រមណីយដ្ឋានថ្មីមួយកំពុងលេចឡើងនៅលើផ្លូវជាតិលេខ៨ ក្នុងខេត្តព្រៃវែង

0

ដោយៈ គង់ សូរិយា

ព្រៃវែងៈ រមណីយដ្ឋានថ្មីមួយ ដែលមានសេវាកម្មកំសាន្តចម្រុះបាននិងកំពុងលេចឡើងនៅស្រុកស្វាយអន្ទរ ក្នុងខេត្តព្រៃវែង ជាតំបន់ដែលកំពុងទាក់ទាញគំរោងអភិវឌ្ឍន៍ជាច្រើន។

គំរោងនេះ ត្រូវបានដាក់ឈ្មោះ “រមណីយដ្ឋានបឹងស្នេហ៍ថ្មី” ដែលស្ថិតនៅលើផ្ទៃបឹងទំហំជាង១០ហិកា ដែលអ្នកអភិវឌ្ឍន៍បានរៀបចំឲ្យមានសេវាកម្មចម្រុះ ដូចជា មានភោជណីយដ្ឋាន ខ្ចូស៍អង្គុយលេង កន្លែងជិះទូក ស្ទូចត្រី បឹងកាឡូ អាងហែលទឹក កន្លែងក្មេងលេង កោះលម្ហែបែបឯកជន និងសាលប្រជុំ ដែលអាចអោយបងប្អូនរៀបចំកម្មវិធីតូច ធំបានគ្រប់ប្រភេទ។

គំរោងនេះ ត្រូវបានរៀបចំអភិវឌ្ឍន៍ឡើងដោយលោកឌិន សុមេធារិទ្ឋនិងភរិយា ដែលជាម្ចាស់គំរោងភូមិផ្កាត្រកួនដ៏ល្បីល្បាញ ហើយលោកជជាស្ថាបត្យករ និងជាអ្នកអភិវឌ្ឍន៍ក្នុងវិស័យបដិសណ្ឋារកិច្ច និងកសាងសហគមន៍កំសាន្ត​ស្តង់ដាអន្តរជាតិ។

រមណីយដ្ឋាន ដែលកំពុងរៀបចំនេះ ស្ថិតនៅក្នុងគំរោងមង្គលវីឡា-ព្រៃវែងបុរី មានទីតាំងនៅចំណុចប្រសព្វគ្នារវាង ផ្លូវជាតិលេខ៨ និងផ្លូវជាតិលេខ១១ ដែលជាទីប្រជុំជន និងជាតំបន់សេដ្ឋកិច្ចពិសេសមួយ នៅក្នុងស្រុកស្វាយអន្ទរ ខេត្តព្រៃវែង។

គម្រោងនេះ បានសម្ពោធជាផ្លូវការនៅថ្ងៃទី ២២​ ខែ​ឧសភា ឆ្នាំ២០២២ ក្រោមអធិបតីភាពដ៏ខ្ពង់ខ្ពស់ របស់លោកជា សុមេធិ អភិបាលនៃគណអភិបាលខេត្តព្រៃវែង៕

 

 

LEAVE A REPLY

Please enter your comment!
Please enter your name here