ការឈូសឆាយផ្លូវថ្មីពីទីក្រុងបូកគោមកកាន់ផ្លូវជាតិលេខ៤ ជិតបញ្ចប់ហើយ

0

 ដោយៈ គង់ សូរិយា

       កំពតៈ ការឈូសឆាយផ្លូវថ្មីមួយខ្សែ របស់ក្រុមហ៊ុនសុខាអូតែលបានប្រវែង៦១គីឡូម៉ែត្រ តភ្ជាប់ពីចំណុចចុងផ្លូវវាលស្រែ៥០០ នៃទីក្រុងបូកគោ មកកាន់ផ្លូវជាតិលេខ៤ សម្រេចបាន៥២គីឡូម៉ែត្រហើយ។

អ្នកឧកញ៉ាបណ្ឌិត សុខ គង់ ប្រធានក្រុមហ៊ុន និងក្រុមគ្រួសារ  កាលពីចុងសប្តាហ៍មុន បានអញ្ជើញចុះត្រួតពិនិត្យផ្លូវថ្មី១ខ្សែ តភ្ជាប់ឧទ្យានជាតិព្រះមុនីវង្សបូកគោ ឆ្ពោះទៅកាន់ផ្លូវជាតិលេខ៤ ដែលមានប្រវែងសរុប៦១គីឡូម៉ែត្រ។

តាមរយៈផេកផ្លូវការ របស់ក្រុមហ៊ុនសុខារៀលអេស្ទេតបានបញ្ជាក់ឲ្យដឹងថា រហូតមកដល់ពេលនេះ សម្រេចបាន៥២គីឡូម៉ែត្រហើយ នៅសល់ត្រឹមតែ៩គីឡូម៉ែត្រទៀតប៉ុណ្ណោះ  នឹងបញ្ចប់ការឈូសឆាយក្នុងពេលឆាប់ៗខាងមុខនេះ។

អ្នកឧកញ៉ាបណ្ឌិតសុខ គង់បានមានប្រសាសន៍ឲ្យគេហទំព័រPropertyarea.asia ដឹងកាលពីពេលកន្លងមកថា ការស្ថាបនាផ្លូវថ្មីនេះ ត្រូវចំណាយថវិកាច្រើនណាស់ ដោយមានចំនួនលើសពីផ្លូវធម្មតាពី២ ទៅ៣ដង ដោយសារផ្លូវនេះជាផ្លូវថ្មី ជួបឧបសគ្គច្រើនណាស់ ព្រោះត្រូវឆ្លងកាត់ឿបសគ្គច្រើន និងត្រូវបំបែកថ្មភ្នំធំៗ ដើម្បីទម្រុះទៅកាន់គោលដៅ។

អ្នកឧកញ៉ាបានបន្តថា​ “រហូតមកទល់ពេលនេះ ក្រុមហ៊ុនបាន​ចំណាយថវិកាចន្លោះពី៤០០ ទៅ៥០០លានដុល្លារអាមេរិករួចហើយ ក្នុងការអភិវឌ្ឈន៍នៅទីក្រុងបូកគោ”។

ក្រុមហ៊ុនសុខាអូតែលបានទទួលសិទ្ឋ សម្បទានលើដីទំហំជាង​៣០,០០០ហិកតាពីរាជរដ្ឋាភិបាល ដើម្បីរៀបចំអភិវឌ្ឍន៍ជាទីក្រុងថ្មី ជាទីក្រុងឆ្លាតវៃមួយ នៅក្នុងខេត្តកំពត៕

   

LEAVE A REPLY

Please enter your comment!
Please enter your name here