ក្រុមមន្រ្តីជំនាញជជែកគ្នាងំពីលទ្ឋភាពអនុញ្ញាត្តឲ្យជនបរទសទិញដី បាននៅកម្ពុជា

0

ដោយៈ គង់ សូរិយា

       ភ្នំពេញៈ អភិបាលរងខេត្តព្រះសីហនុ លោកឡុង ឌីម៉ង់បានបញ្ជាក់ថា ក្រុមមន្រ្តីពាក់ព័ន្ឋបានជជែកគ្នាអំពីលទ្ឋភាព ដែលកម្ពុជាអាចអនុញ្ញាត្តឲ្យជនបរទេសអាចទិញដីបាននៅកម្ពុជា។

លោកបានមានប្រសាសន៍ឲ្យដឹងកាលពីថ្ងៃទី៨ កុម្ភៈ ក្នុងកម្មវិធីដែលរៀបចំឡើងដោយសភាពាណិជ្ជកម្មអាមេរិកនៅកម្ពុជា និងបានប្រារពធ្វើនៅគំរោងThe Factory Phnom Penhថា មានការជជែកគ្នាពីបញ្ហានេះច្រើននាពេលកន្លងមក ដោយមន្រ្តីភាគច្រើនបានឯកភាព ក្នុងការអនុញ្ញាត្តឲ្យជនបរទេសអាចទិញដីនៅកម្ពុជាបាន។

លោកបន្តថា ជនបរទេសអាចទិញដីបាន គឺបានពិភាក្សាទៅលើZoneណាមួយ ដែលរដ្ឋាភិបាលអាចអនុញ្ញាត្ត ដែលស្ថិតនៅចម្ងាយប៉ុន្មានគីឡូម៉ែត្រពីព្រំដែន និងជាតំបន់ពិសេសមួយ ប៉ុន្តែដំណើរការនេះនឹងវិវត្តន៍បែបណា និងការរៀបចំនិតិវិធីច្បាប់បែបណា លោកមិនបានបញ្ជាក់លំអិតនៅឡើយទេ។

លោកឧកញ៉ាបណ្ឌិតគីម ហ៊ាងប្រធានKW Cambodia ធ្លាប់បានមានប្រសាសន៍លើកឡើងពីបញ្ហានេះ ដោយជម្រុញឲ្យរដ្ឋាភិបាលអនុញ្ញាត្តឲ្យជនបរទេសអាចទិញដីបាន ដើម្បីបង្កើតតំបន់អភិវឌ្ឍន៍ពិសេសមួយ ព្រោះការធ្វើបែបនេះ នឹងធ្វើឲ្យជនបរទេសកាន់តែមានទំនុកចិត្តបន្ថែមទៀត ក្នុងការវិនិយោគនៅកម្ពុជា។

លោកបន្តថា “ប្រសិនជាជនបរទេសមានសិទ្ឋទិញដី ហើយបប្រសិនជារដ្ឋាភិបាល បង្កើតគោលនយោបាយពិសេសសម្រាប់តំបន់នោះ នឹងធ្វើឲ្យតំបន់នោះ និងតំបន់ជុំវិញមានការរីកចម្រើនលឿន”៕

LEAVE A REPLY

Please enter your comment!
Please enter your name here