រដ្ឋាភិបាលអនុម័តគម្រោងវិនិយោគចំនួនជាមួយទំហំទឹកប្រាក់ជាង១៧លានដុល្លារអាមេរិក

0

ដោយៈ វឌ្ឍនៈ

ភ្នំពេញៈ ក្រុមប្រឹក្សាអភិវឌ្ឍន៍កម្ពុជាបានប្រកាសឱ្យដឹងថា ក្រុមប្រឹក្សាបានអនុម័ត គម្រោងវិនិយោគចំនួន៣បន្ថែមទៀត ដែលមានទឹកប្រាក់ជាង១៧លានដុល្លារអាមេរិក។

គំរោងវិនិយោគនេះ ផ្តោតលើខេត្តចំនួន២ ក្នុងរួមមានខេត្តតាកែវ និងខេត្តកំពង់ស្ពឺ ។

យោងតាមសេចក្ដីប្រកាសព័ត៌មាន ​របស់ក្រុមប្រឹក្សា​អភិវឌ្ឍន៍កម្ពុជា  ​ឱ្យដឹងថា តាមសំណើសុំវិនិយោគរបស់ក្រុមហ៊ុន គណៈកម្មាធិការវិនិយោគកម្ពុជានៃក្រុមប្រឹក្សាអភិវឌ្ឍន៍កម្ពុជា បានសម្រេចចេញវិញ្ញាបនបត្រចុះបញ្ជីគម្រោងវិនិយោគ ជូនដល់ក្រុមហ៊ុននិងគម្រោង៣ក្នុងនោះ រួមមាន ទី១- គម្រោងបង្កើតរោងចក្រកាត់ដេរសម្លៀកបំពាក់របស់ក្រុមហ៊ុន PENGJIAO (CAMBODIA) INDUSTRIAL CO., LTD មានទីតាំងវិនិយោគស្ថិតនៅភូមិសំរោង ឃុំសូភី ស្រុកបាទី ខេត្តតាកែវ ក្នុងទុនវិនិយោគប្រមាណ ៧លានដុល្លារអាម៉េរិក និងអាចបង្កើតការងារបានចំនួន ៣.២៥៨កន្លែង។

ទី២- គម្រោងបង្កើតរោងចក្រផលិតសម្ភារៈវេចខ្ចប់ របស់ក្រុមហ៊ុន ZHONG SHAN TENG FEI (CAMBODIA) PACKAGING MATERIAL CO., LTD ដែលមានទីតាំងវិនិយោគស្ថិតនៅភូមិទួលសំបូរ ឃុំដំណាក់រាំង ស្រុកឧដុង្គ ខេត្តកំពង់ស្ពឺ ក្នុងទុនវិនិយោគប្រមាណ ៥,៥លានដុល្លារអាម៉េរិក និងអាចបង្កើតការងារបានចំនួន ១.០៧៦កន្លែង។

ទី៣-គម្រោងបង្កើតរោងចក្រកាត់ដេរសម្លៀកបំពាក់របស់ក្រុមហ៊ុន SSH CB SUSTAINABLE FASHION CO., LTD មានទីតាំងវិនិយោគស្ថិតនៅភូមិព្រៃសាលា ឃុំរលាំងគ្រើល ស្រុកសំរោងទង ខេត្តកំពង់ស្ពឺ ក្នុងទុនវិនិយោគប្រមាណ៥,១លានដុល្លារអាមេរិក និងអាចបង្កើតការងារបានចំនួន ២.១៤៨កន្លែង។

ជាការកត់សម្គាល់ទោះបីជាកម្ពុជា ស្ថិតនៅក្នុងវិបត្តិនៃជំងឺកូវីដ១៩យ៉ាងណាក្ដីក៏ឃើញថា ក្រុមប្រឹក្សាអភិវឌ្ឍន៍កម្ពុជា នៅតែបន្តទទួលបាននិងអនុម័តគម្រោងវិនិយោគថ្មីៗជាបន្តបន្ទាប់ ដែលអាចបញ្ជាក់ថាការវិនិយោគទាំងក្នុង និងក្រៅប្រទេសមកកាន់ទឹកដីកម្ពុជា នៅតែមានសក្ដានុពល៕

LEAVE A REPLY

Please enter your comment!
Please enter your name here