ក្រុមហ៊ុនអចលនទ្រព្យដ៏ធំមកពីទីក្រុងហុងកុងទីតានស្តូនរៀលអ៊ីស្តេតគ្រុបត្រៀមនឹងចាប់ផ្តើមចេញលក់មូលបត្របំណុល

0

 ដោយៈ សហការី

       ភ្នំពេញៈ កាលថ្ងៃសៅរ៍ ទី១១​ ខែកុម្ភៈ ឆ្នាំ២០២៣ នាថ្ងៃនេះ ក្រុមហ៊ុន ទីតានស្តូនរៀលអ៊ីស្តេតគ្រុប ដែលជាក្រុមហ៊ុនបុត្រសម្ព័ន្ធរបស់ ក្រុមហ៊ុនមេ ទីតានស្តូនហូលឌីង បានចុះហត្ថលេខាលើអនុស្សរណៈ នៃការយោគយល់ ជាមួយក្រុមហ៊ុន​ Cambodia Securities Plc ដើម្បីបើកដំណើរការជាផ្លូវការ “នៃការចុះបញ្ជី និងផែនការចេញមូលបត្របំណុលរបស់ក្រុមហ៊ុន ទីតានស្តូនរៀលអ៊ីស្តេត”។

ក្រុមហ៊ុនមេទីតានស្តូនហូលឌីង ក៏បានប្រកាសស្ដីពីការបំបែកអាជីវកម្មរបស់ខ្លួនជាពីរអង្គភាពធំៗ គឺ ទីតានស្តូនរៀលអ៊ីស្តេតគ្រុប    និងទីតានស្តូនធានារ៉ាបរងគ្រុប

ការចុះបញ្ជី និងការចេញមូលបត្របំណុល នឹងត្រូវបានអនុវត្តក្នុងពេលដំណាលគ្នា និងចូលរួមយ៉ាងសកម្មក្នុងទីផ្សារអចលនទ្រព្យ។

ទីតានស្តូនរៀលអ៊ីស្តេតគ្រុប ដែលជាក្រុមហ៊ុនបុត្រសម្ព័ន្ធរបស់ ក្រុមហ៊ុនមេទីតានស្តូនហូលឌីង បានចុះហត្ថលេខាលើអនុស្សរណៈនៃការយោគយល់ ជាមួយក្រុមហ៊ុន​ Cambodia Securities នៅថ្ងៃនេះលើការចុះបញ្ជី និងការចេញមូលបត្របំណុលរបស់ក្រុមហ៊ុន ទីតានស្តូនរៀលអ៊ីស្តេត ព្រមទាំងបានដាក់ចេញនូវផែនការជាផ្លូវការ នៃការចុះបញ្ជីអចលនទ្រព្យ របស់ ទីតានស្តូនរៀលអ៊ីស្តេត និងការចេញមូលបត្រនៅ ផ្សារមូលបត្រកម្ពុជា Cambodia Securities Exchanges (CSX) ទៅតាម ពេលវេលាដែលបានកំណត់។

យោងតាមសេចក្តីប្រកាសព៌តមានដដែលបានឲ្យដឹងថា យើងសង្ឃឹម​ថា​តាម​រយៈ​ការ​ចុះ​បញ្ជី និង​ការ​ចេញ​មូលបត្រ​បំណុល​របស់​ក្រុមហ៊ុន ទីតានស្តូនរៀលអ៊ីស្តេត នឹងមានប្រតិបការណ៍បន្ថែមទៀត ដើម្បីចូលរួមយ៉ាងសកម្មនៅក្នុងទីផ្សារអចលនទ្រព្យ ដោយក្រុមហ៊ុនផ្តល់នូវលំនៅដ្ឋាន ដែលមានគុណភាពខ្ពស់ ដើម្បីបំពេញតម្រូវការកើនឡើង ក្នុងការរស់នៅក្នុងប្រទេសកម្ពុជា។

សាធារណជន ក៏នឹងមានឱកាសចូលរួមក្នុងការរីកចម្រើន និងការអភិវឌ្ឍន៍ របស់ក្រុមហ៊ុន ទីតានស្តូនរៀលអ៊ីស្តេត ផងដែរ ដែលអាចចូលរួមនៅក្នុងទីផ្សារសាធារណៈ និងការចែករំលែកលទ្ធផលប្រាក់ចំណូលនាពេលអនាគត។

