Hattha top Banner

សម្តេចតេជោ៖ ក្រុមហ៊ុនអាល្លឺម៉ង់ចង់មកវិនិយោគរោងចក្រផលិតរថយន្តនៅប្រទេសកម្ពុជា

0

ដោយ៖ សុផារី

ភ្នំពេញ៖ សម្តេចតេជោ ហ៊ុន សែន បានមានប្រសាសន៍ថា ក្រោពីរោងចក្រដំឡើងរថយន្តដែលមានស្រាប់នៅក្នុងប្រទេសសព្វថ្ងៃនេះ ក្រុមហ៊ុនអាល្លឺម៉ង់នានាបានបង្ហាញចំណាប់អារម្មណ៍មកបណ្តាក់ទុនបង្កើតរោងចក្ររថយន្ត ក្នុងប្រទេសកម្ពុជា។

សម្ដេចតេជោ ហ៊ុន សែន បានថ្លែងក្នុងពិធីប្រគល់សញ្ញាបត្រដល់និស្សិតបច្ចេកវិទ្យា និងគរុនិស្សិតបច្ចេកទេសជ័យលាភីនៃវិទ្យាស្ថានជាតិបណ្តុះបណ្តាលបច្ចេកទេស (NTTI) នាព្រឹកថ្ងៃទី២៧ ខែកុម្ភៈ ឆ្នាំ ២០២៣នេះ។

សម្ដេចតេជោ ហ៊ុន សែន ថ្លែងថា ក្នុងជំនួបរវាងសម្ដេច និងប្រធានាធិបតីអាល្លឺម៉ង លោក Frank-Walter Steinmeier ជាមួយធុរកិច្ចអាល្លឺម៉ង កាលពីពាក់កណ្ដាលខែកុម្ភៈកន្លងទៅ នាពេលនោះ ក្រុមអ្នកវិនិយោគអាល្លឺម៉ងបានបង្ហើបពីបំណងចង់បើករោងចក្រផលិតរថយន្តរបស់ខ្លួនក្នុងប្រទេសកម្ពុជា។

សម្តេចតេជោបានបន្តថា “បណ្ដាក្រុមហ៊ុនធំៗ ដែលធ្វើដំណើរជាមួយប្រធានាធិបតីអាល្លឺម៉ង់មក គាត់និយាយអំពីគោលបំណងនៃការយករថយន្ត គេហៅថា ក្រុមហ៊ុនរថយន្ត ផលិតរថយន្ដ មកដំឡើងនៅប្រទេសកម្ពុជា។ ខ្ញុំស្វាគមន៍អំពីបញ្ហាហ្នឹង”។

ស្របពេលជាមួយគ្នានេះ សម្តេចតេជោ បានថ្លែងថា លំហូរនៃវិនិយោគិនលើវិស័យនេះ ទាមទារឱ្យមានតម្រូវការនៃបញ្ហាបច្ចេកទេស កាន់តែធំ កាន់តែមានតម្រូវការខ្លាំងណាស់ ព្រោះអ្វី មួយផ្នែកតម្រូវការក្នុងស្រុក ដែលកំពុងមានស្រាប់ ប៉ុន្តែមួយផ្នែកទៀត ការទាក់ទាញវិនិយោគ ដើម្បីឱ្យមកកាន់ទីនេះ។

យោងតាមប្រសាសន៍របស់សម្តេចតេជោ បច្ចុប្បន្ននៅកម្ពុជា កំពុងមាន ក្រុមហ៊ុនរថយន្តជាច្រើន រួមមាន ក្រុមហ៊ុនក្រុមហ៊ុនហ្វត ហ៊ីយ៉ាន់ដាយ និងនាពេលខាងមុខនឹងបើកក្រុមហ៊ុន តូយ៉ូតា នៅតំបន់សេដ្ឋកិច្ចភ្នំពេញបន្ថែមទៀត៕

LEAVE A REPLY

Please enter your comment!
Please enter your name here