ដោយៈ សូរិយា
ភ្នំពេញៈ ការបង់ប្រាក់ងាយស្រួល ជាមួយជម្រើសដ៏ច្រើន បុរីHK Residenceបាននិងកំពុងសាងសង់ ផ្ទះវីឡាជាប់ដីដ៏ស្រស់ស្អាត និងមានតម្លៃត្រឹម៤៨,០០០ដុល្លារអាមេរិក។
ជាមួយគ្នានេះ អ្នកអភិវឌ្ឍន៍គំរោងនេះ បាននិងកំពុងរៀបចំឌីសាញម៉ូតផ្ទះថ្មី ដែលមានតម្លៃកាន់តែសមរម្យ ជាមួយម៉ូតផ្ទះដ៏ទាក់ទាញផងដែរ។
គម្រោងបុរីHK Residence មានទីតាំងស្ថិតនៅភូមិកណ្ដឹងតូច ឃុំកណ្ដឹងតូច ស្រុកបាទី ខេត្តតាកែវ ស្ថិតនៅព្រំប្រទល់រវាងខេត្តកណ្តាល និងរាជធានីភ្នំពេញ មានទំហំរហូតដល់៥ហិចតា ដែលជំហានទី១ កំពុងសាងសង់លើផ្ទៃដីទំហំ២ហិចតាជាមុនសិន ហើយនឹងបន្តពង្រីកការអភិវឌ្ឍបន្ថែមទៀត នាពេលខាងមុខ។
លោកចាប ពៅអគ្គនាយកបុរី HK Residenceបានមានប្រសាសន៍ ឲ្យដឹងកាលពីពេលថ្មីៗនេះថា បុរីនេះមានប្រភេទផ្ទះវីឡា ដែលមានទំហំផ្ទះ១៣,៥ម៉ែត្រគុណ៧,២ ដែលមាន៣បន្ទប់គេងនិង៣បន្ទប់ទឹក អមជាមួយសួនច្បារដ៏ស្រស់ស្អាត នៅក្នុងផ្ទះនីមួយៗដាច់ដោយឡែកពីគ្នា។ ជាពិសេស ផ្លូវនៅក្នុងបុរីមានទំហំចន្លោះពី២០ ទៅ៣០ម៉ែត្រ និងមានសួនច្បារ ទីលានកំសាន្តសម្រាប់កុមារ កន្លែងហាត់ប្រាណ ។ល។
លោកបានបន្តថា “បុរី HK Residence មានទីតាំងស្ថិតនៅក្នុងតំបន់សក្តានុពលខ្ពស់ មិនត្រឹមតែមានទីតាំងនៅជិតរាជធានីភ្នំពេញ ដោយធ្វើដំណើរតាមរយៈផ្លូវជាតិលេខ២ នៅជិតផ្លូវក្រវាត់ក្រុងទី៤ និងទីតាំងរមណីយដ្ឋានភ្នំតាម៉ៅផងដែរ”។

លោកចាប ពៅបានបន្តថា បន្ថែមលើសនេះ គម្រោងវិនិយោគធំៗជាច្រើនគ្រោងមកបណ្ដាក់ទុន ដូចជា គម្រោងរមណីយដ្ឋានខ្នាតអន្តរជាតិលំដាប់ខ្ពស់ ទំហំជាង៥០ហិចតា និងគម្រោងបុរីរបស់ក្រុមហ៊ុនផ្សេងៗទៀត។ អ្វីដែលសំខាន់ជាងនេះ ការអភិវឌ្ឍលើបណ្ដាញហេដ្ឋារចនាសម្ព័ន្ធ ផ្លូវ ទឹក ភ្លើង គឺមានគ្រប់គ្រាន់ ដោយមិនមានភាពខ្វះខាតឡើយ ដែលនេះនឹងបង្កលក្ខណៈកាន់តែងាយស្រួលដល់ការរស់នៅរបស់អតិថិជន។
លោកអះអាងថា “ទីតាំងនេះមានសក្តានុពលល្អបំផុតនេះ នឹងជំរុញឱ្យការវិនិយោគនៅលើបុរី HK Residence ក្នុងរយៈពេល៥ឆ្នាំខាងមុខនេះ នឹងអាចផ្តល់ផលចំណេញខ្ពស់ មួយគុណនឹងពីរ”។
សម្រាប់អតិថិជន ដែលមានចំណាប់អារម្មណ៍ទិញ អញ្ចើញមកមើលទីតាំងថ្ងៃនេះ នឹងអាចរើសទីតាំងល្អបានមុនគេ។ សម្រាប់ការបង់ប្រាក់ អតិថិជនអាចទទួលបានការសម្រួលឯកសារ រត់ការធ្វើប្លង់ជូន សម្រាប់ការខ្ចីពីធនាគារក្នុងអត្រាការប្រាក់ទាបបំផុត ពីធនាគារដៃគូរជាច្រើនរបស់បុរី៕