លំនៅដ្ឋាន ពីកាសូរ ដែលមានការទទួលស្គាល់ខ្ពស់ និងបំពេញតម្រូវការលំនៅដ្ឋានយ៉ាងសកម្ម។

យោងតាមទិន្នន័យពីកម្មវិធីអភិវឌ្ឍន៍ របស់អង្គការសហប្រជាជាតិ United Nations Development Program (UNDP) ប្រទេសកម្ពុជានៅមានគម្លាត58% នៃតម្រូវការលំនៅដ្ឋាន។ បន្ទាប់ពីលំនៅដ្ឋានប្រណីត ពីកាសូរស៊ីធីហ្គាដិន ដែលជាលំនៅដ្ឋានប្រណីតទីមួយ នៅក្នុងទ្វីបអាស៊ី បានបង្កើតកេរ្តិ៍ឈ្មោះល្អនៅលើទីផ្សារ ក្រុមហ៊ុន​ទីតានស្តូនរៀលអ៊ីស្តេត បានបន្តធ្វើផែនការគម្រោងថ្មី នៃរចនាប័ទ្មសិល្បៈរបស់ ពីកាសូរ

បន្ថែមពីលើការបើកដំណើរការ គម្រោងថ្មីរបស់ ពីកាសូរ ដែលមានការទទួលស្គាល់ខ្ពស់សម្រាប់ “ការរស់នៅ” ក្នុងប្រទេសកម្ពុជា គម្រោង ពីកាសូរ ថោន នឹងត្រូវបានគ្រោងទុកក្នុងពេលតែមួយ។

ពីកាសូរ ថោន មិនត្រឹមតែផ្ដល់នូវ លំនៅដ្ឋានប្រកបដោយគុណភាព និងទាន់សម័យប៉ុណ្ណោះទេ ប៉ុន្ដែបានបង្កើតនូវ បរិយាកាសរស់នៅប្រក​បដោយផាសុកភាព សុវត្ថិភាព ភាពងាយស្រួល និងបរិស្ថានដ៏ទាក់ទាញ។ ជាមួយនឹងការប្តេជ្ញាចិត្ត ចំពោះអ្នករស់នៅក្នុងតំបន់ ក្រុមហ៊ុនទីតានស្តូនរៀលអ៊ីស្តេត ប្តេជ្ញាផ្តល់នូវបរិយាកាសរស់នៅ កាន់តែប្រសើរទៅដល់ប្រជាជនកម្ពុជា។

ការចុះបញ្ជើ និង ផែនការ SEZ នឹងជំរុញការអភិវឌ្ឍន៍ទីផ្សារមូលធន និងកំណើនសេដ្ឋកិច្ចជាតិ

ទីផ្សារមូលធនកម្ពុជា ស្ថិតក្នុងដំណាក់កាលដំបូងរបស់ខ្លួន ជាមួយនឹងសក្តានុពលដ៏ធំ និងឱកាសរីកចម្រើន។​

ដោយក្រុមហ៊ុន ទីតានស្តូនរៀលអ៊ីស្តេត បានចុះបញ្ជី និងការចេញមូលបត្របំណុលនៅផ្សារមូលបត្រកម្ពុជា។ ក្រុមហ៊ុន ទីតានស្តូនរៀលអ៊ីស្តេតគ្រុប មិនត្រឹមតែអាចពន្លឿនការសម្រេចបាន នូវចក្ខុវិស័យរបស់ក្រុមហ៊ុនតែប៉ុណ្ណោះទេ ថែមទាំងបានផ្តល់ឱកាសដល់សាធារណជន ក្នុងការចែករំលែកសមិទ្ធផលរបស់ក្រុមហ៊ុន ក៏ជួយដល់ទំហំទីផ្សារភាគហ៊ុនកម្ពុជា និងក្លាយជាកម្លាំងជំរុញ ការអភិវឌ្ឍន៍ទីផ្សារមូលធនផងដែរ។

