លំនៅឋានប្រណីតនិងផ្ទះអាជីវកម្មកំពុងលេចរូបឡើងកាន់តែច្រើន តាមបណ្ដោយផ្លូវក្រវាត់ក្រុងទី២

0

ដោយៈ វឌ្ឍនៈ

ភ្នំពេញៈ ផ្លូវក្រវ៉ាត់ក្រុងទី២ ដែលតភ្ជាប់ពីក្រុងតាខ្មៅ ខេត្តកណ្ដាលមកដល់តំបន់ទួលពង្របាន និងកំពុងក្លាយជាតំបន់សក្ដានុពល សម្រាប់ការអភិវឌ្ឍលំនៅឋាននិងតំបន់ពាណិជ្ជកម្ម។

តំបន់នៅតាមបណ្ដោយផ្លូវក្រវាត់ក្រុងទី២ក៏ឃើញថា កំពុងមានការអភិវឌ្ឍលំនៅឋានប្រណីតៗ និងផ្ទះអាជីវកម្មជាបន្តបន្ទាប់ ដែលធ្វើឱ្យតំបន់នេះ សំបូរទៅដោយផ្ទះប្រណីតនិងផ្ទះអាជីវកម្មដ៏ទាក់ទាញ។

គម្រោងអភិវឌ្ឍន៍លំនៅឋានធំៗជាច្រើន គេឃើញថាបានបោះទីតាំងវិនិយោគ និងអភិវឌ្ឍន៍នៅតាមបណ្ដោយផ្លូវក្រវ៉ាត់ក្រុងទី២ ដែលជំរុញឱ្យតំបន់នេះកាន់តែមានតម្លៃទៅលើដីធ្លី ។ គម្រោងទាំងនោះរួមមានគម្រោងរបស់ក្រុមហ៊ុនជីបម៉ុង ប៉េងហួត ភ្នំពេញថ្មីជាដើម  ។

អ្នកអភិវឌ្ឍន៍គម្រោងបុរីមួយចំនួន បានលើកឡើងពីទស្សនស្រដៀងគ្នាថា ពួកគេបានមើលឃើញពីនិន្នាការ នៃការអភិវឌ្ឍនៅតំបន់តាមប     ណ្ដោយផ្លូវក្រវ៉ាត់ក្រុងទី២នេះ តាំងពីយូរមកហើយ ដោយសារផ្លូវនេះបានតភ្ជាប់ពីក្រុងតាខ្មៅ កាត់តាមផ្លូវ៦០ ដែលសុទ្ធតែជាតំបន់ដែលមានសក្ដានុពលដូចជា គម្រោងព្រលានយន្តហោះអន្តរជាតិតេជោ ផ្សារទំនើបអ៊ីអនមានជ័យជាដើម ។

អ្នកស្រីអាន សុធីតា អគ្គនាយិកាក្រុមហ៊ុនPropNex Cambodia បានលើកឡើងថា តំបន់ប៉ែកខាងត្បូងរាជធានីភ្នំពេញ កំពុងទទួលបាននូវការទាក់ទាញ លើការអភិវឌ្ឍលំនៅឋានយ៉ាងច្រើន ដោយសារតែតំបន់នេះ មានការអភិវឌ្ឍទៅលើហេដ្ឋារចនាសម្ព័ន្ធច្រើន ដូចក្រវ៉ាត់ក្រុងទី២ និងទី៣ ។នៅពេលមានការអភិវឌ្ឍផ្លូវក្រវ៉ា់ត់ក្រុងថ្មីៗ ការអភិវឌ្ឍអចលនទ្រព្យនៅតា​មបណ្ដោយផ្លូវក្រវ៉ាត់ក្រុងទាំងនោះ ក៏នឹងមានភាពទាក់ទាញខ្លាំងផងដែរ។

អ្នកស្រីបន្តថា “នៅប៉ែកខាងត្បូងភ្នំពេញ ក៏មានគម្រោងអភិវឌ្ឍន៍ធំៗរបស់ឯកជន ដែលជាការទាក់ទាញបន្ថែម នូវការអភិវឌ្ឍលំនៅឋានសម្រាប់ផ្គត់ផ្គង់ជូនអតិថិជនដែលកំពុងមានតម្រូវការ”។ លោកបន្តថា “អ្វីដែលពិសេសនោះ គម្រោងថ្មីៗទាំងលំនៅឋាន និងការអភិវឌ្ឍជាពាណិជ្ជកម្មដូចជាផ្សារទំនើប នៅតំបន់ប៉ែកខាងត្បូងនេះ ក៏កំពុងមានការទាក់ទាញជាបន្តបន្ទាប់ផងដែរ”។

ដោយមើលឃើញនិន្នាការនេះ បុរីបុស្បាបាននិងកំពុងពង្រីកល្បឿននៃ​ការសាងសង់ ខណៈគំរោងនេះកំពុងចាប់យកសក្តានុពល នៃការរីកចម្រើននៅក្នុងតំបន់ ពិសេសតំបន់នេះបាន និងកំពុងក្លាយជាតំបន់CBDបណ្តើរៗហើយ។

លោកឧកញ៉ាឈាង រ័ត្នអគ្គនាយកបុរីបុស្បាបានមានប្រសាសន៍ឲ្យដឹងថា នៅពេលអនាគតតំបន់នេះ នឹងក្លាយជាតំបន់ទួលគោកបច្ចុប្បន្ន ដោ​យសារតំបន់នេះកំពុងមានការរីកចម្រើនខ្លាំង ទាំងហេដ្ឋារចនាសម្ព័ន្ឋ មជ្ឈ​មណ្ឌលពាណិជ្ជកម្ម និងលំនៅដ្ឋាន ដែលបាននិងកំពុងទាក់ទាញមនុស្សកាន់តែច្រើនចូលទៅរស់នៅតំបន់នេះ។

លោកបន្តថា “វត្តមានផ្សារទំនើបAEON Mall3, ព្រលានយន្តហោះភ្នំពេញថ្មី មជ្ឈមណ្ឌលពាណិជ្ជកម្មបែបមីនីម៉ាត ហាងកាហ្វេទំនើបៗកំពុងរីកស្គុសស្គាយនៅតំបន់នេះ”។លោកបន្តថា “អ្វីៗកំពុងរីកចម្រើន តាមទ  ស្ស​វិស័យរបស់រដ្ឋាភិបាល ហើយនេះជាមូលដ្ឋានគ្រឹះសម្រាប់យើងសម្រេច​ចិត្តមកវិនិយោគនៅទីនេះ”៕

   

 

LEAVE A REPLY

Please enter your comment!
Please enter your name here