ដោយៈ គង់ សូរិយា
ភ្នំពេញៈ ក្រុមហ៊ុន KY Development Co., Ltd នឹងសាងសង់គំរោងថ្មីមួយឈ្មោះNH TOWN លើផ្ទៃដីទំហំ18ហិចតានៃទីក្រុង ដែលមានមុខងារពេញលេញដើម្បីបង្កើតទីក្រុងរណបភ្នំពេញ។ ក្រុមហ៊ុនខេវ៉ាយ ឌីវេឡុបមិន ឯ.ក (KY Development Co., Ltd.) គម្រោងថ្មី “NH TOWN” នឹងត្រូវសាងសង់នៅចម្ងាយ32 គីឡូម៉ែត្រពីផ្លូវលេខ4 ជាប់ច្រកចេញទីមួយនៃផ្លូវល្បឿនលឿន និងផ្លូវប្រសព្វលេខ51។
ក្នុងផ្ទៃដី១៨ហិចតារួមមាន ហាង ផ្សារ ផ្ទះល្វែង វីឡា និងសួនច្បារ ក្លឹបសម្រាប់ការសម្រាកលំហែរ មជ្ឈមណ្ឌលផ្សារទំនើប សណ្ឋារគារ ការិយាល័យអាជីវកម្ម សាលារៀន មន្ទីរពេទ្យដែលជាមុខងាររួមបញ្ចូលគ្នានៃទីក្រុង។ ដើម្បីបំពេញតម្រូវនៃការរស់នៅប្រកប ដោយភាពពេញលេញនៃលំនៅដ្ឋាន ការថែទាំវេជ្ជសាស្រ្ត ការអប់រំ។ល។
ដោយសហការជាមួយនឹងផែនការដីរួម របស់រាជធានីភ្នំពេញ និងការព្យាករណ៍ អំពីចំនួនបុគ្គលិកជាច្រើននាពេលអនាគត ក្រុមហ៊ុនក្រុមហ៊ុនខេវ៉ាយ ឌីវេឡុបមិន ឯ.ក (KY Development Co., Ltd.) នឹងអភិវឌ្ឍគម្រោងជាបន្តបន្ទាប់ នៅក្នុងតំបន់រង្វង់ទី3 និងទី4 ដើម្បីសាងសង់តំបន់នេះ ទៅជាទីក្រុងរណបដ៏ល្អបំផុតនៃរាជធានីភ្នំពេញ៕