បន្ថែមពីលើការផ្តោតលើអចលនទ្រព្យ និងទីផ្សារមូលធន ក្រុមហ៊ុន ទីតានស្តូនរៀលអ៊ីស្តេតគ្រុប ក៏បន្តធ្វើការលើ ផែនការតំបន់សេដ្ឋកិច្ចពិសេស តំបន់សេដ្ធកិច្ចពិសេសទីតានស្តូន និងប្រើប្រាស់ធនធានអន្តរជាតិ នៃក្រុមមេគឺទីតានស្តូនហូលឌីង ដើម្បីទាក់ទាញក្រុមហ៊ុនឈានមុខគេល្បីៗ ទូទាំងពិភពលោក និងក្រុមហ៊ុនផលិតខ្សែសង្វាក់ ផ្គត់ផ្គង់ដ៏ពេញលេញ ដើម្បីបង្កើតឱកាសការងារ ក៏ដូចជាជួយការផ្ទេរ និងធ្វើឱ្យប្រសើរឡើងនូវឧស្សាហកម្មរបស់ប្រទេស រួមទាំងកំណើនសេដ្ឋកិច្ចកម្ពុជា។

អាជីវកម្មឯកទេសរបស់ក្រុមហ៊ុនមេ ទីតានស្តូនហូលឌីង

រយៈពេលប៉ុន្មានឆ្នាំមកនេះ ទីតានស្តូនហូលឌីង បានរីកចម្រើនយ៉ាងឆាប់រហ័ស និងពង្រីកអាជីវកម្មរបស់ខ្លួន នៅក្នុងប្រទេសកម្ពុជា។​ ដើម្បី​បង្កើនភាពស៊ី​ជម្រៅ និង​ទំហំ​នៃ​ប្រតិបត្តិការ​អាជីវកម្ម ក៏ដូចជា​ធ្វើ​ឱ្យ​អាជីវកម្ម​កាន់តែ​មាន​ជំនាញ ក្រុមហ៊ុនមេ ទីតានស្តូនហូលឌីង បានប្រកាសនៅថ្ងៃនេះថា អង្គភាពអាជីវកម្មរបស់ខ្លួន នឹងត្រូវបែងចែកជាពីរក្រុមធំៗ គឺ ក្រុមហ៊ុន ទីតានស្តូនរៀលអ៊ីស្តេត និងក្រុមហ៊ុន ទីតានស្តូនធានារ៉ាបរង ក្នុង​លក្ខណៈ​ដែល​មាន​ប្រសិទ្ធភាពក្នុងការ​ចំណាយ​ និង​គ្រប់​គ្រង​ហានិភ័យ។

អាជីវកម្មទាំងអស់ក៏អាចមានជំនាញ និងឯករាជ្យ ហើយផ្តោតលើអាជី​វកម្មផ្ទាល់ខ្លួនរបស់ពួកគេកាន់តែច្រើន។ បន្ថែមពីលើការផ្តល់ផលិតផលដែលមានគុណភាពខ្ពស់ និងសេវាកម្មល្អប្រណិតដល់សាធារណជន   ការអភិវឌ្ឍន៍នាពេលអនាគត នៃអង្គភាពអាជីវកម្មផ្សេងៗ ក៏មានភាពបត់បែន និងកានត់តែទូលំទូលាយ។​

ប្រើប្រាស់ឯកទេស របស់ក្រុមហ៊ុនទាំងពីរ នឹងរួមគ្នាជាមួយប្រជាជនដើម្បីអភិវឌ្ឍន៍ប្រទេស

លោក Darren Teng ដែលជាប្រធាន ក្រុមហ៊ុន ទីតានស្តូនរៀលអ៊ីស្តេតគ្រុប បានមានប្រសាស៍ថា “តាមរយៈឯកទេស ក្រុមហ៊ុនមេ ទីតានស្តូនហូលឌីង រំពឹក​ថា​ក្រុម​ធំ​ពីរ​របស់​ខ្លួន ​នឹង​អាច​ផ្តោត​កាន់​តែ​ច្រើន​លើ​វិស័យ​ឬ​អាជីវកម្ម​រៀង​ខ្លួន។

