ក្រុមហ៊ុនOCIC សម្ភោធលក់​​​គំរោងវីឡាដ៏ប្រណីតនៃគម្រោង ជ្រោយចង្វារ​ហ្គាដិន

0

  ដោយៈ គង់ សូរិយា

ភ្នំពេញៈ គម្រោងថ្មីស្រឡាងមួយផ្សេងទៀត ស្ថិតនៅក្នុងតំបន់ដ៏មានសក្ដារនុពល នៃភាគខាងកើតរាជធានីភ្នំពេញ របស់ក្រុមហ៊ុនOCIC បានប្រកាសសម្ភោធ និងដាក់លក់ជាផ្លូវការហើយ នាព្រឹកថ្ងៃទី១១ ខែកុម្ភៈ ឆ្នាំ២០២៣។

ក្រុមហ៊ុនអាណិកជនវិនិយោគទុនកម្ពុជា(OCIC) នាព្រឹកថ្ងៃសៅរ៍ ត្រូវនឹងថ្ងៃទី១១ ខែកុម្ភៈ ឆ្នាំ២០២៣ បានរៀបចំពិធី ប្រកាសបើកសម្ភោធ និងដាក់លក់ជាលើកដំបូងសៀលវើវីឡា នៃគម្រោងជ្រោយចង្វារហ្គាដិន​ជាគម្រោ​ងថ្មីស្រឡាង និងចុងក្រោយគេ ដែលប្រមូលផ្ដុំដោយលំនៅឋានប្រភេ​ទផ្ទះវីឡាប្រណិតៗ ស្ថិតនៅតាមបណ្ដោយផ្លូវ អូស៊ីអាយស៊ី នៃទីក្រុងរណបជ្រោយចង្វារ ដែលបច្ចុប្បន្នកំពុងទទួលបានការអភិវឌ្ឍន៍ និងរីកដុះដាលយ៉ាងឆាប់រហ័ស។

គម្រោងជ្រោយចង្វារហ្គាឌិន ផ្ដល់ជូនអតិថិជន របស់ក្រុមហ៊ុន OCIC ជាមួយបទពិសោធន៍ដ៏ល្អ នៃការរស់នៅប្រកបដោយភាពសុខដុម ជាទីប្រជុំជនហ៊ុំព័ទ្ធដោយហេដ្ឋារចនាសម្ព័ន្ធខ្វាត់ខ្វែង បង្ករភាពងាយស្រួលសម្រាប់ការធ្វើដំណើរទៅកាន់គោលដៅជិតឆ្ងាយក្នុងទីក្រុង។

អតិថិជនទាំងអស់ អាចជ្រើសរើសប្រភេទផ្ទះវីឡាចំនួន ៨ ប្រភេទ ដូចជា ​វីឡាកូនកាត់, វីឡាអាជីវ​កម្ម, វីឡា​ភ្លោះ, Premium Villas, Premium Gold Villa, អគារ​ពា​ណិជ្ជកម្ម, Luxury Villa និង ​​ Silver Villa​ ដែលត្រូវបានគូសប្លង់ និងសាងសង់ឡើងស្របតាមបទដ្ឋានបច្ចេកទេស ដើម្បីធានាឱ្យបាននូវនិរន្តរភាពនៃសំណង់អគារ។

ស្ថិតក្នុងឱកាសសម្ភោធជាផ្លូវការនោះ លោក​ស្រី តាំង​ ស៊ុយចាន់​ ប្រធានផ្នែកលក់នៃគំរោងចង្វារ​ហ្គាដិនមានប្រសាសន៍ថា គម្រោងជ្រោយចង្វា​រ​ហ្គាឌិន បានរួមចំណែកយ៉ាងសំខាន់​​​ ក្នុងការអភិវឌ្ឍន៍ទីក្រុងរណបជ្រោយចង្វារ ឱ្យកាន់តែល្អប្រសើរឡើងថែមមួយកម្រិតទៀត ក៏ដូចជាពង្រីកស្នាដៃអភិវឌ្ឍន៍លំនៅឋានរបស់ក្រុមហ៊ុន OCIC ដែលមានបទពិសោធន៍ជាច្រើនឆ្នាំនៅក្នុងវិស័យអចលនទ្រព្យ។

គម្រោងជ្រោយចង្វារហ្គាឌិន អភិវឌ្ឍន៍ឡើងលើផ្ទៃដីសរុប១៣ ហិកតា ស្ថិតនៅទីក្រុងរណបជ្រោយចង្វារ ដែលបច្ចុប្បន្នកំពុងមានការអភិវឌ្ឍន៍យ៉ាងឆាប់រហ័ស នៃសំណង់អគារជាច្រើនទាំងរដ្ឋ និងឯកជន ថែមទាំងតភ្ជាប់ទៅស្ពានឬស្សីកែវ ដែលគ្រោងនឹងសម្ភោធឆាប់ៗទៀតផង។ គម្រោងនេះ គឺជាស្នាដៃនៃការអភិវឌ្ឍន៍ទីក្រុងរណបទី២ បន្ទាប់ពីទីក្រុងកោះពេជ្រ របស់ក្រុមហ៊ុនOCIC ដែលជាក្រុមហ៊ុនអភិវឌ្ឍន៍អចលនទ្រព្យធំជាងគេ និងឈានមុខគេក្នុងប្រទេសកម្ពុជា តាមរយៈទំហំវិនិយោគ និងចំនួនគម្រោងដែលបានអភិវឌ្ឍ៕

 

សម្រាប់ព័ត៌មានបន្ថែមសូមទំនាក់ទំនងតាមទូរស័ព្ទលេខ៖ ០៨៩​ ៨២២​​ ០០៩​​ និង ០៩៣​ ៨២២ ០០៩ ឬសាកសួរព័ត៌មានដោយផ្ទាល់នៅការិយាល័យលក់ ដែលមានអាសយដ្ឋានស្ថិតនៅ៖ វិថីអភិវឌ្ឍន៍ ភូមិ​ដើមគរ​​​ ទីក្រុង​រណប​ជ្រោយ​ចង្វារ​។

    

LEAVE A REPLY

Please enter your comment!
Please enter your name here