានទូតសុឆន្ទៈដែលនៅក្នុងប្រទេសផង និងនៅក្រៅប្រទេសផង ហើយលោក សួន ពិសិដ្ឋ ពិតជាស័ក្តិសមជាទូតសុឆន្ទៈរបស់បុរីវិមានសំណាង។

បុរីវិមានសំណាង គឺប្រភេទបុរីលំដាប់អភិជន ដែលមានម៉ូតផ្ទះវីឡាជាច្រើន ប្រភេទរួមានម៉ូត វីឡាឃីង វីឡាឃ្វីន និងវីឡាព្រីន។

លោក អ្នកអាចទៅទីតាំងរបស់បុរីវិមានសំណាង ដោយផ្ទាល់បាន ដែលមានទីតាំស្ថិតនៅលើមហាវិថីឈ្នះៗ នៅភូមិផ្សារលិច សង្កាត់ព្រែកព្នៅ ខណ្ឌព្រែកព្នៅ រាជធានីភ្នំពេញ និងមានចម្ងាយប្រមាណ២៥០០ម៉ែត្រពីក្រសួងរៀបចំដែនដី នគរូបនីយកម្ម និងសំណង់ថ្មី។

លោកឧកញ៉ាគីម ហ៊ាងបានបន្តថា ទូតសសុឆន្ទៈរបស់យើង មិនត្រឹមតែមានរូបថតដាក់ជាPosterនោះទេ តែយើងត្រូវការបុគ្គលដែលមានចំណេះដឹង មានយុទ្ឋសាស្រ្តទីផ្សារ និងធ្វើការជាមួយជនបរទេសបាន។ លោកបន្តថា លោកសួន ពិសិដ្ឋ មានសមត្ថភាពនិយាយភាសាបរទេសបានល្អ និងស័ក្តិសមនឹងតួនាទីនេះ។

លោកសួន ពិសិដ្ឋបានមានប្រសាសន៍ថា ជាមួយនឹងទំនុកចិត្ត និងស្គាល់ពីលោកឧកញ៉ាបណ្ឌិតគីម ហ៊ាង និងលោកជំទាវឧកញ៉ាគង់ សំណា​ងច្បាស់ មុនចាប់អារម្មណ៍បុរីវិមានសំណាង នេះក៏ដោយសារលោកឧកញ៉ាមានបុគ្គលិកលក្ខណៈល្អ មានចក្ខុវិស័យវែងឆ្ងាយ ពិសេសពួកគាត់​មានចិត្តទូលាយ និងមានគុណធ៌មជាមួយមនុស្សជុំវិញខ្លួន៕

 

LEAVE A REPLY

Please enter your comment!
Please enter your name here