អ្នកជំនាញកម្ពុជា ចិននឹងចែករំលែករបៀបរកស៊ីរបស់ចិនក្នុងវិស័យ អចលនទ្រព្យនៅកម្ពុជា

0

 ដោយៈ សហការី

ភ្នំពេញៈ កាន់តែមានសញ្ញាវិជ្ជមាន នៃការវិនិយោគលើវិស័យអចលនទ្រព្យនៅក្នុងប្រទេសកម្ពុជា ក្រោយពីប្រទេសចិនបានប្រកាស ពីការបើកប្រទេសបើកទូលាយឱ្យវិនិយោគិន និងទេសចរចេញចូលដោយសេរីឡើងវិញ។

ជាក់ស្ដែងក្រុមហ៊ុនអចលនទ្រព្យក្នុងស្រុក និងក្រុមហ៊ុនអចលនទ្រព្យរបស់ប្រទេសចិន បានចាប់ផ្ដើមសហការគ្នា ក្នុងការបង្ហាញពីសក្ដានុពល និងពីរបៀបរកស៊ី លើវិស័យអចលនទ្រព្យក្នុងប្រទេសកម្ពុជា។

ក្រុមហ៊ុន Lucky Realty ដែលជាក្រុមហ៊ុនអចលនទ្រព្យដ៏ធំមួយនៅក្នុងប្រទេសកម្ពុជា និងក្រុមហ៊ុនអចលនទ្រព្យចិនដ៏ធំមួយ មកពីប្រទេសចិន​ Ming Sheung Landmark Property Development Co.,Ltd បានប្រកាសថា ខ្លួននឹងធ្វើសិក្ខាសាលាធំមួយ និយាយពីរបៀបរកស៊ីក្នុងវិស័យអចលនទ្រព្យក្នុងប្រទេសកម្ពុជា ដែលសិក្ខាសាលានេះ នឹងធ្វើឡើងនៅថ្ងៃទី ១៨ ខែកុម្ភៈ ឆ្នាំ ២០២៣ខាងមុខនេះ។

លោកឌឹត ចណ្ណា អគ្គនាយកក្រុមហ៊ុនLucky Realty បានមានប្រ​សា​សន៍ថា គោលបំណងនៃការធ្វើសិក្ខាសាលានេះ គឺដើម្បីផ្សារភ្ជាប់រវាងអ្នករកស៊ី ក្នុងប្រទេសកម្ពុជា និងអ្នកវិនិយោគមកពីប្រទេសចិន។ បច្ចុប្បន្ននេះទំនាក់ទំនងរវាងរដ្ឋាភិបាល នៃប្រទេសទាំងពីរមានភាពល្អប្រសើរ ពីមួយឆ្នាំទៅមួយឆ្នាំ”។ លោកបន្តថា “ដូច្នេះក្នុងនាមជាអ្នករកស៊ីក្នុងប្រទេសកម្ពុជា ក៏ចង់ឱ្យមានទំនាក់ទំនងល្អ និងយល់គ្នាអោយកាន់តែច្បាស់ រវាងអ្នករកស៊ីក្នុងប្រទេសកម្ពុជា និងអ្នករកស៊ីក្នុងប្រទេសចិនផងដែរ”។

លោកបន្តថា កន្លងមកប្រជាជននៃប្រទេសកម្ពុជា យើងមួយចំនួននៅមិនទាន់បានយល់ដឹងស៊ីជម្រៅ ទូលំទូលាយនៅឡើយ ពីវិនិយោគិនជនជាតិចិន។ ដូច្នេះដើម្បីឱ្យពួកគាត់យល់កាន់តែច្បាស់ យើងត្រូវមានការផ្សារភ្ជាប់រវាងប្រជាជនចិន និងប្រជាជនកម្ពុជា និងអាចយល់ពីគ្នាកាន់តែច្បាស់នោះ នឹងធ្វើឱ្យទំនាក់ទំនង នៃការរកស៊ីរបស់យើង កាន់តែល្អប្រសើរបន្ថែមទៀត  ដោយទី ១. ស្វែងយល់ពីអត្តចរិត និងរបៀបរកស៊ីក្នុងវិស័យអចលនទ្រព្យរបស់ជនជាតិចិន។

២.របៀបរកដៃគូ និង​របៀបសហការជាមួយវិនិយោគចិន  និងទី៣របៀបធ្វើការជាមួយវិនិយោគិនចិន ។

ទំនាក់ទំនង​ចុះឈ្មោះ តាមរយៈលេខទូរស័ព្ទ 093 273 268 (telegram), 012 584 210,  93 77 81 81៕

  

 

 

LEAVE A REPLY

Please enter your comment!
Please enter your name here