ដោយៈ ស៊ីវ ម៉េង
ភ្នំពេញៈ ប្រធានក្រុមហ៊ុនKW Cambodia លោកឧកញ៉ាបណ្ឌិតគីម ហ៊ាងបានបង្ហើបពីទីតាំងដី ដែលនៅតែមានសក្តានុពលក្នុងការទាញផលចំណេញពីការវិនិយោគ។
លោកឧកញ៉ា ដែលបានទទួលស្គាល់ថា លោកទទួលភាពមានបាន ដោយសារការវិនិយោគដីធ្លី បានមានប្រសាសន៍ឲ្យដឹងកាលពីពេលថ្មីៗនេះថា ការវិនិយោគដីដែលល្អជាងគេ និងទីតាំងល្អជាងគេគឺដីនៅតំបន់ជាយក្រុង ប៉ុន្តែការនិយាយបែបនេះ មិនមែនមានន័យថា ដីនៅតាមបណ្តាខេត្តមិនចំណេញនោះទេ ដីនៅតាមខេត្តនៅតែចំណេញ តែត្រូវការពេលវេលាច្រើន។
-->

លោកឧកញ៉ាបណ្ឌិតគីម ហ៊ាងបានបន្តទៀតថា ទោះជាយ៉ាងណាការវិនិយោគដីធ្លី នៅកម្ពុជាមិនសូវទទួលបានផលចំណេញខ្ពស់ដូចរយៈពេល៥ ទៅ១០ឆ្នាំមុនឡើយ ព្រោះស្ថានភាពពេលនេះមានអ្នកវិនិយោគដីកាន់តែច្រើន ដែលប្រៀបបាននឹងបឹង១ មានត្រី១០០០ក្បាល ដែលមានអ្នកចាប់កើនឡើងដល់១០០នាក់ ខណៈពីមុនមានអ្នកចាប់ត្រីតែ១០ ទៅ២០នាក់។
លោកឧកញ៉ាបានបន្តទៀតថា ទោះជាយ៉ាងណាក្តី ការវិនិយោគដីធ្លី នៅតែជាការវិនិយោគដែលមានភាពប្រាកដប្រជា និងផលចំណេញខ្ពស់ ធៀបនឹងផ្នែកផ្សេងទៀតនៃអចលនទ្រព្យ បើយើងទិញត្រូវទីតាំង និងត្រូវនឹងពេលវេលា ពិសេសការទិញដីបានតម្លៃល្អ៕
