លោកស៊ុន ចាន់ថុលបញ្ជាក់លំអិតពីបញ្ហាបច្ចេកទេសលើការជីកព្រែកពីទន្លេបាសាក់ទៅកាន់សមុទ្រក្នុងខេត្តកែប

0

ដោយៈ ជេស៊ីកា

    ភ្នំពេញៈ លោកទេសរដ្ឋមន្រ្តីស៊ុន ចាន់ថុលរដ្ឋមន្រ្តីក្រសួងសាធារណៈការ និងដឹកជញ្ជូនបានបញ្ជាក់ពីផែនការលំអិត ទាក់ទងនឹងបច្ចេកទេសនៃការជីកព្រែកពីទន្លេបាសាក់ ទៅកាន់ខេត្តកែបនាពេលខាងមុខ។

លោកបានមានប្រសាសន៍ឲ្យដឹងទៀតថា ការជីកព្រែកនេះនឹងសាងសង់ទ្វារទឹកចំ​នួន៤ ហើយមិនមានការបាត់ទឹកនោះទេ គឺមានទឹកពេញព្រែករហូត ដោយនៅចំណុចតភ្ជាប់រវាងព្រែក និងសមុទ្រគឺកប៉ាល់ទៅដល់ទ្វារនឹងបើក ហើយកប៉ាល់ចេញផុតទ្វារទឹកនឹងបិទវិញ។

លោកបន្តថា “យើងសិក្សាលំអិតណាស់ គឺមិនឲ្យទឹកប្រៃធ្លាយមកដល់ខេត្តតាកែវ និងស្រុកស្អាងក្នុងខេត្តកណ្តាលនោះទេ”។លោកបន្តថា “អញ្ចឹងយើងសិក្សាលំអិតណាស់ ដោយការងារនេះត្រូវបញ្ជូនទៅគណៈកម្មការទន្លេរមេគង្គ អញ្ចឹង​យើងមានអ្នកបច្ចេកទេស និងក្រុមហ៊ុនពិសេស ដែលមានឯកទេស ក្នុងការជីកព្រែកបែបនេះនៅប្រទេសចិន”។

លោកស៊ុន ចាន់ថុលបានបន្តថា នេះជាគំរោងធំមួយ ជាគំរោងប្រវត្តិសាស្រ្ត ដែលមិនធ្លាប់មាន ដែលកាត់បន្ថយការចំណាយ កាត់បន្ថយពេលវេលា និងមិនមានការលំបាកនៅតាមតំបន់ទល់ដែន ក្នុងការដឹកជញ្ជូនទំនិញនោះទេ៕

LEAVE A REPLY

Please enter your comment!
Please enter your name here