Hattha top Banner

ក្រុមវិនិយោគិនចាប់អារម្មណ៍ទិញសណ្ឋាគារលំដាប់ខ្ពស់នៅប៉ាតាយ៉ា ខណៈអតិថិជនមានការចំណាយខ្ពស់

0

ដោយ: គង់ លាងហួរ

អន្តរជាតិ: ប្រតិបត្តិករប៉ាតាយ៉ាបាននិយាយថា វិនិយោគិនបានចាប់អារម្មណ៍លើការទិញ សណ្ឋាគារលំដាប់ខ្ពស់ធំៗ ដោយសារតែមានតម្រូវការខ្ពស់ពីសំណាក់ភ្ញៀវឯករាជ្យ ជំនួសឱ្យសណ្ឋាគារ ដែលផ្តោតលើក្រុមទេសចរណ៍ធំៗ ដែលមានទីតាំងមិនអំណោយផល និងផ្តល់ផលចំណេញទាប។

លោក Thanet Supornsahasrungsi ប្រធានក្រុមប្រឹក្សាទេស ចរណ៍ Chon Buri បានមានប្រសាសន៍ថា “សណ្ឋាគារលំដាប់ផ្កាយ៤ និងផ្កាយ៥ ឬដែលមានទីតាំងនៅជិតឆ្នេរសមុទ្រ និងកណ្តាលទីក្រុង គឺជាការវិនិយោគទាក់ទាញជាងគេ ដោយសារអតិថិជនមានទំនោរ ទៅរកការចំណា យខ្ពស់ ហើយវិនិយោគិនបានសិក្សាពីកូវីដ-១៩ថា ទីតាំងគឺជាកត្តាសំខា ន់”។

លោកបានបន្តថា “ក្រោយការរីករាលដាលនៃជំងឺកូវីដ-១៩ អ្នកធ្វើដំណើរឯករាជ្យទំនង ជាជ្រើសរើសសណ្ឋាគារ ដែលមានទីតាំងងាយស្រួល ដែលពួកគេអាចធ្វើដំណើរពីកន្លែងមួយ ទៅកន្លែងមួយបានយ៉ាងងាយស្រួល”។

ទោះបីជាក្រុមទេសចរណ៍ចិន បានចាប់ផ្តើមត្រឡប់មកវិញក្តី ប៉ុន្តែសណ្ឋាគារ ដែលកំណត់គោលដៅទេសចរណ៍ធំៗ ដែលមានបន្ទប់ប្រហែលពី១០០ទៅ២០០បន្ទប់ មិនមែនជាជម្រើសអំណោយផល សម្រាប់ការវិនិយោគនោះទេ ដោយសារតែទីតាំងរបស់ពួកគេនៅជាយក្រុង ដែលទាម ទារឡានក្រុងធ្វើដំណើរទៅកាន់កន្លែងផ្សេងទៀត។

ក្រុមហ៊ុនប្រឹក្សាអចលនទ្រព្យ JLL Thailand បានព្យាករណ៍ថា “ប្រតិបត្តិការសណ្ឋាគារ នៅទូទាំងប្រទេសថៃ នឹងឈានដល់១២ពាន់លានបាតនៅឆ្នាំ២០២៣នេះ”។

លោក Thanet បានបញ្ជាក់ថា “ប្រតិបត្តិការទាំងនោះភាគច្រើនបានមកពីកិច្ចព្រមព្រៀងធំៗ ដែលមានតម្លៃចន្លោះពី១ ទៅ២ពាន់លានបាត ជំនួសឱ្យអចលនទ្រព្យខ្នាតតូចៗ”។

លោកបានមានប្រសាសន៍ថា “នៅឆ្នាំនេះ ទីផ្សារវិនិយោគសណ្ឋាគារនឹងមិនឃើញមានអ្វីធំដុំនោះទេ ដោយសារតែម្ចាស់សណ្ឋាគារ ដែលរងផលប៉ះពាល់ដោយជំងឺរាតត្បាត បានលក់អចលនទ្រព្យរបស់ពួកគេរួចទៅហើ យ ដើម្បីកាត់បន្ថយការខាតបង់ក្នុងរយៈពេល៣ឆ្នាំកន្លងមកនេះ៕

LEAVE A REPLY

Please enter your comment!
Please enter your name here