មកដឹងពីទំហំចំណាយលើការសាងសង់ខុនដូកំពស់៧៧ជាន់នៅ កណ្តាលរាជធានីភ្នំពេញ

0

  ដោយៈ ជេស៊ីកា

       ភ្នំពេញៈ ការចំណាយរបស់ក្រុមហ៊ុនមិនតិចនោះទេ ដោយអាគារកំពស់៧៧ j Tower មានទំហំរហូតដល់២៥០លានដុល្លារអាមេរិក។

នេះជាគំរោងទី៣របស់ក្រុមហ៊ុន បន្ទាប់ពីទទួលបានជោគជ័យ លើគំរោងរបស់ខ្លួនជាបន្តបន្ទា​ប់ ពេលនេះក្រុមហ៊ុនជប៉ុនធំមួយ គ្រោងសាងសង់ខុនដូកប់ពពក កំពស់រហូតដល់៧៧ជាន់ នៅសង្កាត់បឹងកេងកង១ រាជធានីភ្នំពេញ។

គំរោងនេះនឹងបើកការដ្ឋានសាងសង់នាខែមិនានេះ នៅក្នុងសង្កាត់បឹងកេងកង១ ដែលជាសង្កាត់ល្បីឈ្មោះជាងគេក្នុងចំណោមជនបរទេស។

យោងតាមព៌តមាន របស់អ្នកលក់គម្រោងនេះបានឲ្យដឹងថា នេះគឺជាគម្រោងទី5របស់ក្រុមហ៊ុនអភិវឌ្ឍន៍ Tani Shunji របស់ប្រទេសជប៉ុន ដែ​លកំពុងឈរជើង ជាកន្លែងទាក់ទាញមួយ នៅចំកណ្តាលរាជធានីភ្នំពេញ និងផ្តល់ឱ្យគ្រួសារជាច្រើន ជាមួយនឹងរបៀបរស់នៅដ៏ប្រណីត និងលំដាប់ខ្ពស់។

J Tower 3 គឺជាអគារ ដែលមានគុណភាពប្រណីតខ្ពស់ និងការរចនាលំនៅដ្ឋានដ៏លេចធ្លោ នៅក្នុងគម្រោងកន្លងមក រួមមានដូចជា J Village, J City, J Tower & J Tower 2។

គំរោងនេះ ត្រូវបានដាក់ឈ្មោះដូចគំរោងរបស់ខ្លួនកន្លងមក ដោយក្រុមហ៊ុនបានសម្រេចដាក់ឈ្មោះគំរោងនេះថា J Tower 3 ដែលជាគំរោងធ្វើឡើង ដោយអ្នកអភិវឌ្ឍន៍ដ៏មានបទពិសោធន៍ល្អ (4 គម្រោង) និងផ្តល់ផលចំណេញបានត្រឡប់មកវិញខ្ពស់ ពីការទ្រព្យសកម្មវិនិយោគ៕

 

LEAVE A REPLY

Please enter your comment!
Please enter your name here