បុរីទំហំជាង៦០ហិកតានៅតំបន់អរិយក្សត្រកំពុងទាក់ទាញការចាប់អារម្មណ៍ ខណៈម្ចាស់គំរោងនេះត្រៀមពង្រីកបន្ថែម

0

   ដោយៈគង់ សូរិយា

       ភ្នំពេញៈ បន្ទាប់ពីរដ្ឋាភិបាលប្រកាសពីភាពជាក់លាក់ នៃសាងសង់ស្ពានភ្នំពេញ អរិយក្សត្រនៅពាក់កណ្តាលឆ្នាំាំនេះ គំរោងបុរីជាច្រើននៅប៉ែកខាងកើ់តរាជធានីភ្នំពេញកំពុងទាក់ទាញអតិថិជន។

ជាមួយនឹងការទន្ទឹងរង់ចាំពីអ្នកអភិវឌ្ឍន៍នានា រដ្ឋាភិបាលក៏បានប្រកា​សរៀបចំទីក្រុងអរិយក្សត្រ ចំណុះឲ្យខេត្តកណ្តាលផងដែរ ដែលធ្វើឲ្យ​តំបន់ប៉ែតខាងកើតរាជធានីនេះ កាន់តែទាក់ទាញចំណាប់អារម្មណ៍អ្នករស់នៅ និងវិនិយោគិនជាតិ អន្តរជាតិ។

ជាក់ស្តែងបុរីវីឡាទួលសង្កែ អរិយក្សត្រ ដែលបាននិងកំពុងវិនិយោគលើផ្ទៃដីទំហំជាង៦០ហិកតា បាននិងកំពុងពង្រីកសក្តានុពលបន្ថែម តាម​រយៈការរៀបចំផែនការពង្រីកបុរីកាន់តែធំជាងមុន និងកំពុងបង្កើនល្បឿនរៀបចំបើកដំណើរការផ្សារទំនើបAK AVENUEផងដែរ។

លោកធី វណ្ណាប្រធានផ្នែកទីផ្សារនៃបុរីវីឡាទួលសង្កែ អរិយក្សត្របានមានប្រសាសន៍ឲ្យដឹងកាលពីសប្តាហ៍មុនថា បុរីបាននិងកំពុងផ្តល់ការបញ្ចុះតម្លៃ ដើម្បីឆ្លើយតបនឹងការគាំទ្ររបស់អតិថិជន មកទិញលំនៅដ្ឋានក្នុងបុរីនេះ ដែលមានចំនួនកើនឡើងជាប្រចាំ។

លោកបន្តថា “បច្ចុប្បន្នចំនួនអតិថិជនបានកើនឡើង បន្ទាប់ពីរដ្ឋាភិបាលប្រកាសសាងសង់ស្ពាន និងប្រកាសបង្កើតទីក្រុងអរិយក្សត្រ”។ លោក​បន្តថា “លើសពីនេះ អ្វីដែលជាចំណុចពិសេស គឺតំបន់អរិយក្សត្រ ជាតំបន់​មានអាកាសធាតុត្រជាក់ ដោយសារមានទន្លេ និងបឹងធំៗព័ទ្ឋជុំវិញ ធ្វើឲ្យបរិយាកាសរស់នៅតំបន់នេះ កាន់តែមានសុខដុមរមនា”។

ជាមួយគ្នានេះ កញ្ញាឈាវ គីមហ័ង្សប្រធានផ្នែកផ្សារនៃផ្សារAK AVENUEបានមានប្រសាសន៍ឲ្យដឹងថា ការរៀបចំ និងដំណើរការផ្សារទំនើបបែបសហគមន៍នេះ បាននិងកំពុងពន្លឿន ដើម្បីអាចបើកដំណើរការតាមការគ្រោងទុក។

លោកបណ្ឌិតហុង វណ្ណៈអ្នកស្រាវជ្រាវសេដ្ឋកិច្ចនៃរាជបណ្ឌិតសភាកម្ពុជាបានមានប្រសាសន៍ថា បើនិយាយពីហុងស៊ុយ តាមបែបចិន តំបន់ជាប់មាត់ទន្លេរបែបនេះ គឺជាតំបន់មានភាពងាយស្រួលដល់ការរស់នៅ និងធ្វើ  ឲ្យគុណភាពជីវិតល្អប្រសើរ ជាមួយនឹងសុខភាពល្អប្រសើរ។ លោកបន្តថា ជនជាតិចិន ជាជនជាតិនិយមរស់នៅ និងបង្កើតទីក្រុងជាប់មាត់ទន្លេ និងមាត់សមុទ្រជាដើម។

លោកបន្តថា “ហេតុនេះប្រជាពលរដ្ឋ ចូលចិត្តទៅរស់នៅតំបន់នេះ ពិសេសអ្នកវិនិយោគចាប់យកសក្តានុពលនៅតំបន់ មានភូ​មិសាស្រ្តបែបនេះ ពិតជាត្រឹមត្រូវ”៕

 

LEAVE A REPLY

Please enter your comment!
Please enter your name here