ដោយៈ ច្រាយ ចំណាន
តាកែវៈ បន្ទាប់ពីបញ្ចប់ការសាងសង់ខ្លោងទ្វារ ចូលគំរោងកាលពីពេលថ្មីៗនេះ នៅពេលនេះក្រុមហ៊ុនYoungsia Real Estateបាននិងកំពុងត្រៀមសាងសង់ សួនទឹកលំហែរដ៏ធំក្នុងគំរោងនេះ នៅក្នុងខែមិនា ខាងមុខនេះ។
គំរោងដែលស្ថិតនៅតំបន់ប្រជុំចម្រុះ ដោយរមណីយដ្ឋានធម្មជាតិ និងរមណីយដ្ឋានកែច្នៃ ដូចជា រមណីយដ្ឋានកំពូលពេជ្រ រមណីយដ្ឋានត្រីមាស “គំរោងឋានសួគ៌លំហែរ” នឹងក្លាយជារមណីយដ្ឋានមួយទៀត ដែលចូលរួមចំណែកទាក់ទាញភ្ញៀវទេសចរណ៍ជាតិ អន្តរជាតិទៅទស្សនាតំបន់នេះបន្ថែមទៀត។
ជាមួយនឹងផែនការដាំផ្កាលឿងរាជ២០០០ដើម គំរោងនេះបាននិងកំពុងរៀបចំនូវហេដ្ឋារចនាសម្ព័ន្ឋយ៉ាងលឿន និងរសរវើក ដើម្បីបំពេញបន្ថែមនូវទេសភាពជើងភ្នំដ៏ខៀវស្រងាត់ អមជាមួយដំណក់សន្សើមពេលព្រឹកព្រលឹម ដែលធ្វើឲ្យអ្នកសាងសង់ផ្ទះលំហែរ នៅក្នុងគំរោងនេះ ទទួលបានអារម្មណ៍មនោរម្យ ស្រស់ស្រាយ នាពេលព្រឹកព្រលឹម និងអាចគយគន់ទិដ្ឋភាពថ្ងៃរៀបលិចដ៏ស្រស់ស្អាត នាពេលល្ងាចផងដែរ។
អគ្គនាយកក្រុមហ៊ុនYoungsia Real Estate លោកCooler Tanបានមានប្រសាសន៍ថា ជាមួយនឹងផែនការចំពោះមុខ និងឆ្លើយតបនឹងកំនើនតម្រូវការដីលំហែរ កើនឡើងរបស់ប្រជាពលរដ្ឋ ដោយសារជីវភាពួកគាត់កាន់តែប្រសើរឡើង គំរោងឋានសួគ៌លំហែរ ក៏ដូចជាគំរោងផ្សេងៗទៀតរបស់ក្រុមហ៊ុន បានគិតគូជាចម្បងលើហេដ្ឋារចនាសម្ព័ន្ឋ សោភ័ណភាព ដើម្បីធ្វើយ៉ាងណាឲ្យអតិថិជន ទទួលបានដីលំហែរពិតប្រាកដ និងអាចសម្រេចបាននូវក្តីសុបិនសាងសង់ផ្ទះលំហែរ ដែលពួកគេអាចមកកំសាន្តបានរៀងរាល់ចុងសប្តាហ៍។

លោកបន្តថា “យើងមានភាពបត់បែន និងផ្តល់ឲ្យអតិថិជនគ្រប់ស្រទាប់អាចទិញដីលំហែរបាន ជាមួយលក្ខខ័ណ្ឌបង់ប្រាក់ពិសេស ដោយពួកគាត់អាចបង់ប្រាក់ត្រឹម៥០ដុល្លារប៉ុណ្ណោះក្នុងមួយខែ”។ លោកបន្តថា “ពីមុនប្រជាជនគិតធ្វើម៉េច គិតលើបញ្ហាជីវភាពប្រសើរឡើង ហើយពេលនេះជីវភាពពួកគាត់ប្រសើរហើយ ហេតុនេះពួកគាត់ក៏មានតម្រូវការដីលំហែរ សម្រាប់កំសាន្ត”។
ជាមួយគ្នានេះ លោកណុប ម៉ាណុតប្រធានផ្នែកទីផ្សារនៃគំរោងឋានសួគ៌លំហែរបានមានប្រសាសន៍ឲ្យដឹងថា អ្នកទិញដីលំហែរ គួរសិក្សាឲ្យបានម៉ត់ចត់លើគំរោងនិមួយៗ និងប្រវត្តិម្ចាស់គំរោងថា តើពួកគាត់អភិវឌ្ឍន៍ពិតឬគ្រាន់តែបោះបង្គោលចោល។
លោកបន្តថា “គំរោងទាំងអស់របស់ក្រុមហ៊ុនYoungsia Real Estate មិនបានធ្វើឲ្យអតិថិជនខកចិត្តឡើយ ពេលពួកគេមកដល់គំរោង ពួកគេតែងតែកក់ប្រាក់ និងទិញតៗគ្នា”។ លោកបន្តថា “អ្នកអភិវឌ្ឍន៍គំរោងនេះ បានគិតពីនិរន្តរភាពនៃការអភិវឌ្ឍ និងផែនការវិនិយោគ ហេតុនេះទើបគំរោងរបស់ក្រុមហ៊ុន តែងតែទទួលបានការគាំទ្រ ពីប្រជាពលរដ្ឋក្នុងស្រុក និងក្រៅប្រទេស”៕