ក្រុមហ៊ុនមេ ទីតានស្តូនហូលឌីង ខ្លួនឯងក៏នឹងអាចប្រើប្រាស់ធនធានរបស់ខ្លួន ឱ្យកាន់តែមានប្រសិទ្ធភាព និងស្វែងរកគោលដៅវិនិយោគ ដែលមានសក្តានុពលផងដែរ។ លើសពីនេះ ក្តីស្រមៃមួយនៃក្រុមហ៊ុន ទីតានស្តូនរៀលអ៊ីស្តេតគ្រុប គឺការសម្រេចបាននៅក្នុងប្រទេសកម្ពុជា ដោយការទទួលស្គាល់ និងការបង្កើតបរិយាកាសរស់នៅ ប្រកបដោយគុណភាពខ្ពស់ ដើម្បីចែករំលែកផលប្រយោជន៍ដល់ប្រជាជន និងជាកត្តាជំរុញដល់ការអភិវឌ្ឍន៍សេដ្ឋកិច្ច និងទីផ្សារមូលធននៅកម្ពុជា។

ការចុះបញ្ជីអចលនទ្រព្យនៃ ក្រុមហ៊ុនទីតានស្តូនរៀលអ៊ីស្តេត​ គឺជាព្រួញដំបូង ក្នុងការសម្រេចក្តីសុបិនទាំងបីនេះ ក្នុងពេលតែមួយ ហើយយើងសង្ឃឹមថានឹងអភិវឌ្ឍន៍ប្រទេសកម្ពុជា និងបង្កើតអនាគតដ៏អស្ចារ្យរួមគ្នាជាមួយប្រជាជនកម្ពុជា។

ពីកាសូរ២ ដែលជាលំនៅដ្ឋានបែបប៊ូទិកកំពុងស្ថិតក្រោមការរៀបចំ

កញ្ញា Teoh Seok Ai ប្រធាន​ចាត់ការ​ទូទៅរបស់ក្រុមហ៊ុន ទីតានស្តូនរៀលអ៊ីស្តេតគ្រុបបានមានប្រសាស៍ថា​ “បន្ទាប់ពីភាពជោគជ័យនៃគម្រោ​ងលំនៅដ្ឋានប្រណីត ពីកាសូរស៊ីធីហ្គាដិន យើងមានទំនុកចិត្ត និងគំនិត ពង្រឹងបន្ថែម នៃការផ្តល់លំនៅដ្ឋានដ៏ល្អ សម្រាប់សាធារណជន។

 

ក្រុមហ៊ុន ទីតានស្តូនរៀលអ៊ីស្តេត បានធ្វើការលើការស្រាវជ្រាវរបស់ ពីកាសូរ ២  ដែលជាគម្រោងថ្មីទី២ របស់លំនៅដ្ឋានពីកាសូរ ។ គម្រោងនេះនឹងផ្តោតលើលំនៅដ្ឋានបែបប៊ូទិក និងផ្តល់ឱ្យមនុស្សកាន់តែច្រើននូវឱកាសដើម្បីរីករាយ ជាមួយនឹងស្តង់ដារខ្ពស់ នៃការរស់នៅនៅក្នុងលំនៅដ្ឋានសិ ល្បៈ ពីកាសូរ ។ ក្រុមហ៊ុនទីតានស្តូនរៀលអ៊ីស្តេត នឹងប្រកាសព័ត៌មានបន្ថែមអំពី ពីកាសូរ២  ក្នុងពេលឆាប់ៗនេះ ដូច្នេះសូមរង់ចាំ”។

ការបង្កើត​គោល​ដៅ​ថ្មី​ដើម្បី​សម្លឹង​ទៅ​មុខ​សម្រាប់ពេល​អនាគត

ការចុះហត្ថលេខាលើអនុស្សរណៈនៃការយោគយល់ ចំពោះការបោះផ្សាយលក់មូលបត្រ ជាសាធារណៈជាលើកដំបូង (IPO) និងផែនការចេញមូលបត្របំណុលរបស់ក្រុមហ៊ុន ទីតានស្តូនរៀលអ៊ីស្តេត គឺជាការចាប់ផ្តើមនៃព្រឹត្តិការណ៍បន្ទាប់។

