ដោយ: គង់ លាងហួរ
វិទ្យាស្ថានសេដ្ឋកិច្ចអចលនទ្រព្យបានអះអាងថា តម្លៃខុនដូបានកើនឡើង០,១ភាគរយពីឆ្នាំមុន ក៏ឆ្លុះបញ្ចាំងពីនិន្នាការកើនឡើង ដែលជំរុញដោយប្រជាប្រិយភាពនៃអចលនទ្រព្យ ដែលមានទីតាំងនៅជិតស្ថានីយ៍រថភ្លើងផងដែរ។
 
-->
 
 
Tokyo
Sumida. Tokyo. Japan. 
Aerial view of Tokyo city skyline, Sumida River Bridges and Asakusa area from Tokyo Skytree observatory. Daytime. Tokyo, Japan.មន្ត្រីមួយរូបនៃវិទ្យាស្ថានខាងលើបានមានប្រសាសន៍ថា និន្នាការនេះអាចបង្កើនល្បឿននៅឆ្នាំ២០២៣ ចំពេលមានគម្រោងខុនដូលំដាប់ខ្ពស់នៅទីក្រុងតូក្យូ និងតំបន់ជុំវិញ។
ក្រុមអ្នកវិភាគលើកឡើងថា “អត្រាការប្រាក់ដ៏ទាបនាពេលបច្ចុប្បន្នលើប្រាក់កម្ចីទិញផ្ទះ ដែលបានគាំទ្រដល់តម្រូវការ ទំនងជារងផលប៉ះពាល់ដោយសារការផ្លាស់ប្តូរគោលនយោបាយដ៏មានសក្តានុពលនៅធនាគារកណ្តាលជប៉ុន បន្ទាប់ពីអភិបាលថ្មីនឹងចូលកាន់តំណែងនៅក្នុងខែមេសាខាងមុខ”។
យោងតាមមន្ត្រីមួយរូបនៅក្រុមហ៊ុនអភិវឌ្ឍន៍អចលនទ្រព្យធំមួយបានមានប្រសាសន៍ថា “ប្រសិនបើអត្រាប្រាក់កម្ចីកើនឡើង នោះវាអាចធ្វើឱ្យមនុស្សមានចិត្តស្ទាក់ស្ទើរក្នុងការទិញអចលនទ្រព្យ”។
នៅទីក្រុងតូក្យូ និងខេត្តជិតខាងចំនួន៣គឺ ខេត្ត Kanagawa ខេត្ត Chiba និង ខេត្ត Saitama តម្លៃជាមធ្យមនៃខុនដូថ្មីបានកើនឡើង០,៤ភាគរយកាលពីឆ្នាំមុនដល់៦២,៨៨លានយ៉េន ខណៈដែលការផ្គត់ផ្គង់ខុនដូថ្មីៗបានធ្លាក់ចុះ១២,១ភាគរយ។
នៅទូទាំងប្រទេសជប៉ុន ចំនួនខុនដូដែលបានចុះបញ្ជីសម្រាប់ដាក់លក់បានធ្លាក់ចុះ៥,៩ភាគរយ មកនៅត្រឹម៧២.៩៦៧យូនីត នៅឆ្នាំ២០២២  ខណៈវិទ្យាស្ថានខាងលើបានរំពឹងថា ការផ្គត់ផ្គង់នឹងកើនឡើងវិញ២,៨ភាគរយនៅឆ្នាំ២០២៣នេះ៕