អ្នកជំនាញអន្តរជាតិៈ និន្នាការថ្មីៗមួយចំនួនជាសញ្ញាល្អប្រសើរដល់ ទីផ្សារចលនទ្រព្យកម្ពុជា

0

ដោយៈ សុផារី

ភ្នំពេញ: អ្នកជំនាញអន្តរជាតិបានលើកឡើងថា ប្រឈមនឹងវិបត្តិនៅពេលកន្លងមក មាននិន្នាការថ្មីៗមួយចំនួនបានកើតមានឡើង ដែលត្រូវបានរកឃើញថាជាសញ្ញាល្អប្រសើរ ដល់ទីផ្សារចលនទ្រព្យនៃប្រទេសកម្ពុជា។

លោកបណ្ឌិតTrevor Sutor នាយកផ្នែកអភិវឌ្ឍន៍នៃក្រុមហ៊ុន Zillenium Group ប្រចាំកម្ពុជា បានមានប្រសាសន៍នៅថ្ងៃទី១៣ ខែកុម្ភៈថា ទោះបីនៅក្នុងឆ្នាំ២០២៣ ស្ថានភាពអចលនទ្រព្យនៅក្នុងប្រទេសកម្ពុជា នៅមិនទាន់អាចវិលត្រឡប់ ទៅដូចមុនវិបត្តិក្តី ប៉ុន្តែនៅក្នុងឆ្នាំ២០២៤ វាអាចនឹងមានភាពល្អប្រសើរច្រើន ដែលជាលទ្ធផលនៃការបើកប្រទេសឡើងវិញនៃប្រទេសចិន។

ស្របពេលជាមួយគ្នានេះ ក៏មាននិន្នាការក្នុងការលើកទឹកចិត្ត វិនិយោគិ​នបរទេស ពីបណ្ដាប្រទេសផ្សេងទៀតផងដែរ។

អ្នកជំនាញលោកនេះមានប្រសាសន៍ថា “ជាការពិត ដែលយើងសង្កេ​តឃើញថា នៅក្នុងរយៈពេលប៉ុន្មានឆ្នាំចុងក្រោយនេះ ការវិនិយោគបរទេសនៅក្នុងប្រទេសកម្ពុជា ភាគច្រើនបានមកពីប្រទេសចិន ប៉ុន្តែយើងក៏មានការវិនិយោគពីបណ្ដាប្រទេសផ្សេងផងដែរ”។លោកបញ្ជាក់ថា “កម្ពុជាមានគោ​លនយោបាយមួយចំនួន ដែលរដ្ឋាភិបាលបានដាក់ឲ្យដំណើរការ នៅពេលនេះ ដែលយើងកំពុងទាក់ទាញវិនិយោគឲ្យកាន់តែច្រើន”។

លោកបន្តថា និន្នាការមួយផ្សេងទៀតនោះគឺ សញ្ញាវិជ្ជមាននៃកំណើតសេដ្ឋកិច្ចរបស់ប្រទេសកម្ពុជា នៅក្នុងពេលឆាប់ៗនេះ ជួយជំរុញទីផ្សារចលនទ្រព្យបន្ថែម។

លោកបណ្ឌិតTrevor Sutorបានបន្តទៀតថា “យើងសង្កេតឃើញថា ផលិតផលក្នុងស្រុកសរុបរបស់ប្រទេសកម្ពុជាបានធ្លាក់ចុះយ៉ាងខ្លាំង បើធៀបនឹងមុនពេលមានវិបត្តិកូវីដ១៩។ ប៉ុន្តែនៅត្រឹមឆ្នាំ២០២៣ និងឆ្នាំ២០២៤ កំណើនអាចនឹងកើនដល់ប្រមាណ៦,៥%ឡើងវិញ ដែលនេះជាដំណឹងល្អសម្រាប់អ្នក ដែលតាមដានសេដ្ឋកិច្ចរបស់កម្ពុជា”។

លោកបានបញ្ជាក់ថា ដើម្បីអាចធ្វើដំណើរបន្តទៅមុខបាន យើងត្រូវមានភាពច្នៃប្រឌិត (Innovation) និងអាចទប់ទល់នឹងភាពលំបាកបាន ហើយទាំងនេះគឺជានិន្នាការថ្មី ដែលកើតមានឡើងនៅក្នុងទីផ្សារប្រទេសកម្ពុជា៕

LEAVE A REPLY

Please enter your comment!
Please enter your name here