ដោយៈ គង់ សូរិយា
ព្រៃវែងៈ ជាអតីតទឹកដី ដែលមានប្រវត្តិក្រីក្រ ប៉ុន្តែការរីកចម្រើនសេដ្ឋកិច្ច និងគោលនយោបាយរបស់រដ្ឋាភិបាល ក្នុងការពង្រីកមូលដ្ឋានសេដ្ឋកិច្ចក្នុងទម្រង់ផ្ការីក បានធ្វើឲ្យខេត្តព្រៃវែង មានការរីកចម្រថើន និងទាក់ទាញគំរោងវិនិយោគជាបន្តបន្ទាប់។
ជាមួយនឹងដំណើរការរៀបចំឯកសារ និតិវិធីនានា ដើម្បីឈានទៅបើកដំណើរការផ្លូវល្បឿនលឿនភ្នំពេញ បាវិតនៅពាក់កណ្តាលឆ្នាំនេះ ខេត្តព្រៃវែងត្រូវបានគិតគូ ពីអ្នករៀបចំប្លង់របស់ខ្សែផ្លូវនេះ ដើម្បីលើកកំពស់សក្តានុពលសេដ្ឋកិច្ច និងការរីកចម្រើននៅក្នុងខេត្តនេះ។
ជាអ្នកអភិវឌ្ឍន៍ពោរពេញដោយបទពិសោធន៍ និងជាអ្នកសិក្សាផ្នែកស្ថាបត្យកម្ម និងនគរូបនីយកម្មទីក្រុង លោកឌិន សុមេធារិទ្ឋបានចំ ណាយពេល និងធនធានរាប់លានដុល្លារជាមួយដៃគូ ដើម្បីកសាងកូនទីក្រុងតូចមួយ នៅតំបន់ទីប្រជុំជនស្រុកស្វាយអន្ទរ ក្នុងទំហំដីជាង៥០ហិកតា។

គំរោងដែលបានដាក់ឈ្មោះមង្គលវីឡា-ព្រៃវែងបុរី មានទីតាំងនៅចំចំណុចប្រសព្វគ្នារវាង្ ផ្លូវជាតិនលខ៨ និង្ផ្លូវជាតិលេខ១១ ជាទីប្រជុំជន និងជាតំបន់សេដ្ឋកិច្ចពិសេសមួយ នៅក្នុងស្រុកស្វាយអន្ទរ ខេត្តព្រៃវែង។
ក្នុងទស្សនវិស័យវែងឆ្ងាយ និងផ្តល់នូវភាពសុខដុមដល់មូលដ្ឋាននិងផ្តល់ឲ្យអ្នកមូលដ្ឋានទទួលបានផលប្រយោជន៍ផងនោះ លោកឌិន សុមេធារិទ្ឋបាននិងកំពុងរៀបចំបុរីនេះ ដោយឈរលើមូលដ្ឋានសេដ្ឋកិច្ច និងទាញយកផលប្រយោជន៍សេដ្ឋកិច្ច របស់ប្រជាជនមូលដ្ឋាន តាមរយៈការបង្កើតផ្សារសហគមន៍ ដែលអនុញ្ញាត្តឲ្យប្រជាពលរដ្ឋអាចយកកសិផល មកលក់ដូរដោយឥតគិតថ្លៃ កសាងនូវរមណីយដ្ឋាន ដែលសាធារណៈជនអាចចូលទស្សនា លេងកំសាន្ត ទទួលទានអាហារ មានហាងកាហ្វេ មានផ្សារទំនើបបែបសហគមន៍ និងផ្ទះអាជីវកម្ម ដីឡូត័លំហែរ និងផ្ទះវីឡាសម្រាកលំហែរកាយ នៅជាប់មាត់បឹងល្វឹងល្វើយ ដែលផ្តល់នូវបរិយាកាស ប្រកបដោយសុខដុមរមនាដល់អ្នកស្នាក់នៅក្នុងគំរោងនេះផងដែរ។
លោកឌិន សុមេធារិទ្ឋបានមានប្រសាសន៍ថា យើងអភិវឌ្ឈន៍គំរោងនេះឡើង គឺដើម្បីឲ្យប្រជាពលរដ្ឋមូលដ្ឋាន ទទួលបាននូវស្តង់ដា និងជីវិតរស់នៅ ដូចប្រជាជននៅរាជធានីភ្នំពេញ ដែលពួកគេមានផ្សារ មានហាងកាហ្វេទំនើប មានរមណីដ្ឋានលំហែរ និងអាចទិញផ្ទះ សម្រាប់ប្រកបអាជីវកម្មបាន៕