ខ្លោងទ្វារនៃគំរោងឋានសួគ៌លំហែរបានសាងសង់បញ្ចប់ជាមួយសោភ័ណភាពដ៏ទាក់ទាញ

0

ដោយៈ គង់ សូរិយា

       តាកែវៈ ជាមួយនឹងល្បឿននៃការសាងសង់ នៅទីបំផុតខ្លោងទ្វារដ៏ស្រស់​ស្អាតនៃគំរោងឋានសួគ៌លំហែរ បានបញ្ចប់ការសាងសង់ហើយ ខណៈហេដ្ឋារចនាសម្ព័ន្ឋ ក្នុងគំរោងកំពុងពន្លឿនការសាងសង់ផងដែរ។

លើសពីនេះ ក្រុមហ៊ុនYoungsia Real Estateបាននិងកំពុងសាងសង់ផ្លូវធំៗ និងត្រៀមដាំផ្កាលឿងរាជចំនួន២០០០ដើម ក្នុងគំរោងនេះ ជាមួ​យ​នឹងហេដ្ឋារចនាសម្ព័ន្ឋជាច្រើនទៀត ដូចជា សួនច្បារ សួនទឹកកំសាន្តនិងគំរោងជាច្រើនទៀត។

លោកណុប ម៉ានុតប្រធានផ្នែកទីផ្សារ នៃគំរោងឋានសួគ៌លំហែរបានមានប្រសាសន៍ឲ្យដឹងនៅថ្ងៃទី១០ កុម្ភៈនេះថា ជាមួយនឹងផែនការចំពោះមុខ គំរោងដែលមានទំហំដី៣៣ហិកតានេះ បាននិងកំពុងទទួលការចាប់អារម្មណ៍កើនឡើងពីសាធារណៈជន ដែលរហូតមកទល់ពេលនេះ ការលក់​របស់យើងសម្រេចវឌ្ឍនភាពតាមផែនការ។

លោកបន្តថា “អតិថិជនកាន់តែច្រើន កាន់តែចាប់អារម្មណ៍គំរោងនេះ ដោយសារពួកគេទុកចិត្តលើអ្នកអភិវឌ្ឍ ដែលបានធ្វើគំរោងបានល្អ ស្អាត និងលើសពីអ្វីដែលអតិថិជនរំពឹងទុក”។

ក្រុមហ៊ុនYonungsia Real Estateបាននិងកំពុងវិនិយោគគំរោងបូកគោលែន១ បូកគោលែន២ បូកគោលែន៣ និងគំរោងឆ្នេរសមុទ្រកោងកាង ដែលសុទ្ឋតែជាគំរោងទទួលបានជជោគជ័យ និងគាំទ្រពីសាធារណៈជន ដោយសារក្រុមហ៊ុនបានចំណាយទុនយ៉ាងច្រើនលើគំរោងទាំងនេះ។

លោកCooler Tanអគ្គនាយកក្រុមហ៊ុនYoungsia Real Estateបានមានប្រសាសន៍ឲ្យដឹងថា ដោយសារក្រុមហ៊ុនចង់សម្រេចក្តីសុបិនរបស់អតិថិជន ដែលចង់បានដីលំហែរពិតប្រាកដ យើងបាននិងកំពុងអភិវឌ្ឍន៍និងធ្វើដីលំហែរពិតប្រាកដ និងផ្តល់កន្លែងលំហែរប្រកបដោយផាសុខភាព​សំរាប់សាធារណៈជន ដែលបានទិញគំរោងរបស់យើង។

លោកបន្តថា “ហេតុនេះគំរោងយើងងនិមួយៗ យើងបានចំណាយលុយខ្ទង់ម៉ឺន និងលានដុល្លារ ដើម្បីអភិវឌ្ឍន៍ឲ្យស្របតាមបរិបទនៃបែបផែនលំហែរ ស្តង់ដាអន្តរជាតិ”។លោកបន្តថា “យើងមិនចង់ឲ្យអតិថិជន ទិញដីលំហែរ ដែលមានតែឈ្មោះទេ តែយើងចង់ឲ្យពួកគាត់ទិញដីលំហែរ បានដីលំហែរពិតប្រាកដ និងលើសពីអ្វីដែលពួកគាត់ចង់បាន”៕

 

LEAVE A REPLY

Please enter your comment!
Please enter your name here