តម្លៃខុនដូនៅក្រុងបាងកកនឹងបន្តមានស្ថិរភាពនៅឆ្នាំ២០២៣ ខណៈអំណាចនៃការទិញនៅទ្រឹង

0

ដោយ: គង់ លាងហួរ

បាងកក: ការផ្គត់ផ្គង់ខុនដូថ្មី ដែលបានបើកដំណើរការនៅកណ្តាលទីក្រុងបាងកកក្នុងឆ្នាំនេះ មិនអាចមានតម្លៃខ្ពស់ជាងខុនដូ ដែលមានស្រាប់នោះទេ ស្របពេលអំណាចនៃការទិញបន្តនៅទ្រឹង។

លោកស្រី Artitaya Kasemlawan ប្រធានគម្រោងលក់លំនៅដ្ឋាននៅទីប្រឹក្សាអចលនទ្រព្យ CBRE Thailand បានមានប្រសាសន៍ថា “អ្នកអភិវឌ្ឍន៍គ្រោងនឹងចាប់ផ្តើមគម្រោងខុនដូថ្មី នៅក្នុងទីតាំងកណ្តាលទីក្រុង បន្ទាប់ពីការអភិវឌ្ឍបានជាប់គាំង ក្នុងអំឡុងពេលនៃវិបត្តិជំងឺកូវីដ-១៩”។

លោកស្រីបានបន្តថា “ខណៈការចំណាយលើការអភិវឌ្ឍ កាន់តែខ្ពស់ អ្នកអភិវឌ្ឍន៍ ដែលគ្រោងនឹងចាប់ផ្តើមគម្រោងខុនដូថ្មី នៅកណ្តាលទីក្រុងបាងកក អាចនឹងកាត់បន្ថយអត្រាការប្រាក់ ដើម្បីកំណត់តម្លៃដែលអាចប្រកួតប្រជែងជាងមុន ដោយសារតែមានយូនីតមិនទាន់លក់ច្រើន ជាមួយនឹងតម្លៃចាស់ដែលនៅសេសសល់”។

លោកស្រី Artitaya បានបញ្ជាក់ថា “ទន្ទឹមនឹងនេះ ក្រោយវិបត្តិកូវីដ អតិថិជនគោលដៅ គឺជាអ្នករស់នៅក្នុងប្រទេសថៃ ដែលអំណាចនៃការទិញរបស់ពួកគេ មិនមានការកើនឡើងគួរឱ្យកត់សម្គាល់នោះទេ”។

មុនពេលវិបត្តិជំងឺរាតត្បាត អតិថិជនទាំងនេះក៏រាប់បញ្ចូលទាំងជនបរទេសផងដែរ ដោយភាគច្រើនជាជនជាតិចិន ហើយអតិថិជនចិនចូលចិត្តស្វែងរកខុនដូដែលអាចចូលរស់នៅបានភ្លាមៗ។

CBRE រំពឹងថា “អ្នកអភិវឌ្ឍន៍នឹងបន្តផ្តោតលើការលក់ខុនដូ ដែលអាចផ្លាស់ចូលរស់នៅបានភ្លាមៗ មុនពេលវាយតម្លៃសក្តានុពល នៃគម្រោងថ្មីនៅកណ្តាលទីក្រុងបាងកក នៅក្នុងឆមាសទី២”។

យោងតាម ​​CBRE បានឱ្យដឹងថា “ចំនួនខុនដូថ្មី ដែលដាក់លក់នៅទីក្រុងបាងកកនៅឆ្នាំនេះ នឹងមានចំនួនសរុបប្រហែល៧.០០០យូនីត ដែលលើសពីឆ្នាំមុនទ្វេរដង ខណៈដែលខុនដូនៅកណ្តាលទីក្រុង និងជាយក្រុងនឹងកើនឡើងបន្តិចរហូតដល់៥០.០០០យូនីត”៕

LEAVE A REPLY

Please enter your comment!
Please enter your name here