កត្តាអំណោយផលធំៗចំនូន៤ ធ្វើឲ្យកម្ពុជាទាក់ទាញវិនិយោគិនបរទេស

0

ដោយ: សុផារី

ភ្នំពញ: ក្នុងរយៈពេលប៉ុន្មានឆ្នាំចុងក្រោយនេះ កម្ពុជាចាប់ផ្តើមមានមុខមាត់នៅលើឆាកអន្តរជាតិកាន់តែច្រើន ហើយក៏ទទួលបានគម្រោងវិនិយោគជាច្រើនផងដែរ។

ប្រទេសកម្ពុជាមានកត្តាអំណោយផលល្អចំនួន៤ ដែលអាចទាក់ទាញវិនិយោគិនបរទេសមកកាន់តែច្រើននៅក្នុងឆ្នាំនេះ និងពេលអនាគត។

លោកស្រី ហ្គ្រេស រចនី អគ្គនាយិកាក្រុមហ៊ុន Century 21 បានមានប្រសាសន៍ថា កត្តាអំណោយផលដែលទាក់ទាញ វិនិយោគិនបរទេសមកធ្វើការបណ្ដាក់ទុនរកស៊ីនៅក្នុងប្រទេសកម្ពុជា រួមមាន ទី១. Strategic Location ប្រទេសកម្ពុជាមានទីតាំងអំណោយផលមួយ ជាពិសេសអំណោយផលលើការធ្វើដំណើរ។ ដោយសារប្រទេសកម្ពុជា មានទីតាំងស្ថិតនៅចំកណ្ដាលតំបន់អាស៊ីអាគ្នេយ៍ ដូច្នេះធ្វើឲ្យការធ្វើដំណើរពីបណ្ដាប្រទេសនានាមានភាពងាយស្រួល និងឆាប់រហ័ស។

២. Property Price 

តម្លៃនៃអចលនទ្រព្យនៅទាប។ បើប្រៀបធៀបតម្លៃអចលនទ្រព្យនៅក្នុងទីក្រុងភ្នំពេញ ជាមួយនឹងតម្លៃអចលនទ្រព្យនៅក្នុងទីក្រុងបាងកក ឬហូជីមិញ ជាដើម យើងសង្កេតឃើញថា តម្លៃទ្រព្យនៅក្នុងប្រទេសកម្ពុជាមានភាពសមរម្យជាងច្រើន។

កត្តានេះហើយ ដែលជំរុញឲ្យវិនិយោគិនពិចារណាថា ការវិនិយោគសាងសង់ទៅលើគម្រោងណាមួយ តើតម្លៃដីនៅក្នុងទីក្រុង រួមនឹងតម្លៃនៃការសាងសង់ អាចផ្ដល់ផលចំណេញឲ្យគាត់ត្រឡប់ទៅវិញបានច្រើនដែរឬទេ។ ម្យ៉ាងទៀត អ្នកវិនិយោគិនក៏សម្លឹងមើលឃើញពីផលចំណេញនៅក្នុងរយៈពេល៥ ទៅ១០ឆ្នាំខាងមុខផងដែរ។

៣. Property Tax

លោកស្រីបានចែករំលែកថា តម្លៃពន្ធលើអចលនទ្រព្យ នៅក្នុងប្រ​ទេសមួយចំនួននៅក្នុងតំបន់អាស៊ាន ដូចជា នៅក្នុងប្រទេសសិង្ហបុរី មានតម្លៃខ្ពស់ណាស់ ខណៈប្រទេសកម្ពុជាផ្តល់អត្រាពន្ធ អចលនទ្រព្យទាបជាងច្រើន។

៤. Travel Visa

ទិដ្ឋាការរស់នៅរបស់ប្រទេសកម្ពុជា មានភាពងាយស្រួលក្នុងការស្នើសុំ មិនថាក្នុងរយៈពេលខ្លី ឬវែងសម្រាប់វិនិយោគិនបរទេស។

លោកស្រីបានបន្ថែមថា កត្តាអំណោយផលទាំង៤ នេះហើយ ដែលបានធ្វើឱ្យប្រទេសកម្ពុជា ក្លាយជាតំបន់មួយមានភាពទាក់ទាញខ្លាំង ក្នុងរយៈពេល៥ឆ្នាំចុងក្រោយនេះ។

បច្ចុប្បន្ននេះ ជនជាតិចិនជាវិនិយោគិនបរទេស ដែលមានចំនួនច្រើនជាងគេ នៅក្នុងប្រទេសកម្ពុជា។ ប៉ុន្តែលោកស្រីមានជំនឿចិត្តថា នាពេលអនាគតខាងមុខនេះ ជនជាតិផ្សេងៗទៀតនឹងមកកាន់កម្ពុជា កាន់តែច្រើន ដូចជា ជនជាតិជប៉ុន សិង្ហបុរី ជាដើម។

អគ្គលេខាធិការ ក្រុមប្រឹក្សា អភិវឌ្ឍន៍ កម្ពុជា  (CDC) លោក សុខ ចិន្តា សោភាបានមានប្រសាសន៍ថា “រាជរដ្ឋាភិបាលកម្ពុជាស្វាគមន៍ការវិនិ​យោគពីបរទេស ដោយបើកទ្វារទទួលអ្នកវិនិយោគ មកពីគ្រប់ប្រទេសលើគ្រប់វិស័យដោយមិនមានការរើសអើង។  ជាពិសេស ច្បាប់វិនិយោគកម្ពុជា ផ្តល់ការលើកទឹកចិត្តដោយបើកចំហ តម្លាភាពដល់អ្នកវិនិយោគទាំងអស់ ធានា និងការពារការវិនិយោគដោយគ្មានការរើសអើង”។

លោកបានគូសបញ្ជាក់ផងដែរថា រដ្ឋាភិបាលយកចិត្តទុកដាក់យ៉ាងខ្លាំងចំពោះអ្នកវិនិយោគ តាមរយៈការរៀបចំវេទិការរវាងរដ្ឋាភិបាល និងវិស័យឯកជន ដើម្បីផ្តល់ឱកាសវិនិយោគ លើកបញ្ហាប្រឈម និងសំណូមពរនានាសម្រាប់រដ្ឋាភិបាល៕

LEAVE A REPLY

Please enter your comment!
Please enter your name here