រដ្ឋាភិបាលកម្ពុជាបានអនុម័តគម្រោងសាងសង់ជាង៦ម៉ឺនក្នុងទំហំទឹកប្រាក់៧០ពាន់លានដុល្លារក្នុងរយៈពេល២២ឆ្នាំ

0

ដោយ: គង់ លាងហួរ

ភ្នំពេញ: នៅក្នុងរយៈពេលជាង២២ឆ្នាំ ក្រសួងរៀបចំដែនដី នគរូបនីយកម្ម និងសំណង់ (MLMUPC) បានអនុម័តគម្រោងសាងសង់ចំនួន៦១.៨៦៧ ដែលមានតម្លៃវិនិយោគប្រមាណ៧០ពាន់លានដុល្លារលើផ្ទៃដីសរុប១៧៤លានម៉ែត្រការ៉េ។

យោងតាមរបាយការណ៍ដែលចេញដោយ MLMUPC ក្នុងរយៈពេលពីឆ្នាំ២០០០ ដល់ឆ្នាំ២០២២បានឱ្យដឹងថា ក្រសួងបានអនុម័តគម្រោងសាងសង់ចំនួន២.៥៤១ សម្រាប់អគារដែលមានកម្ពស់៥ជាន់ ឬខ្ពស់ជាងនេះ ដែលក្នុងនោះគម្រោងចំនួន១.៦៨០ស្ថិតនៅភ្នំពេញ។ ចំនួន៦៨៦គម្រោងនៅខេត្តព្រះសីហនុ។ ១៣២គម្រោងនៅខេត្តបន្ទាយមានជ័យ និង៤៣គម្រោងនៅក្នុងខេត្តផ្សេងៗទៀត។

យោងតាមរបាយការណ៍ដដែលបានបង្ហាញថា គម្រោងចំនួន១.៤២៩មានកំពស់ពី៥ ទៅ៩ជាន់។ ចំនួន៦៩៩គម្រោងមាន១០ទៅ១៩ជាន់។ ចំនួន២៣៣គម្រោងមានកំពស់២០ ទៅ២៩ជាន់ និង១៣០គម្រោងមាន៣០ទៅ២៩ជាន់ ៥០គម្រោងមាន៤០ជាន់ ឬខ្ពស់ជាងនេះ។

ជាមួយគ្នានេះ រដ្ឋាភិបាលបានអនុម័តគំរោង លំនៅដ្ឋានចំនួន៥១៤ និងទីប្រជុំជន៨៩.៨៩៤គម្រោង និង៤៣៧គម្រោងជាផ្ទះល្វែង និងខុនដូរៀងៗគ្នា ដែលត្រូវបានអនុម័តក្នុងចន្លោះ ឆ្នាំ២០១៩ដល់២០២២។

ក្នុងអំឡុងពេលពីឆ្នាំ២០០៨-២០២២ មានគម្រោងលំនៅដ្ឋានចំនួន៣៤.៧៤៣ គម្រោងសណ្ឋាគារចំនួន១.០៧៩ គម្រោងអគារពាណិជ្ជកម្មចំនួន៣.១៦៨ គម្រោងរោងចក្រចំនួន១០.៦៥០ និងគម្រោងអគារពហុមុខងារចំនួន៣៣២ ហើយនៅក្នុងឆ្នាំ២០២២ កម្ពុជាមានគម្រោងសាងសង់ចំនួន៤.២៧៦ នៅទូទាំងប្រទេសដែលមានតម្លៃជិត៣ពាន់លានដុល្លារ លើផ្ទៃដីប្រហែល៧,៣លានម៉ែត្រការ៉េ។

លោក វង្សី វិស្សុត រដ្ឋលេខាធិការក្រសួងសេដ្ឋកិច្ច និងហិរញ្ញវត្ថុ (MEF) បានមានប្រសាសន៍កាលពីពេលថ្មីៗនេះថា “វិស័យសំ​ណង់ និងអចលនវត្ថុនៅតែជួបការលំបាកទាំងក្នុងឆ្នាំ២០២៣ និងឆ្នាំ ២០២២ ទោះបីជាវិស័យទេសចរណ៍រីកចម្រើន ជាទូទៅយ៉ាងណាក្តី ខណៈការប្រកួតកីឡាស៊ីហ្គេម នឹងដើរតួនាទីយ៉ាងសំខាន់ក្នុងការទាក់ទាញភ្ញៀវទេសចរកាន់តែច្រើនមកកម្ពុជា”។

លោកបានបន្តថា “វិស័យទាំងនេះ នៅតែមានភាពលំបាកខ្លាំង ហើយវាអាចនឹងបន្ត ប្រសិនបើលំហូរនៃការវិនិយោគបរទេស នៅតែយឺត ជាពិសេសប្រទេសចិន”។

លោកបានបន្ថែមថា “កម្រិតខ្ពស់នៃបំណុលឯកជន  ប្រាក់កម្ចីដែលផ្តល់ដោយធនាគារ ដល់ក្រុមហ៊ុនឯកជនអាចបង្កើតហានិភ័យដូចជាបច្ចុប្បន្ននេះ អត្រាការប្រាក់បានកើនឡើង ហើយដូច្នេះវិស័យមួយចំនួនបានចាប់ផ្តើមរងផលប៉ះពាល់ ដូចជាវិស័យសំណង់ជាដើម”៕

LEAVE A REPLY

Please enter your comment!
Please enter your name here