ដោយៈ គង់ សូរិយា
ភ្នំពេញៈ ជាមួយនឹងទស្សនវិស័យរៀបចំផែនការអភិវឌ្ឍ ដើម្បីឆ្លើយតបនឹងចំណង់ចំណូលចិត្តអតិថិជន អ្នកអភិវឌ្ឍន៍គំរោងឆ្នេរសមុទ្រកោងកាងបាន និងកំពុងពន្លឿនការរៀបចំ ហេដ្ឋារចនាសម្ព័ន្ឋនានា ដើម្បីបំពេញចំណង់ចំណូលចិត្តរបស់អតិថិជន។
ការអភិវឌ្ឈ ជាមួយនឹងការបោះទុនយ៉ាងច្រើនរហូតដល់១លានដុល្លារ សម្រាប់ហេដ្ឋារចនាសម្ព័ន្ឋ បច្ចុប្បន្នក្រុមហ៊ុនYoungsia Real Estateបានរៀបចំបញ្ចប់ នូវហេដ្ឋារចនាសម្ព័ន្ឋមួយចំនួនដូចជា រូបសំណាកក្តាម ស្ពានឈើបប្រវែងមួយគីឡូម៉ែត្រ អមនឹងព្រៃកោងកាងខៀវស្រងាត់ ដែលអ្នកទិញដីក្នុងគំរោងនេះ អាចដើរកំសាន្ត និងទស្សនាថ្ងៃរះ ថ្ងៃលិច ជាមួយបរិយាកាសដ៏ស្រស់ស្រាយ នាទឹកដីឆ្នេរកែបដ៏ស្រស់ស្អាត។
-->

លោកCooler Tanអគ្គនាយកក្រុមហ៊ុនYoungsia Real Estateបានមានប្រសាសន៍ឲ្យដឹងនាព្រឹកថ្ងៃទី១៣ កុម្ភៈនេះថា ដីលំហែរជាប់សមុទ្រក្រុងកែបនេះ បាននិងកំពុងអភិវឌ្ឍន៍អត់ឈប់ឈរ។ លោកបន្តថា យើងកំពុងធ្វើសកម្មភាពចាក់ដី បំពេញបន្ថែមក្នុងគម្រោង ដើម្បីពន្លឿនដល់ការអភិវឌ្ឍន៍ឲ្យកាន់តែឆាប់រហ័ស។

គំរោងឆ្នេរសមុទ្រកោងកាង ស្ថិតក្នុងភូមិដំណាក់ចំបក់ សង្កាត់អូរក្រសារ ក្រុងកែប ខេត្តកែប ចម្ងាយប្រមាណ២គីឡូម៉ែត្រ ពីរង្វង់មូលសេះស។
លោកCooler Tanបានបញ្ជាក់ថា គំរោងឆ្នេរសមុទ្រកោងកាង ជាគំរោងដែលមានប្រណីតភាព និងជាគំរោងដែលបានចំណាយទុនវិនិយោគច្រើនជាងគេ ធៀបនឹងគំរោងមុនៗរបស់លោក ដោយសារការអភិវឌ្ឍន៍របស់យើងធ្វើឡើង ដើម្បីគាំទ្រគោលនយោបាយរបស់រាជរដ្ឋាភិបាល ក្នុងការប្រែក្លាយខេត្តកែប ជាតំបន់លំហែរកាយកម្រិតខ្ពស់៕
