រដ្ឋមន្រ្តីក្រសួងសាធារណៈការស្នើក្រុមហ៊ុនគ្រប់គ្រងផ្លូវល្បឿនលឿនអនុវត្តន៍វិធានការតឹងរ៉ឹងលើអ្នកបើកបរបញ្រ្ចាសទិស

0

  ដោយៈ ម៉ាលីនណា

       ភ្នំពេញៈ លោកទេសរដ្ឋមន្ត្រី ស៊ុន ចាន់ថុល រដ្ឋមន្ត្រី ក្រសួងសាធារណការ និងដឹកជញ្ជូនបានស្នើឲ្យក្រុមហ៊ុន គ្រប់គ្រងផ្លូបល្បឿនលឿនភ្នំពេញ ព្រះសីហនុ បន្តអប់រំផ្សព្វផ្សាយពីការប្រើប្រាស់ផ្លូវ និងចាត់វិធានការណ៍តឹងរ៉ឹងបំផុត ចំពោះអ្នកបើកបរបញ្រ្ចាសទិស។

លោកបានមានប្រសាសន៍៍បែបនេះ ក្នុងពេលអញ្ជើញដឹកនាំកិច្ចប្រជុំពិភាក្សាលើការអនុវត្តការងារ នៃផ្លូវល្បឿនលឿនតភ្ជាប់ពីរាជធានីភ្នំពេញ ទៅកាន់ក្រុងព្រះសីហនុ ដោយមានការចូលរួមសំណាក់ថ្នាក់ដឹកនាំ តំណាងក្រុមហ៊ុន Cambodian PPSHV Expressway Co., Ltd. (CPEC) និងមន្ត្រីជំនាញពាក់ព័ន្ធផងដែរកាលពីថ្ងៃទី២៨ កុម្ភៈនេះ។

កិច្ចប្រជុំនាឱកាសនេះ ត្រូវបានរៀបចំឡើងក្នុងគោលបំណង ពិនិត្យពិភាក្សាលើវឌ្ឍនភាពការអនុវត្តការងារ និងបញ្ហាប្រឈមនានាដែលបានជួបប្រទះ សម្រាប់ដំណើរប្រតិបត្តិការកន្លងមក។

លោកទេសរដ្ឋមន្ត្រី បានជជែកវាយតម្លៃ ពីភាគីពាក់ពន្ធ ដោយទទួលយកលើការអនុវត្តការងារ របស់ក្រុមហ៊ុនទីប្រឹក្សាបច្ចេកទេស នៃគម្រោងស្ថាបផ្លូវល្បឿនលឿនភ្នំពេញ -ក្រុងព្រះសីហនុ MinConsults Sdn Bhd កន្លងមក។

លោកទេសរដ្ឋមន្រ្តីក៏ បានស្នើឱ្យក្រុមហ៊ុនCPEC ពង្រឹងការឃោសនាអប់រំ ទាក់ទងនឹងការបើកបរលើផ្លូវល្បឿនលឿន ឱ្យបានកាន់ទូលំទូលាយទៅកាន់សាធារណជន និងសហការជាមួយនគរបាលចរាចរណ៍ ប្រចាំការ ក្នុងការអនុវត្តវិធានច្បាប់ឱ្យបានតឹងរឹង ចំពោះបទល្មើសចរាចរណ៍ ជាពិសេសលើករណីការបើកបរបញ្ច្រាសទិស។

ដោយឡែកចំពោះគំនូសសញ្ញា បែងចែកគន្លងផ្លូវនៅតាមស្ថានីយ តម្រូវឱ្យមានការគូសឱ្យបានច្បាស់ និងកំណត់ឱ្យបានវែងជាងមុន ដើម្បីងាយស្រួល ចំពោះអ្នកបើកបរចូលតាមគន្លងនីមួយៗ បញ្ចៀសការចូលខុសគន្លង ដែលជាហេតុបណ្តាលឱ្យមានការកកស្ទះ។ ជាមួយគ្នានេះដែរ ទាក់ទងនឹងសោភណ្ឌភាព អនាម័យ និងសេវាកម្ម នៅតាមទីតាំងឈប់សម្រាកនានា តម្រូវឱ្យក្រុមហ៊ុនប្រតិបត្តិករយកចិត្តទុកដាក់ឱ្យបានខ្ពស់៕

LEAVE A REPLY

Please enter your comment!
Please enter your name here