ការផ្គត់ផ្គង់ខុនដូក្នុងទីផ្សារអចលនទ្រព្យក្រុងហូជីម៉ិញដាំក្បាល ចុះខ្លាំងក្នុងឆ្នាំនេះ

0

ដោយៈ សុខុម

ហូជីមិញ: ការផ្គត់ផ្គង់ខុនដូក្នុងទីផ្សារអចលនទ្រព្យ ក្រុងហូជីមិញ នៃប្រទេសវៀតណាម នឹងធ្លាក់ចុះឈានដល់កម្រិតទាបមិនធ្លាប់មាននៅឆ្នាំ២០២៣ ជាមួយនឹងការផ្គត់ផ្គង់ខខុនដូ ត្រឹមប្រមាណ៩.០០០យូនីតប៉ុណ្ណោះពីគម្រោងចំនួន២០០។

ក្រុមអ្នកជំនាញលើកឡើងថា ចំនួននេះគឺទាបជាងចំនួនផ្គត់ផ្គង់ខុនដូនៅទីក្រុងហាណូយ ហើយស្មើប្រមាណ១ ភាគ៤ប៉ុណ្ណោះនៃការផ្គត់ផ្គង់ខុនដូក្នុងជីក្រុងហូជីមិញ ក្នុងរយៈពេលប៉ុន្មានឆ្នាំកន្លងមកនេះ។ នេះបើយោងតាមសារព័ត៌មាន Vietnam News ចុះផ្សាយកាលពីចុងសប្តាហ៍កន្លងទៅ។

របាយការណ៍មួយពីក្រុមហ៊ុន ផ្ដល់សេវាកម្មអចលនទ្រព្យ CBRE បានបង្ហាញថា ក្នុងចំនួននៃការផ្គត់ផ្គង់នេះ ប្រភេទខុនដូលំដាប់ខ្ពស់ នឹងបន្តគ្រប់បណ្ដប់រហូតដល់ទៅ៧៥% នៃចំណែកទីផ្សារ។

របាយការណ៍ដដែលបង្ហាញថា ខុនដូប្រភេទប្រណីត នឹងគ្របដណ្ដប់ចំណែកទីផ្សារ១២% ខណៈខុនដូកម្រិតមធ្យមនឹងគ្របដណ្ដប់ចំណែកទីផ្សារ១២%ដូចគ្នា។

ការផ្គត់ផ្គង់ភាគច្រើនក្នុងពេលអនាគត នឹងចេញពីដំណាក់កាលបន្តបន្ទាប់ នៃគម្រោងដែលបានចាប់ផ្ដើមរួចហើយ ហើយមានតែ៦ប៉ុណ្ណោះ ក្នុងចំណោមគម្រោង ដែលត្រូវបានរំពឹងទុកចំនួន២០ គឺជាគម្រោងដែលបើកលក់ដំបូង។

យោងតាមក្រុមហ៊ុន CBRE បានឱ្យដឹងថា តំបន់ភាគខាងកើតគឺជាទិសដៅអភិវឌ្ឍន៍ ដ៏ចម្បងនៃទីក្រុងហូជីមិញ ដោយគ្របដណ្ដប់រហូតដល់ទៅជាង៤៨%នៃការផ្គត់ផ្គង់សរុប។

ទន្ទឹមនេះ តំបន់ភាគខាងលិចនៃទីក្រុងហូជីមិញ ត្រូវបានព្យាករថាជាតំបន់ ដែលទទួលបានការចុះអារម្មណ៍ថ្មី ជាមួយនឹងការផ្គត់ផ្គង់ខុនដូជាង២.០០០យូនីតនៅលើទីផ្សារ ដោយភាគច្រើនស្ថិតនៅក្នុងសង្កាត់ Binh Tan។

សង្កាត់ Hoc Mon ក៏ត្រូវបានរំពឹងថា នឹងស្វាគមន៍គម្រោងខុនដូពាណិជ្ជកម្មដំបូងរបស់ខ្លួនផងដែរ ជាមួយនឹងការផ្គត់ផ្គង់ជិត៨០០យូនីត៕ Vietnam News៕

LEAVE A REPLY

Please enter your comment!
Please enter your name here