ការចុះបញ្ជើរបស់ ក្រុមហ៊ុន ទីតានស្តូនរៀលអ៊ីស្តេត  សម្រាប់ ទីតានស្តូនរៀលអ៊ីស្តេតគ្រុប  តាមរយៈគម្រោងនេះ ទីតានស្តូនរៀលអ៊ីស្តេតគ្រុប សង្ឃឹមថា នឹងក្លាយជាកម្លាំងចលករ សម្រាប់ការអភិវឌ្ឍទីផ្សារមូលធននៅផ្សារមូលបត្រកម្ពុជា​ និងភ្ជាប់បន្ថែមទៀតទៅកាន់ទីផ្សារហិរញ្ញវត្ថុថ្មី។ នេះនឹងផ្តល់ឱកាសដល់សាធារណជន ក្នុងការចូលរួម និងចែករំលែកនៅក្នុងការរីកចម្រើន និងភាពជោគជ័យរបស់ក្រុមហ៊ុន និងបង្កើតទំនាក់ទំនង កាន់​តែជិតស្និទ្ធជាមួយប្រទេសកម្ពុជា។

សំខាន់ជាងនេះទៅទៀត អ្នកទាំងអស់គ្នាអាចធ្វើការរួមគ្នាដើម្បីកម្ពុជា និងទន្ទឹងរង់ចាំអនាគតដ៏ល្អប្រសើរជាមួយគ្នា។

 

អំពី ទីតានស្តូនហូលឌីង និង ទីតានស្តូនរៀលអ៊ីស្តេតគ្រុប

ជាក្រុមហ៊ុនគ្រប់គ្រងហិរញ្ញវត្ថុ ប្រកបដោយវិជ្ជាជីវៈ ទីតានស្តូនហូលឌីង ត្រូវបានបង្កើតក្នុងទីក្រុង Hong Kong ឆ្នាំ ២០០៣។ សេវាកម្មរបស់ក្រុមហ៊ុនរួមមានការវិនិយោគ វិស័យធនាគារឯកជន ការធានារ៉ាប់រង ក៏ដូចជាអចលនទ្រព្យនៅបរទេស ការធានារ៉ាប់រងអាយុជីវិត ការទិញភាគហ៊ុន ការគ្រប់គ្រងទ្រព្យសកម្ម និងផែនការហិរញ្ញវត្ថុផ្ទាល់ខ្លួន។ល។

ក្រុមហ៊ុនត្រូវបានបែងចែកទៅជា”ទីតានស្តូនរៀលអ៊ីស្តេតគ្រុប” និង “ទីតានស្តូនធានារ៉ាបរងគ្រុប” ដោយផ្អែកលើវិសាលភាពអាជីវកម្ម  ជាមួយនឹងប្រវត្តិហិរញ្ញវត្ថុដ៏រ៉ឹងមាំរយៈ១៩ឆ្នាំ និងបទពិសោធន៍ប្រតិបត្តិការវិនិយោគដ៏សម្បូរបែប។ ក្រុមហ៊ុន ទីតានស្តូនហូលឌីង ​ ផ្តល់ឱ្យសហគ្រាស និងអ្នកវិនិយោគនូវឱកាសវិនិយោគ ប្រកបដោយការយល់ដឹង និងឈានមុខគេបំផុត ជាមួយនឹងចក្ខុវិស័យតែមួយគត់ ដែលលើសពីការរំពឹងទុករបស់ទីផ្សារ ក្នុងការអភិវឌ្ឍន៍យ៉ាងសកម្មនៅអាស៊ី និងផ្តល់សេវាវិនិយោគដ៏ពេញលេញ ព្រមទាំងប្រកាន់ខ្ជាប់គោលនយោបាយឈ្នះ-ឈ្នះសម្រាប់ រដ្ឋាភិបាលនិង សាធារណៈជន ក្នុងតំបន់។

ក្រុមហ៊ុន ទីតានស្តូនរៀលអ៊ីស្តេតគ្រុប គឺជាក្រុមហ៊ុនមួយដែលស្ថិតក្រោម ក្រុមហ៊ុនមេ ទីតានស្តូនហូលឌីង និងជាក្រុមអចលនៈទ្រព្យអាជីពដែលមានឯកទេសក្នុងការរៀបចំផែនការ និងការអភិវឌ្ឍន៍អចលនទ្រព្យនៅប្រទេសកម្ពុជា។

ដើម្បីស្វែងយល់បន្ថែមអំពីក្រុមហ៊ុន ទីតានស្តូនគ្រុប និង ក្រុមហ៊ុន ទីតានស្តូនរៀលអ៊ីស្តេតគ្រុប សូមចូលអាន តាមគេហទំព័រ http://www.titanstonegroup.com

 

 

LEAVE A REPLY

Please enter your comment!
Please enter your name here