ទីផ្សារលំនៅដ្ឋាននៅខេត្តកោះកុងមានសក្តានុពល ស្របពេលកំនើនជីវភាពប្រជាពលរដ្ឋប្រសើរឡើង

0

 

    ដោយៈ គង់ សូរិយា

       កោះកុងៈ ស្របពេលជីវភាពប្រជាពលរដ្ឋប្រសើរឡើង ជាមួយនឹងកំនើ់ននៃការវិនិយោគ ក្រុមហ៊ុនក្នុងស្រុកមួយបានសម្រេចចិត្ត បោះទុនវិនិយោ គបុរីធំមួយ ដើម្បីផ្តល់ឱកាសអាជីវកម្ម និងលំនៅដ្ឋានបែបស៊ីវិល័័យដល់ប្រជាពលរដ្ឋនៅក្នុងខេត្តនេះ។

ដោយសម្លឹងមើលឃើញសក្តានុពលនេះ អ្នកអភិវឌ្ឍន៍ក្នុងស្រុក បានចាប់យកសក្តានុពល និងឱកាសវិនិយោគនៅខេត្តកោះកុង ដែលជាខេត្តធ្លាប់ដាច់ស្រយាលមួយ ប៉ុន្តែបច្ចុ​ប្បន្នខេត្តនេះមានការអភិវឌ្ឈលឿន និងជីវភាពរបស់ប្រជាពលរដ្ឋកាន់តែប្រសើរ។​

សាងសង់ឡើងលើទំហំដី៣ហិកតា បុរីYCG បាននិងកំពុងទទួលបាន​ការចាប់អារម្មណ៍ពីប្រជាពលរដ្ឋ ដោយសារបុរីនេះ សាងសង់ជាមួយរចនាបទម៉ូតផ្ទះសហសម័យ ដែលអ្នកអភិវឌ្ឍន៍ផ្តោតលើគុណភាព សោភ័ណភាព និងប្រណីតភាព។

លោកតាំង ទិត្យសុវណ្ណអគ្គនាយកបុរីYCGបានមានប្រសាសន៍ឲ្យដឹងកាលពីសប្តាហ៍មុនថា ដោយបានសិក្សាពីសក្តានុពល និងតម្រូវការរបស់អតិថិជនច្បាស់លាស់ ក្រុមហ៊ុនបានសម្រេចចិត្តសាងសង់ផ្ទះ ជាង២០០ ដែលផ្ទះមានច្រើនប្រភេទដូចជា ប្រភេទផ្ទះអាជីវកម្មទំនើប link house , shop house ដែលស្ថិតនៅទីតាំងអាចរស់នៅបានផង និងប្រកបអាជីវកម្មផង។

បុរីYCG មានទីតាំងស្ថិតនៅភូមិ៣ សង្កាត់ដងទង់ ក្រុងខេមរៈភូមិន្ទ ខេត្តកោះកុង។

លោកតាំង ទិត្យសុវណ្ណបានបន្តថា ដោយសារតម្រូវការ និងការចាប់អារម្មណ៍ខ្ពស់ពីប្រជាពលរដ្ឋ សព្វថ្ងៃក្រុមហ៊ុនបានសាងសង់ គម្រោងបានបើកលក់ចំនួន២ប្លុក និងលក់បានតាមផែនការ ដែលបានដាក់ចេញដោយក្រុមហ៊ុន។ លោកបន្តថា ការសាងសង់គម្រោងនេះ គ្រោងបញ្ចប់ការសាងសង់ទៅតាមដំណាក់កាលជាក់ស្ដែង អាស្រ័យលើមូលដ្ឋានសេដ្ឋកិច្ចជាតិនិងអន្តរជាតិ។

លោកបន្តថា បុរីYCG ត្រូវបានសាងសង់នៅទីតាំងមួយ ដែលមានភូមិសាស្រ្តល្អបំផុតនាពេលបច្ចុប្បន្ន ដែលលាទសន្ធឹងជាប់ព្រំដែនសមុទ្រ និងព្រំដែនថៃ។ ការអភិវឌ្ឍលូតលាស់ហូរហែរ ភ្ជាប់ទៅនឹងខ្សែរផ្លូវល្បឿនលឿន ផែស្ងួតផែទឹក និងជាទីក្រុងគុជនាថ្ងៃខាងមុខ។ អតិថិជនដែលជាអ្នកប្រកបអាជីវកម្មផ្ទាល់ នៅក្នុងតំបន់នោះដែលមានលទ្ធភាព។

បុរីYCGបានដាក់លក់ក្នុងតម្លៃពិសេស ចាប់ពីជាង៧ម៉ឺនដុល្លារអាមេរិកឡើងទៅ ជាមួយនឹងលក្ខខ័ណ្ឌ បង់ប្រាក់ងាយស្រួលសម្រាប់អតិថិជន៕

   

LEAVE A REPLY

Please enter your comment!
Please enter your name here