លោកឧកញ៉ាកាង សុធីបង្ហាញពីវិធីសាស្រ្តសោយសុខពីការ វិនិយោគដីធ្លី

0

ដោយៈ ស៊ីវ ម៉េង

       ភ្នំពេញៈ អ្នកជំនាញ​ផ្នែក​ដីធ្លី ឧកញ៉ា​កាង សុធី អគ្គនាយក​ក្រុមហ៊ុន Century21 Land Station បាន​បង្ហើប​ពី​គន្លឹះ​សំខាន់​ជាច្រើន ដើម្បី​ទិញ​ដី​មិន​ឲ្យ​ជាប់គាំង ទទួលបាន​ផលចំណេញ និង​សប្បាយចិត្ត។

លោក​ឧកញ៉ា​បាន​មានប្រសាសន៍​ឲ្យ​ដឹង កាលពីពេលថ្មីៗនេះ​ថា ធម្មតា​អ្នកវិនិយោគ​ភាគច្រើន តែងតែ​ចង់បាន​ចំណេញ​ច្រើនពេក លោភលន់ បាន​ផលចំណេញ​ហើយ​សប្បាយចិត្ត និង​មិន​ធ្វើ​ឲ្យ​ដី​របស់ខ្លួន​ជាប់គាំង។

ទី១ កុំ​លោភលន់​ខ្លាំង

ការមិន​លោភលន់​ខ្លាំង ជា​រឿង​ល្អ​សម្រាប់​អ្នកវិនិយោគ​ដីធ្លី ព្រោះ​បើ​ចំណេញ​ចាប់ពី៥០ភាគរយ​ទៅ ១០០ភាគរយ គួរ​លក់​ចេញ​ដើម្បី​យើង​អាច​ប្រមូល​ទុន យកមក​ទិញ​នៅ​តំបន់​ដទៃទៀត ឲ្យ​បាន​មួយ​ឬ​ពីរ​កន្លែង​កាន់តែ​ល្អ ហើយ​ទុក​លុយ​ចំណេញ​ខ្លះ​ដើរលេង​នៅក្នុង​ស្រុក ឬ​ឬ​ដើរ​លំហែរ​នៅក្រៅ​ប្រទេស ដើម្បី​សប្បាយចិត្ត និង​មាន​កំលាំងចិត្ត​វិនិយោគ​បន្តទៀត។

ការទិញ​ដី​បន្តបន្ទាប់ នឹងធ្វើ​ឲ្យ​យើង​សល់​ដី​លើសពី១កន្លែង បន្ទាប់មក​យើង​លក់​ចេញ​បើ​មាន​ពីរ ​ឬ​បី​កន្លែង លក់​ចេញ​មួយកន្លែង ដើម្បី​បង្វិលប្រាក់​យើង ​ទៅ​វិនិយោគ​នៅ​ទីតាំង​មាន​សក្តានុពល ដែល​ហុច​ផលចំណេញ​ច្រើន​ទៀត។

ការទិញ​ដី​ត្រូវ​ពិនិត្យ​ទីតាំង​ត្រឹមត្រូវ

លោក​ឧកញ៉ា​កាង សុធី បាន​បន្តទៀតថា ការទិញ​ដី ដើម្បី​ទទួលបាន​ផលចំណេញ មិនមែន​ចេះតែ​ទិញ​តាម​ការនឹកឃើញ ឬ​ចង់បាន​តាម​អារម្មណ៍​របស់ខ្លួន​នោះទេ ហេតុនេះ​អ្នកវិនិយោគ​គួរ​ជៀសវាង​ទិញ​ដី​នៅ​ជិត​ម៉ុង​ខ្មោច ជិត​វត្ត​អា​រ៉ា​ម ផ្លូវ​ទ័ល ដី​មាន​រាងរៅ​មិន​សមស្រប និង​ដី​ដែលមាន​ទីតាំង​នៅក្បែរ​តំបន់​អភិ​រ័ក្ស ក៏ដូចជា ដី​ដែល​គ្មាន​ប្លង់​និង​ប័ណ្ណ​កម្ម​សិ​ទ្ខ​ច្បាស់លាស់។

ក្លាយជា​អ្នកវិនិយោគ​ឆ្លាត​វៃ

ប្រសិនបើ​លោក អ្នកមាន​លុយ​ច្រើន​ក្នុង​ដៃ មិនមាន​បញ្ហា​លំហូរ​សាច់ប្រាក់ អ្នក​គួរ​វិនិយោគ​ដី​តាមបែប​ធនាគារ​ដី (Land Banking) ព្រោះ​ការវិនិយោគ​បែបនេះ ​អាច​ទទួលបាន​ផលចំណេញ​ខ្ពស់ ប្រសិ​នជា​អ្នក​គិតថា ដី​នៅ​ទីតាំង​ដែល​អ្នកវិនិយោគ ជា​ដី​ដែលមាន​សក្តានុពល​ចំណេញ​ខ្ពស់ ជា​ដី​ដែល​ស្ថិត​នៅក្បែរ​ទីក្រុង ដែល​រដ្ឋាភិបាល​នឹង​កាត់​តំបន់​នោះ​ ចូលក្នុង​រដ្ឋបាល​រាជធានី​ភ្នំពេញ ឬ​រដ្ឋបាល​ក្រុង​នៃ​ខេត្ត​ណាមួយ៕

LEAVE A REPLY

Please enter your comment!
Please enter your name here