ដោយៈ ស៊ីវ ម៉េង
ភ្នំពេញៈ ទីតាំងពិតជាមានសារៈសំខាន់ សម្រាប់ផ្តល់ឲ្យការរស់នៅមានផាសុខភាព និងងាយស្រួលក្នុងការធ្វើដំណើរចេញចូល និងផ្សារភ្ជាប់ជាមួយនឹងតំបន់ជុំវិញ។
ការរីកចម្រើននៃសេដ្ឋកិច្ចសង្គម បានធ្វើឲ្យនគរូបនីយកម្មរីកចម្រើនលឿន និងជម្រុញឲ្យអំណាចនៃការទិញកើនឡើង។
-->
ជាមួយនឹងទស្សនវិស័យវែងឆ្ងាយ និងសិក្សាពីទឹកចិត្ត និងរសនិយមរបស់អតិថិជនច្បាស់លាស់ អ្នកអភិវឌ្ឍន៍បុរីវិមានសំណាងបានជ្រើសរើស យកតំបន់ភាគខាងជើងរាជធានីភ្នំពេញ សម្រាប់អភិវឌ្ឍន៍បុរីនេះ លើផ្ទៃដីទំហំ២៥ហិកតា។

បុរីវិមានសំណាង ស្ថិតនៅលើទីតាំងអំណោយផលជាច្រើនដូចជា ទី១ ជាតំបន់ស្ថិតនៅជាប់ផ្ទៃបឹង និងដងព្រែកធម្មជាតិដ៏ស្រស់ស្អាត ដែលផ្តល់ឲ្យបរិយាកាសរស់នៅមានភាពស្រស់ស្រាយ ទី២ ជាតំបន់ដែលប្រមូលផ្តុំ ដោយមជ្ឈមណ្ឌលពាណិជ្ជកម្មធំៗ ដូចជាផ្សារGlobal House, AEON Mall2 , Makro, ទី៣ ជាតំបន់ដែលមានការអភិវឌ្ឍន៍លឿន និងជាប់នឹងរមណីយដ្ឋានធម្មជាតិចំនួន២ គឺរមណីយដ្ឋានភ្នំរាប និងភ្នំប្រសិទ្ឋត្រៃយ៍ត្រឹង ទី៤ ជាទីតាំង ដែលអ្នកអភិវឌ្ឍន៍ជាតិ អន្តរជាតិកំពុងចាប់អារម្មណ៍ ដោយសារវាស្ថិតនៅជិតពហុកីឡដ្ឋានមរតកតេជោ សួនសត្វសាហ្វារីវើលដ៏ជាដើម។

លោកឧកញ៉ាបណ្ឌិតគីម ហ៊ាងប្រធានKW Cambodiaបានមានប្រសាសន៍ថា និន្នាការរបស់អ្នកមានជីវភាពធូរធារ កាន់តែឆ្ពោះទៅកាន់ភាគខាងជើងរាជធានី ដោយសារតំបន់នេះមានការអភិវឌ្ឍលឿន ជាតំបន់ ដែលក្រសួងស្ថាប័នរដ្ឋកាន់តែច្រើនជ្រើសរើស បោះទីតាំងនៅតំបន់នេះ។

ជាមួយគ្នានេះ លោកជំទាវឧកញ៉ាគង់ សំណាងអគ្គនាយិកាបុរីវិមានសំណាង បានមានប្រសាសន៍ឲ្យដឹងផងដែរថា ដោយសាររសនិយម និងចំនួនអ្នកមាននៅកម្ពុជាកើនឡើង បានធ្វើឲ្យក្រុមហ៊ុនសម្រេចចិត្តវិនិយោគបុរីលំដាប់អភិជននេះឡើង ដើម្បីឆ្លើយតបនឹងតម្រូវការរបស់ប្រជាពលរដ្ឋ។
លោកជំទាវបានបន្តថា “យើងបានគិតគូ ទាំងសោភ័ណភាពសំណង់ រចនាបទម៉ូតផ្ទះ គុណភាពនៃការឌីសាញក្នុងគំរោង ត្រូវបានផ្ចិតផ្ចង់ និងសំរិតសំរាំងបំផុត ដើម្បីបំពេញចិត្ត និងក្តីស្រម័យរបស់អភិជននានា”៕