ការឡើងថ្លៃខ្ពស់នៃសម្ភារសំណង់កំពុងដាក់សម្ពាធលើឧស្សាហកម្មសាងសង់ក្នុងប្រទេសវៀតណាម

0

សុខុម

ហាណូយ: ទោះជាមានការរំពឹងទុកថា តម្រូវការដែកធម្មតា និងដែកថែបនឹងកើនឡើងដោយសារការខិតខំប្រឹងប្រែងរបស់រដ្ឋាភិបាលនៅក្នុងការកាត់បន្ថយការផ្គត់ផ្គង់យ៉ាងណាក្ដី ក៏សម្ភារសំណង់នៅតែមានតម្លៃខ្ពស់ដែរ។

បណ្ដាក្រុមហ៊ុនម៉ៅការ និងវិនិយោគិននៅទីក្រុងហាណូយ បានទម្លាយឱ្យដឹងថា តម្លៃស៊ីម៉ងត៍នៅថេរ ប៉ុន្តែសម្ភារសំណង់សំខាន់ៗផ្សេងទៀតដូចជាដែក និងខ្សាច់នៅតែបន្តឡើងថ្លៃ។ នេះបើយោងតាមសារព័ត៌មាន Vietnam News ចុះផ្សាយកាលពីថ្ងៃពុធ ទី១៥ ខែមីនា។

និន្នាការនេះបានធ្វើឱ្យក្រុមហ៊ុនសាងសង់នានាលំបាកទទួលយកការងារសាងសង់ក្នុងគម្រោង ដែលត្រូវការប្រើដែកថែបក្នុងបរិមាណច្រើនដោយសារពួកគេភ័យខ្លាចការខាតបង់ធ្ងន់ធ្ងរ ប្រសិនបើតម្លៃដែកបន្តកើនឡើង។

ជាលទ្ធផល គម្រោងសាងសង់ជាច្រើននៅជាប់គាំងកណ្ដាលទីដោយសារក្រុមហ៊ុនសាងសង់នានាមិនហ៊ានប្រថុយទទួលការងារសាងសង់បង្ហើយ ព្រោះមិនចង់ប្រឈមហានិភ័យហិរញ្ញវត្ថុ។

ចាប់តាំងពីដើមឆ្នាំនេះមក តម្លៃដែករ៉ូឡូ និងដែកថ្នាំងអំពៅបានឡើងថ្លៃរហូតដល់ប្រមាណ៦៧៨ដុល្លារអាមេរិក ក្នុង១តោន។ បន្ទាប់ពីបុណ្យចូលឆ្នាំថ្មីប្រពៃណីចិន-វៀតណាម រួច ខ្សាច់ក៏បានឡើងថ្លៃយ៉ាងខ្លាំងផងដែរ៕ Vietnam News៕

LEAVE A REPLY

Please enter your comment!
Please enter your name here