ដោយៈ គង់ សូរិយា
ភ្នំពេញៈ បុរីវីឡាទួលសង្កែ ដែលជាបុរីធំជាងគេ ស្ថិតនៅក្នុងទីក្រុងអរិយក្សត្របាន និងកំពុងផ្តល់ការបញ្ចុះតម្លៃពិសេស និងលក្ខខ័ណ្ឌបង់ប្រាក់ងាយស្រួលសម្រាប់អតិថិជន។
ជាមួយគ្នានេះ ក្រុមហ៊ុនអភិវឌ្ឍនបុរីវីឡាទួលសង្កែអរិយក្សត្រ ក៏បាននិងកំពុងត្រៀមបើកដំណើរការផ្សារ បែបសហគមន៍ជាលើកដំបូង គឺAK AVENUE នាពេលឆាប់ៗនេះផងដែរ។
-->

លោកធី វណ្ណាប្រធានផ្នែកទីផ្សារនៃបុរីវីឡាទួលសង្កែ អរិយក្សត្របានមានប្រសាសន៍ឲ្យដឹងកាលពីសប្តាហ៍មុនថា ជាមួយនឹងគោលដៅលើកទឹកចិត្តអតិថិជន ដែលបានគាំទ្របុរីនេះកាន់តែច្រើន ក្រុមហ៊ុនបានសម្រេចចិត្តបញ្ចុះតម្លៃពិសេសដល់អតិថិជន ចាប់ពី៨ទៅ១៧ភាគរយ ដល់អ្នកមកទិញផ្ទះក្នុងគំរោងនេះ ដែលលក្ខខ័ណ្ឌបញ្ចុះនេះ អាស្រ័យលើលក្ខខ័ណ្ឌបង់ប្រាក់ និងប្រភេទផ្ទះផងដែរ។
លោកបន្តថា “យើងបានសហការជាមួយធនាគារ ដែលផ្តល់ភាពងាយស្រួល ក្នុងការផ្តល់ឥណទានទិញផ្ទះដល់អតិថិជន ក្នុងរយៈពេលវែងនិងលក្ខខ័ណ្ឌងាយស្រួលផងដែរ”។

បុរីវីឡាទួលសង្កែអរិយក្សត្រ បាននិងកំពុងអភិវឌ្ឍន៍តាមដំណាក់កាលរបស់ខ្លួន ជាមួយទស្សនវិស័យអភិវឌ្ឍន៍ប្រកបដោយភាពស៊ីវិល័យ ដោយក្រុមហ៊ុនបានសាងសង់ផ្លូវធំៗ មានដាំដើមឈើខៀវស្រងាត់ ពិសេសអ្នកទិញផ្ទះក្នុងបុរីនេះអាចប្រកបអាជីវកម្មបាន ស្របពេលផ្សារទំនើបរបស់គំរោងនេះ បាននិងកំពុងទទួលការជួលស្តង់កាន់តែច្រើន និងត្រៀមបើកដំណើរការនៅពេលឆាប់ៗនេះផងដែរ៕
