ការវិភាគៈតើទីផ្សារខុនដូភ្នំពេញឆ្នាំ២០២២មានអ្វីកើតឡើងខ្លះ

0

ដោយៈ សហការី

ភ្នំពេញៈ ទីផ្សារខុនដូត្រូវបានអភិវឌ្ឍន៏ នៅរាជធានីភ្នំពេញតាំងពីឆ្នាំ ២០០៨ ហើយបានបន្តការរីកចម្រើនឥតឈប់ឈរ។ ចំនួនផ្គត់ផ្គង់សរុបនៅត្រីមាសទីបួនឆ្នាំ២០២ គឺមានប្រមាណ៥៤,០០០យូនីត។

ឆ្នាំ​ ២០២២នេះផងដែរ ក៏ជាឆ្នាំនៃការធ្លាក់ចុះ នៃប្រតិបត្តិការទិញលក់ ភាពតានតឹង ជាមួយនឹងតម្រូវការដ៏ទាបនៅលើទីផ្សារ។ លើសពីនេះ អច​លនទ្រព្យលក់បន្តមួយចំនួនធំ ត្រូវបានលក់ក្នុងតម្លៃទាបជាងតម្លៃទីផ្សារ ចន្លោះពី១០ ទៅ២០ភាគរយ ដោយសារតែការលក់ចេញ ត្រូវចំណាយរយះពេលយូរ ហើយការថយចុះនៃតម្រូវការ បានធ្វើឱ្យវិស័យខុនដូកាន់តែមានសភាពលំបាកក្នុងការប្តូរពី   អចលនទ្រព្យឲ្យទៅជាសាច់ប្រាក់។

ការផ្គត់ផ្គង់យូនីតខុនដូសាងសង់រួចរាល់ តាមប្រភេទនិមួយៗ និងឆ្នាំ (២០០៨ ដល់ ២០២២)

ទីផ្សារខុនដូត្រូវបានបន្តផ្គត់ផ្គង់ឥតឈប់ឈរ ជាមួយនិងតម្រូវការដ៏ច្រើន ដែលភាគច្រើនគឺជាអ្នកវិនិយោគក្រៅស្រុក ដោយសារតែវិស័យមួយនេះ បានផ្តល់នូវអត្រាចំណូលពីការជួលខ្ពស់ បើធៀបនិងប្រទេសផ្សេងៗក្នុងតំបន់។ ទោះបីជាយ៉ាងណាក៏ដោយ ក្នុងអំឡុងពេលបីបួនឆ្នាំចុងក្រោយនៃវិបត្តកូវីដ១៩នេះ វិស័យខុនដូបានជួបប្រទះនូវបញ្ហាប្រឈមដ៏លំបាក។

ជនបរទេសដែលធ្លាប់ជាអតិថិជនធំ ក្នុងការទិញខុនដូ នៅក្នុងរាជធានីភ្នំពេញ មានការថយចុះយ៉ាងខ្លាំង ​ដោយសារតែវិបត្តិហិរញ្ញវត្ថុពិភពលោក និង កំណើនអត្រាអតិផរណាក្នុងឆ្នាំ​២០២២ ដែលបានជំរុញឲ្យមានការផ្អាករាល់ការវិនិយោគរបស់ពួកគេ​។​​

ជាលទ្ធផល អ្នកអភិវឌ្ឍន៍ខុនដូជាច្រើនបានផ្លាស់ប្តូរ គោលដៅលក់របស់ខ្លួន ពីការលក់សម្រាប់ជនបរទេស មកអ្នកប្រជាជនក្នុងស្រុកវិញ ដោយ​បានផ្តល់ជូននូវការបញ្ចុះតម្លៃ និងជម្រើសនៃការបង់ប្រាក់ ដែលមានភាពបន់បែននិងងាយស្រួល ធ្វើឲ្យការបង់រំលស់មានភាពធូរស្រាល។

យុទ្ធសាស្រ្តនៃលក់បែបនេះ បានបង្ហាញពីការវិលត្រឡប់មកវិញនៃតម្លៃខុនដូ ប្រហែលជា១០ភាគរយ តាមរយះភាគរយនៃការបញ្ចុះតម្លៃ។

ខុនដូ ផ្គត់ផ្គង់តាមខណ្ឌនៅឆ្នាំ ២០២២

ទោះបីជាអតិថិជនបរទេស បានជួយជំរុញសេដ្ឋកិច្ចជាតិ   ផ្តល់ការងារ និងជំរុញឲ្យមានការផ្គត់ផ្គង់ខុនដូថ្មីៗក៏ដោយ ក៏ពូកគេគឺជាកត្តាចំបងមួយដែលនាំឱ្យមានការកំណត់តម្លៃខុនដូ ដ៏ខ្ពស់តាំងពីដើមមក​​​​​ ដែលជាហេតុធ្វើអោយវិស័យមួយនេះ ជាទូទៅមានតម្លៃថ្លៃសម្រាប់ប្រជាជនកម្ពុជា។

លើសពីនេះទៅទៀត ប្រជាជនកម្ពុជា ក៏មិនមែនជាអតិថិជនចម្បងនោះទេ ចាប់តាំងពីមានការអភិវឌ្ឍន៍ ខុនដូនៅលើទីផ្សារមកម្ល៉េះ។ ការឲ្យតម្លៃនៃការរស់នៅក្នុងបុរី នៅតែជាជម្រើសទីមួយ ដោយសារតែភាពធំទូលា​យ ឯកជនភាព និងផ្នត់គំនិតនៃការកាន់កាប់អចលនទ្រព្យ ដាច់ដោយឡែក។

អាស្រ័យហេតុនេះ ការថយចុះនៃចំនួនអ្នកទិញបរទេស តម្លៃខុនដូដ៏ខ្ពស់ និងកម្រិតនៃការឲ្យតម្លៃរបស់ប្រជាជនកម្ពុជា បានធ្វើឱ្យវិស័យមួយនេះជួបប្រទះ នឹងបញ្ហាប្រឈមដ៏ខ្លាំងនៅឆ្នាំ ២០២២។​ ជាបទពិសោធសម្រាប់ឆ្នាំ២០២២នេះដែរ ការដែលអ្នកអភិវឌ្ឍន៍ បានផ្លាស់គោលដៅលក់របស់ខ្លួន​ មកកាន់ប្រជាជនកម្ពុជាវិញ គឺជាសញ្ញាវិជ្ជមានមួយ ដែលនឹងធ្វើឲ្យទីផ្សារមួយនេះមានភាពរឹងមាំនាពេលអនាគត។

តម្លៃខុនដូជាមធ្យមក្នុងមួយម៉ែត្រការ៉េ  និងអត្រាលក់ចេញតាមកម្រិត   និមួយៗ

ប្រភព៖ ព្រណិកស៍ ខេមបូឌា

default  

LEAVE A REPLY

Please enter your comment!
Please enter your name here